Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0645
KCI0645
Name :
ឈ្មោះ :
សំរិត នាង
Last Name :
នាមត្រកូល :
Samret
First Name :
នាមខ្លួន :
Neang
Other Name :
ឈ្មោះផ្សេង :
Pheap
ភាព
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00663
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17. Present aged: 45. Born in the year o
«សម័យខែ្មរក្រហមអាយុ ១៧ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៥ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
03020604, Kampong Cham, Chamkar Leu, Svay Teap, Sv
០៣០២០៦០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្វាយទាប ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0645 20031124, Svay Teap village, Svay Teap sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Samret Neang disappeard. Interviewed with Samret Vuth, older brother.
ខេស៊ីអាយ០៦៤៥ ២០០៣១១២៤, ភូមិស្វាយទាប ឃុំ ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ សំរិត នាង ហៅភាពបាត់ខ្លួន ជួបសម្ភាស ជាមួយ សំរិត វុធ អាយុ៤៨ឆ្នាំ ត្រូវជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
សំរិត នាង ហៅ ភាព ភេទស្រី បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ សំរិត វុធ អាយុ៤៨ឆ្នាំត្រូវជាបងប្រុស។ នាង មានឪពុកឈ្មោះ សំរិត រុន ម្ដាយឈ្មោះ ឡុក អឿន មានបងប្អូនបង្កើត៩នាក់ ប្រុស២ស្រី៧នាក់ មានស្រុកកំណើតនៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុក ចម្ការលើ ខេត្ដកំពង់ចាម។ នាង កាលពីតូចរៀននៅសាលាបឋមសិក្សាស្វាយទាបបានត្រឹមថ្នាក់ ទី១០ ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅចុងឆ្នាំ១៩៧៥ នាង កាលនោះអាយុ ប្រហែលជា១៨ឆ្នាំ បងថៃ្លឈ្មោះ ជា បានមកលេងស្រុកកំណើតហើយបានបបួលឱ្យទៅធ្វើការនៅ ភ្នំពេញ ព្រោះការនោះបងថៃ្លឈ្មោះ ជា ប្រធានកាត់ដេរ។ ក្រោយមកទៀតដឹងថា បងថៃ្លអង្គការ ចោទថាក្បត់ ព្រោះកាលនោះកម្មាភិបាលខែ្មរក្រហមមួយចំនួន ធំត្រូវចាប់ខ្លួន ជាពិសេសប្រធានកង ពល អនុកងពល វរសេនាធំជាដើម ម្នាក់ៗភ័យគ្រប់គ្នា ចាប់ខ្លាំងនៅឆ្នាំ១៩៧៧៧៨។ សំរិត នាងតាំងពីទៅធើ្វការនៅភ្នំពេញបាត់ដំណឹងរហូត។ បើតាមប្រវត្ដិរូប សំរិត នាង ធ្វើការជាយោធាកង ពល៣១០ នៅភ្នំពេញ ហើយជាប់និន្នាការថា មានបងប្រុសម្នាក់ក្បត់។ សំរិត វុធ ប្រាប់ថា មាន បងប្អូនចំនួនបួននាក់ធ្វើការនៅភ្នំពេញ ជំនាន់ខែ្មរក្រហមតែបាត់ខ្លួនអស់បីនាក់ បានត្រឡប់មកកំណើត វិញតែម្នាក់ទេ។ វុធ ចូលជាយោធាខែ្មរក្រហមតាំងពីឆ្នាំ១៩៧៤ ដោយសារមានអ្នកអូសទាញផង ណាមួយមានប្អូនពីរនាក់ឈ្មោះ សំរិត សម្បត្ដិនិងសំរិត ចាន់ ស្លាប់ដោយសារមានការទម្លាក់បែក ជំនាន់ លន់ នល់។ វុធ ចូលដំបូងស្នាក់នៅជើងពៃ្របានមួយរយៈបានអង្គការបញ្ជូនអង្គភាពយោធា វរសេនាតូច១៥៦ ក្នុងកងពលទី៣ កងពល៤៥០ ប្រធានកងពលឈ្មោះ សួង។ វុធ ធ្វើសង្គ្រាមជា មួយទាហាន លន់ នល់ រហូតទទួលបានជ័យ ជំនះនៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ ពេលនោះឃើញ ប្រជាជន នាំគ្នាចេញទៅក្រៅក្រុង។ វុធ អង្គការឱ្យធ្វើការប្រមូលជ័យភ័ណ្គ នៅម្ដុំច្រាំងចំរេះ ក្រោយ មកអង្គការឱ្យចឹញ្ចឹមជ្រូកនិងធ្វើស្រែ នៅបឹងប្រយាប ក្រោយមកអង្គការឱ្យទៅធ្វើការលុតដំនៅតាំង ក្រសាំងធ្វើការទាំងយប់ទាំងថៃ្ង។ នៅឆ្នាំ១៩៧៨ អង្គការបញ្ជូនឱ្យទៅការនៅព្រលានយន្ដហោះ ខេត្ដ កំពង់ឆ្នាំង។ នៅឆ្នាំ១៩ ៧៩ ខាងខែ្មរក្រហមបានបំពាក់អាវុធឱ្យដើម្បីវាយជាមួយទាហាន វៀតណាម កាលនោះ វុធ ត្រូវរបួសជើង ហើយបានរត់ចូល ពៃ្រមានគ្នាបីនាក់មានស្រីខាងភូមិភាគបូព៌ាផងរាប់ អានគ្នាដូច ជាបងប្អូន អត់មានបាយហូបទេ នាំគ្នាជីកត្រពាំង ជីកក្ដួចយក ទៅហូប។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៩ វុធ បានចេញពីក្នុង ពៃ្រមកសារភាពចុះចូលជាមួយកងទ័ពវៀតណាម ហើយបាន ត្រឡប់មក ស្រុកកំណើតវិញ សព្វថៃ្ងមានប្រពន្ធឈ្មោះ កែវ ស្រី មានកូន៧នាក់ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាសម្លាប់មនុស្សមែន សូម្បីតែខែ្មរ ក្រហមខ្លួនឯងក៏ត្រូវស្លាប់ដោយសារថា ក្បត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា