PROMOTING ACCOUNTABILITY
Am Hoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0641
KCI0641
|
|
Name :
ឈ្មោះ :
|
អំ ហឿន
|
|
Last Name :
នាមត្រកូល :
|
Am
|
|
First Name :
នាមខ្លួន :
|
Hoeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Tuon Thoeun
ទួន ធឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02205
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 45]
«បច្ចុប្បន្នអាយុ ៤៥ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
031303?? Kampong Cham Prey Chhor, Chrey Vien, Trap
០៣១៣០៣?? ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំជៃ្រវៀន ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៣១០ះអនុសេនាធំ១វរសេនាធំ១១វរសេនាតូច១១២ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, chief of division 310.
អឿន, ប្រធានកងពល៣១០។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0641 20031111, Trapeang Tnaot village, Chrey Vien sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Am Hoeun is alive. Interviewed with Am Hoeun, the biography owner.
ខេស៊ីអាយ០៦៤១ ២០០៣១១១១, ភូមិត្រពាំងត្នោត ឃុំ ជៃ្រវៀន ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាជាមួយឈ្មោះ ទួន ធឿន ហៅហឿន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ទួន ធឿន ហៅ ហឿន ភេទប្រុស អាយុ៤៥ឆ្នាំជាម្ចាស់ ប្រវត្ដិរូប។ ធឿន មានឪពុកឈ្មោះ អំ ញឹម ម្ដាយឈ្មោះ គីម មានបងប្អូនបង្កើត៧នាក់ ប្រុស៦ស្រី១នាក់ មានស្រុកកំណើត នៅភូមិត្រពាំងត្នោត ឃុំជៃ្រវៀន ស្រុកឈរ ខេត្ដកំពង់ចាម។ ធឿន កាលពីតូចមិន បានចូលរៀនទេ នៅវត្ដបម្រើលោកសង្ឃ។ នៅឆ្នាំ១៩៧០ ប្រទេសកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រជាជននិងយុវជនមួយចំនួនបាន ស្ម័គ្រចិត្ដចូលបម្រើតាមការ ឃោសនារបស់សមេ្ដចឪ។ ធឿន នៅឆ្នាំ១៩៧២ បានស្ម័គ្រ ចិចត្ដចូលបម្រើបដិវត្ដតាមរយៈ ឈ្មោះ តេម ជាប្រធាន សង្កាត់។ ធឿន ចូលដំបូងធ្វើជាយោធានៅក្នុងស្រុកពៃ្រឈរ ហ្វឹក ហាត់ក្បួនយោធាបានប្រហែលបីខែ បានចូលទៅក្នុងកងពលទី១ ហៅកងពល៣១០ប្រធានកងពលឈ្មោះ តា អឿន។ ធឿន
បានឡើង សមរភូមិវាយជាមួយទាហាន លន់ នល់ រហូតបានចូល ដល់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។ ពេលចូល ដល់ទីក្រុងភ្នំពេញ ភ្លាមឃើញប្រជាជននាំគ្នាចាកចេញពីផ្ទះសំបែងអស់ក្នុងរយៈពេលបីថៃ្ង។ ធឿន នៅភ្នំពេញ ដើរបោសស្អាតទីក្រុងក្រែងមានទាហាន លន់ នល់ លាក់ខ្លួន។ កាលនោះមានកងពលជា ច្រើនបានជួប ជុំគ្នានៅភ្នំពេញ តែ ធឿន និងយុវជនជាច្រើនទៀតរស់នៅ ម្ដុំផ្សារថ្មី បន្ទាប់មកអង្គការ ចាត់តាំងឱ្យទៅធ្វើស្រែជីកទំនប់ ប្រឡាយនៅកប់ស្រូវ ការហូបចុកមានខ្វះខាតខ្លះ ហូបបបរតែបាន ឆែ្អត។ នៅឆ្នាំ១៩៧៧ ប្រធានកងពល៣១០ ឈ្មោះ អឿន អង្គការចាប់ខ្លួន រួមទាំងប្រធានអនុ សេនាធំ ប្រធានវរសេនាធំជា ច្រើននាក់យកទៅសម្លាប់ចោល ដោយអង្គការចោទថា ក្បាត់ប្រុងធ្វើរដ្ឋ ប្រហារទម្លាក់លោក ប៉ុល ពត។ ដូចនេះកូនទាហានទាំងអស់ត្រូវផ្លាស់ប្រធានកងពលថ្មី មកពីភូមិភាគ និរតី ពេលនោះរិតតែលំបាកខ្លះ អង្គការយកទៅលត់ដុំនៅព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ ពាក់កណ្ដាលឆ្នាំ១៩៧៧ ធឿន និងយោធាជាច្រើនពាន់នាក់ទៀតអង្គការបញ្ជូនឡើងទៅវាយ ជាមួយ កងទ័ពវៀតណាម។ ធឿន បានផ្លាស់ពីកងពល៣១០ ទៅជាកងពល២០៧វិញ ប្រធានមកពីខាងនិរតី កាលនោះទៅ ព្រំដែនវៀតណាមតាមផ្លូវជាតិ៧ ខេត្ដកំពង់ចាម។ ពេលទៅដល់ បានចូលសមរភូមិវាយ ជាមួយទាហានវៀតណាមរហូតដល់ឆ្នាំ១៩ ៧៩ កងទ័ពវៀតណាមបានវាយចូលមកធ្វើឱ្យយោធាខាង ខែ្មរក្រហមស្លាប់អស់ជាច្រើននាក់។ ធឿន បានរត់ទៅដល់ជាយ ដែនប្រទេសថៃ ដល់ក្រោយមក សមេ្រចចិត្ដត្រឡប់មកស្រុក កំណើត វិញនៅឆ្នាំ១៩៨០។ ធឿន បានរៀបការប្រពន្ធឈ្មោះ រស់ សព្វថៃ្ងមានកូនចំនួន៣នាក់ ប្រកបរបរធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោលពិត មែន ព្រោះចាប់ប្រធានកងពលនិងប្រធានវរសេនាធំយកទៅបាត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”