| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0643
KCI0643
|
|
Name :
ឈ្មោះ :
|
អ៊ីន
|
|
First Name :
នាមខ្លួន :
|
In
|
|
Other Name :
ឈ្មោះផ្សេង :
|
Sna
ស្នា
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03975
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 50. Born in the year of the Goat]
«បច្ចុប្បន្នអាយុ ៥០ ឆ្នាំ។ កើតឆ្នាំមមែ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03130406, Kampong Cham, Prey Chhor, Khvet Thom, Da
០៣១៣០៤០៦, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំខ្វិតធំ ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងពាណិជ្ជកម្ម ច្រាំងចំរេះ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0643 20031113, Dangkao village, Khvet Thum sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: In disappeared. Interviewed with Kung Khoeun, older brother.
ខេស៊ីអាយ០៦៤៣ ២០០៣១១១៣ ភូមិដង្គោរ ឃុំខ្វិតធំ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ អ៊ីន ហៅស្នាបាត់ខ្លួន ជួបសម្ភាសជាមួយ គង់ ឃឿន អាយុ៦៣ឆ្នាំត្រូវជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ីន ហៅ ស្នា ភេទប្រុស បាត់ខ្លួន កើតនៅឆ្នាំ១៩៥៣ ជួបសំភាសជាមួយ ឈ្មោះ គង់ ឃឿន អាយុ៦៣ឆ្នាំត្រូវ ជាបងប្រុស។ អ៊ីន មានឪពុកឈ្មោះ គង់ ឃុត ម្ដាយឈ្មោះ សុះ មានបងប្អូនបង្កើត៨នាក់ ប្រុស៦ស្រី២នាក់ មានស្រុកកំណើត នៅភូមិដង្គោរ ឃុំខ្វិតធំ ស្រុកពៃ្រ ឈរ ខេត្ដកំពង់ចាម។ អ៊ីន ជាកូនទី៥ កាលពីតូចរៀននៅសាលាបឋមសិក្សាពោធិគ្រង
បានត្រឹមថ្នាក់ទី ១០ឪចាស់ឱ ឈប់រៀនដោយសារប្រទេសកើត សង្គ្រាមរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ពេលឈប់រៀន មកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ អ៊ីន នៅឆ្នាំ១៩៧១ បានស្ម័គ្រ ចិចត្ដចូលបម្រើបដិវត្ដតាមការ អូសទាញរបស់ប្រធានឃុំ។ អ៊ីន ពេលចូលដំបូងធ្វើជាកងឈ្លបឃុំខ្វិតបានមួយរយៈដល់ឆ្នាំ១៩ ៧៣ បានចូលជាយោធាស្រុកក្រោយមកឡើងមកតំបន់ចូលសម រភូមិវាយជាមួយទាហាន លន់ នល់ រហូត បានទទួលជ័យ ជំនះនៅឆ្នាំ១៩៧៥។ អ៊ីន តាំងពីចូលជាយោធាអង្គការ បញ្ជូនឡើងទៅតំបន់ដាច់ដំណឹង ឈឹង រហូតដល់ឆ្នាំ១៩៧៥ ក៏មិនឃើញត្រឡប់មកលេងស្រុកកំណើតដែរ។ ឃឿន បានដំណឹង ថា អ៊ីន នៅឆ្នាំ១៩៧៥ អង្គការចាត់តាំងឱ្យទៅធ្វើការជាកម្មករ លីសែងនៅក្រុងកំពង់សោម ក្រោយមកឮ ថា ធ្វើការនៅ ក្រសួងពាណិជ្ជកម្មនៅច្រាំងចំរេះជាអ្នកបើកបររថយន្ដ។ ឃឿន ត្រូវជាបងប្រុស កាលជំនាន់ខែ្មរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់៧៩ ជាកសិករអង្គការ ចាត់តាំងឱ្យភ្ជួរស្រែនៅតាមភូមិ សហករណ៍និងជាអ្នកឡើងត្នោត រស់នៅជួបជុំប្ដីប្រពន្ធកូន តែធ្វើការ តាមការដ្ឋានរាងខ្លួន យូរៗមកជួបគ្នាម្ដង ហើយហូប ចុកមិនបានគ្រប់គ្រាន់ទេ ម្ដាយបង្កើតបានសម្លាប់ នៅឆ្នាំ១៩៧៥ ដោយសារធ្វើការងារធ្ងន់និងហូបចុកមិនបានគ្រប់គ្រាន់។ ជំនាន់ខែ្មរក្រហមប្រជាជន រស់នៅភូមិភាគបូព៌ាមករស់នៅទីនេះ បន្ទាប់មកត្រូវយោធាខែ្មរក្រហមបណ្ដើរប្រជាជនទាំងនោះទាំងខ្សែ យកទៅចូលក្នុងវត្ដពៃ្រឈរ ជាកនែ្លងឃុំឃាំងមនុស្ស តែមិន បានដឹងថា យកទៅសម្លាប់កនែ្លងណាទេ។ នៅឆ្នាំ១៩៧៩ ឃឿន បានមកជួបជុំគ្រួសារវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមបណ្ដើរមនុស្សទាំងហ្វូងចូលទៅមន្ទីរ ឃុំឃាំងវត្ដពៃ្រឈរ ហើយបានដឹងថា ប្រជាជនទាំងនោះ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”