Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0636
KCI0636
Name :
ឈ្មោះ :
ជ្រុយ ជ្រីន
Last Name :
នាមត្រកូល :
Chruy
First Name :
នាមខ្លួន :
Chrin
Other Name :
ឈ្មោះផ្សេង :
Mao Chrin, Thai
ម៉ៅ ជ្រីន, ថៃ
Status :
ស្ថានភាព :
Alive
នៅសេ់
CBIO ID :
លេខ CBIO :
I02472
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:46 years old
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020702, Kampong Cham, Chamkar Leu, Ta Ong, Sampo
០៣០២០៧០២, កំពង់ចាម ចំការលើ តាអុង សំព័រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។ នៅឆ្នាំ១៩៧៧ អង្គភាព យោធាកងពល៥០២ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគមស្ជឹម(៤០១) ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពល៣១០ ឈ្មោះ អឿនប្រធានកងពល៥០២ ឈ្មោះ ស៊ូ ម៉េត
Associates :
អ្នកពាក់ព័ន្ធ :
ឈេ្មះ សួស ចក់ ឈ្មោះ ប៊ុន អេង ឈ្មោះ ម៉ៅ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0636 20031121, Sampoa village, Ta Ong sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Chruy Chrin is alive. Interviewed with Chruy Chrin, the biography owner.
ខេស៊ីអាយ០៦៣៦ ២០០៣១១២១, ភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជ្រុយ ជ្រីន ហៅថៃ ភេទប្រុសអាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ជ្រុយ ជ្រីន ហៅ ថៃ ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ ជ្រីន មានឪពុកឈ្មោះ ជ្រុយ ម្ដាយឈ្មោះ កែវ រ៉ាយ មានបងប្អូន៤នាក់ស្រី១ប្រុស៣ សព្វថៃ្ងរស់ នៅភូមិសំព័រ ឃុំតាអុង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ជ្រីន ជាកូនពៅ កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១២ឪចាស់ឱ ព្រោះឪពុកម្ដាយ ស្លាប់ចោលអស់ រស់នៅជាមួយបងប្អូន ឈប់រៀនមកជួយធ្វើ ស្រែចម្ការ។ នៅឆ្នាំ១៩៧៥ ប្រធានឃុំឈ្មោះ ឡុង បង្ខំឱ្យចូលជាយោធាខែ្មរក្រហម បើមិនទៅមិន បានទេ ហើយ ឡុង ប្រាប់ទៀតថា បើទៅហើយរត់មកត្រឡប់មកផ្ទះវិញ កាត់ក្បាលចោល កាល នោះនៅកេ្មងភ័យមិនហ៊ានរត់មកវិញទេ កាលនោះទៅមានច្រើននាក់ មានឈ្មោះ ជ្រីន ឈ្មោះ ម៉ៅ ឈ្មោះ សួស ឈ្មោះ អេង ឈ្មោះ សេង ឈ្មោះ ចក់ តែឥឡូវស្លាប់ អស់ត្រឡប់ស្រុកកំណើតវិញ បានពីរនាក់។ កាលនោះឆ្នាំ១៩៧៥ មែន តែ មិនទាន់វាយចូលដល់ទីក្រុងភ្នំពេញទៅឡើយទេ ជ្រីន