Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0637
KCI0637
Name :
ឈ្មោះ :
តេង
First Name :
នាមខ្លួន :
Teng
Other Name :
ឈ្មោះផ្សេង :
It On
អ៊ិត អុន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I07085
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1954
កើតនៅឆ្នាំ១៩៥៤
Home Village :
ភូមិកំណើត/ទីលំនៅ :
03020706, Kampong Cham, Chamkar, Ta Ong, Chamraen
០៣០២០៧០៦, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាអុង ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
5/04/1973
ថៃ្ងទី៥ខែមេសាឆ្នាំ១៩៧៣
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ វរសេនាធំ១២ វរសេនាតូច១២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0637 20031122, Chamraen Phal village, Ta Ong sub-district, Chamkar Leu district, Kampong Cham province. Interviewed by Dy Khamboly. Notes: Teng disappeared. Interviewed with Hing Yan, mother, and Hul Phal, older sister in-law.
ខេស៊ីអាយ០៦៣៧ ២០០៣១១២២, ភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឌី ខាំបូលី។ កំណត់សំគាល់ៈ តេង ហៅ អ៊ិត អុន បាត់ខ្លួន ជួបសម្ភាសជាមួយ ឈ្មោះ ហ៊ីង យ៉ន ៨៥ឆ្នាំត្រូវជាម្តាយ និង ហ៊ុល ផន អាយុ៥៤ឆ្នាំ ត្រូវជាបងថៃ្លស្រី។
Summary :
សេចក្ដីសង្ខេប :
តេង ហៅ អ៊ិត អុន ភេទប្រុស បាត់ខ្លួន កើតឆ្នាំ១៩៥៤ ជួបសំភាសជា មួយឈ្មោះ ហ៊ីង យ៉ន អាយុ៨៥ឆ្នាំត្រូវជា ម្ដាយនិងឈ្មោះ ហ៊ុល ផន អាយុ៥៤ឆ្នាំត្រូវជាបងថៃ្ល ស្រី។ តេង មានឪពុកឈ្មោះ ថោង អ៊ិត មានបងប្អូនបង្កើត៦នាក់ មានស្រុកកំណើតនៅភូមិ ចំរើនផល ឃុំតាអុង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ តេង កាលពីតូចរៀនមិនបានរៀនសូត្រទេ ព្រោះគ្រួសារមានជីវភាពលំបាកហូបចុកមិនគ្រប់គ្រាន់ ធ្វើស្រែមួយឆ្នាំបានផលស្រូវនៅខ្វះខាតពីរ ទៅបីខែ។ ពេលកើតមានរដ្ឋប្រហារហើយ នៅឆ្នាំ១៩៧៣ បានស្ម្រ័គចិត្ដ ចូលបដិវត្ដតាមរយៈឈ្មោះ បេ ឱ្យយល់ពីគោលនយោធា ខែ្មរក្រហម។ តេង បានចូលជាយោធាខែ្មរក្រហម ក្រោយមកដឹងថា ឡើងទៅសមរភូមិវាយជាមួយ ទាហាន លន់ នល់ តែមិនថា ចូលទៅសរភូមិណាខ្លះទេ។ នៅឆ្នាំ១៩ ៧៥ តេង បានមកលេង ស្រុក កំណើតជួបជុំឪពុកម្ដាយបងប្អូននិងបានយកសំពត់មួយ ប៊ីចេងមួយ កព្ចាប់ ពិល ហើយសម្រាកបានបីយប់បានត្រឡប់ទៅ ភ្នំពេញវិញ។ តេង បានប្រាប់អង្គការចាត់តាំង ឱ្យធ្វើស្រែនៅ ស្រុកបារាយណ៍ ខេត្ដកំពង់ធំនិងភ្នំពេញ។ ចាប់តាំងពី កូនប្រុស ឈ្មោះ តេង ត្រឡប់ទៅ ភ្នំពេញវិញបាត់ដំណឹងរហូតដល់ពេលនេះ ស្រុកយើងមានសន្ដិភាពហើយបើនៅរស់ប្រាកដជាមកស្រុក កំណើតវិញដើម្បីជួបជុំបងប្អូន។ បើតាមប្រវត្ដិរូប តេង ជាយោធានៅកងពល៣១០ វរសេនាធំ១២ វរសេនាតូច១២១ ប្រធានកងពលឈ្មោះ អឿន។ តេង មានប្រវត្ដិរូបល្អ បង ប្អូនឪពុកម្ដាយមិន ជាប់និន្នាការនយោបាយជំនាន់ លន់ នល់។ យ៉ន ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការឱ្យ ធ្វើស្រែ ធ្វើជីអាចម៌យកទៅដាក់ស្រែ ហើយអាហារហូបចុកមិនបានគ្រប់ គ្រាន់ ហូបតែបបរលាចចេក ពិបាករស់នៅណាស់ រស់នៅ បែកកូនចៅ។ នៅឆ្នាំ១៩៧៩ ពេលប្រទេសជាតិរួចផុតពីរបប ប៉ុល ពត បាត់កូនដែលបានចូលបដិវត្ដចំនួនបីនាក់មិន ឃើញត្រឡប់មកវិញទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា