PROMOTING ACCOUNTABILITY
The Sokhoan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0639
KCI0639
|
|
Name :
ឈ្មោះ :
|
ថែ សុឃាន់
|
|
Last Name :
នាមត្រកូល :
|
The
|
|
First Name :
នាមខ្លួន :
|
Sokhoan
|
|
Other Name :
ឈ្មោះផ្សេង :
|
Khut Sokhoan
ឃុត សុឃាន់
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K01898
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:38 years old
«បច្ចុប្បន្នអាយុ៣៨ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020604, Kampong Cham, Chamkar Leu, Svay Teap, Sv
០៣០២០៦០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្វាយទាប ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គការកុមារធ្វើស្រែនៅពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កុមារ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Huon, physician at Prey Sa
ហួន, ពេទ្យ នៅពៃ្រសរ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0639 20031123, Svay Teap village, Svay Teap sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: The Sokhoan is alive. Interviewed with The Sokhoan, the biography owner.
ខេស៊ីអាយ០៦៣៩ ២០០៣១១២៣, ភូមិស្វាយទាប ឃុំ ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ថែ សុឃាន់ អាយុ៣៨ឆ្នាំត្រូវ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ថែ សុឃាន់ ហៅ ឃុត ភាន់ ភេទស្រី អាយុ៣៨ឆ្នាំត្រូវជា ម្ចាស់ប្រវត្ដិរូប។ សុឃាន់ មានឪពុកឈ្មោះ ថែ ឈុន ម្ដាយឈ្មោះ ឃុត យ៉េង មានបងប្អូន៤នាក់ស្រី៣ប្រុស១ មានស្រុកកំណើតនៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ សុឃាន់ កាលពី តូចមិនបានចូលសាលារៀនទេ។ សុឃាន់ កាលអាយុ១៣ឆ្នាំ មីងឈ្មោះ វ៉ាន់ នាំចូលបដិវត្ដនៅឆ្នាំ ១៩៧៣ ចូលដំបូងនៅអង្គភាពពេទ្យ អូរក្រវឡាន់ ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៥ បានម្ដាយមីងនាំ ទៅភ្នំពេញ កាលនោះមិនដឹងថា ភ្នំពេញយ៉ាងម៉េចទេ មិនដែលស្គាល់ទាល់តែសោះ គេយកទៅដាក់ កនែ្លងណាក៏មិនដឹងដែរ ព្រោះនៅជាកុមារនៅឡើយ ម្ដងនៅទួលគោក នៅឱ្យតែពាស កាលនោះមាន បងបង្កើតឈ្មោះ ឡេង ទៅជាមួយដែរ។ មីង វ៉ាន់ គាត់មានប្ដីឈ្មោះ មុន ធ្វើពេទ្យនៅភ្នំពេញជា មួយគ្នា ក្រោយមកមីងឈ្មោះ វ៉ាន់ និងប្ដីឈ្មោះ មុន ត្រូវអង្គការចាប់ខ្លួន។ ក្រោយពីចាប់ម្ដាយមីង ទៅបាត់ សុឃាន់ ត្រូវអង្គការបញ្ជូនទៅធ្វើការនៅពៃ្រសរ ដើម្បីលុតដុំខ្លួន អង្គការឱ្យទូលជី ធ្វើស្រែ កាលនោះនៅ តូចនៅឡើយ ដូចនេះអង្គការមិនសូវធ្វើបាបទេ ការហូបចុក មានតែបបរមួយថៃ្ងពីពេល ហូបបានមួយចានទេ មិនសូវបានឆែ្អតទេ។ ដោយនៅកេ្មងពេកមិនដែលស្គាល់ប្រធានឈ្មោះអី អង្គការ ចាប់ពីណាខ្លះនៅឆ្នាំណាទេ ហើយមិនបានដឹងថាពៃ្រស ហ្នឹងជាគុកឬមួយយ៉ាងណាទេ។ នៅឆ្នាំ១៩៧៩ សុឃាន់ បានរត់ទៅតាមអង្គភាពជាមួយបងៗជាកម្មាភិបាលខែ្មរក្រហម រហូតដល់ស្វាយដូនកែវ ខេត្ដ បាត់ដំបង ដោយសារតែខ្លាចវត្ដ មានកងទ័ពវៀតណាម។ សុឃាន់ នៅត្រឹមស្វាយដូនកែវ ដោយមិន ដឹងជារត់ទៅខាងទៀត ក៏សមេ្រចចិត្ដដើរតាមគេមកភ្នំពេញវិញ។ រស់នៅភ្នំពេញជាមួយគេបានមួយ រយៈក៏រកផ្លូវមកស្រុកកំណើត វិញ កាលនោះមិនស្គាល់ផ្លូវមកទេ តែចេះតែសួរគេតាមផ្លូវរហូតបានមក ដល់ស្រុកកំណើតវិញ សព្វថៃ្ងមានប្ដីឈ្មោះ សិន ខេន មានកូនបីនាក់ប្រកបរបរធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”