បានហាត់រៀនក្បួនយោធានៅស្រុកជើងពៃ្រ មានយោធាខែ្មរ ក្រហមរាប់ពាន់នាក់ បន្ទាប់មកចូលសមរ ភូមិវាយជាមួយទាហាន លន់ នល់ នៅត្រឹម ពៃ្រទទឹង ស្រុកស្គន់ វាយចូលព្រែកក្ដាម ភ្នំប្រសិទ្ធ កប់ស្រូវ ហើយបានចូលដល់ភ្នំពេញ នៅម៉ោង៩ព្រឹក ពេលនោះមានយោធាខែ្មរក្រហមចិត្ដធម៌ទៅខ្លះ ប៉ះដយៃកដបៃ៉ះ ជើងយកជើងបាញ់សម្លាប់គ្នាតាមទីក្រុង ហើយមានទាហាន លន់ នល់ នៅលើផ្ទះថ្ម បោកគ្រាប់បែក ស្របពេលនោះប្រជាជនក៏ចាក ចេញទីក្រុងភ្នំពេញ។ ជ្រីន នៅកងពលទី១ ជាកង ពលពិសេស ប្រធានកងពល ឈ្មោះ អឿន ក្រោយមកបានផ្លាស់មកកងពល ៣១០វិញ វរសេនាធំ ១២ វរសេនាតូច១២២ អនុសេនាធំ២។ ជ្រីន ដំបូងឡើយនៅផ្សារថ្មីរៀបចំទីក្រុងហើយ អង្គការ ចាត់តាំងឱ្យធ្វើស្រែនៅបឹងប្រយ៉ាប កប់ស្រូវ បែកចាន ពោចិនតុងជា ដើម។ នៅឆ្នាំ១៩៧៦៧៧ កម្មាភិបាលមួយចំនួនត្រូវចាប់ខ្លួន យកទៅសម្លាប់ចោល ដូចជា សោម ភឹម កុយ ធួន តា អឿន ដោយអង្គការចោទថា ក្បត់ប្រុងធ្វើការវាយប្រហាររបប ប៉ុល ពត កាលនោះច្របូកច្របល់ណាស់ សូម្បីយោធាតូចតាចក៏ញាក់ សាច់ដែរ។ នៅឆ្នាំ១៩៧៧៧៨ អង្គការបញ្ជូនទៅធ្វើការ ងារនៅព្រលាន យន្ដហោះ ខេត្ដកំពង់ឆ្នាំង។ នៅទីនោះជាកនែ្លងលត់ដុំខ្លួនបើយើងគោរពវិន័យមិនបានអង្គការ ចាប់យក ទៅសម្លាប់ចោលទៀត។ ជ្រីន បានឃើញជន ជាតិចិនជាច្រើនរយនាក់ ជាអ្នកបចេ្ចកទេសធ្វើព្រលាន យន្ដហោះ កាលនោះមានកនែ្លងស្ដុកសាំងយន្ដ កនែ្លងចំណតយន្ដក្នុងរូងភ្នំ។ នៅឆ្នាំ១៩៧៩ ពេលកង ទ័ពវៀតណាមចូលជិតដល់ យោធាខាងភូមិភាគនិរតីបានហៅយោធាខាងភូមិភាគបូព៌ា មកតម្រង់ជួរគ្នាជា ពីរជូរ ហើយខាងនិរតីប្រើនយោបាយចាប់ យោធាខាងបូព៌ាសម្លាប់ចោលតែម្ដង ជ្រីន បានលបមើល ឃើញច្បាស់។ នៅឆ្នាំ១៩៧៩ ជ្រីន បានរត់តាមអង្គភាព ឆ្លងកាត់ពៃ្រដាច់បាយដាច់ទឹក ទំរាំទៅដល់ ព្រំដែនថៃ ហើយជ្រីនបានពិភាក្សាជាមួយមិត្ដភិក្ដចំនួន១៦នាក់ថា យើងនៅតែទ្រំា តស៊ូទៅទៀតពិតជា ស្លាប់ក្នុងពៃ្រមិនខាន អង្គការមានអាសន្នបានត្រូវការយើង បើមិនត្រូវការយើងយកទៅសម្លាប់ចោល ពេលពិភាក្សាចប់ យប់ឡើងនាំគ្នារត់ត្រឡប់មករក ស្រុកកំណើតវិញ បានដឹងថា បងប្រុសម្នាក់ នៅឆ្នាំ១៩៧៧ ខែ្មរក្រហមចាប់យកទៅសម្លាប់ចោល។ សព្វថៃ្ង ជ្រីន មានប្រពន្ធឈ្មោះ ម៉ាច មានកូន៦នាក់ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
នៅជំនាន់ខែ្មរក្រហមខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅ សម្លាប់ចោលពិតមែន នៅឆ្នាំ១៩៧៧៧៨ មិនត្រឹមចាប់តែយុវ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា