| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0646
KCI0646
|
|
Name :
ឈ្មោះ :
|
ស៊ុម
|
|
First Name :
នាមខ្លួន :
|
Sum
|
|
Other Name :
ឈ្មោះផ្សេង :
|
Kim Song, San Sam
គឹម សុង, សន សម
|
|
Status :
ស្ថានភាព :
|
Died
ស្លាប់
|
|
CBIO ID :
លេខ CBIO :
|
I08310
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1937.
កើតឆ្នាំ១៩៣៧
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03060402, Kampong Cham, Kampong Siem, Korkor, Kork
០៣០៦០៤០២, ខេត្ដកំពង់ចាម ស្រុកកំពង់សៀម ឃុំគគរ ភូមិគ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
16/04/1970
ថៃ្ងទី១៦ ខែមេសា ឆ្នាំ១៩៧០
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0646 20021205, Korkor 2 village, Korkor sub-district, Kampong Siem district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Sum died.
ខេស៊ីអាយ០៦៤៦ ២០០២១២០៥, ភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សម្ភាសដោយៈជួង សុភារិទ្ធ កំណត់សំគាល់ៈ ស៊ុម ហៅគឹមសុង ស្លាប់ ជួបសម្ភាសជាមួយ យឿន ហៅរ៉ន អាយុ៥៨ឆ្នាំត្រូវជា ប្រពន្ធ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ុម ហៅ គឹមសុង ភេទប្រុស ស្លាប់ កើតឆ្នាំ១៩៣៧ ជួបសំភាសជាមួយ ឈ្មោះ យឿន ហៅ រ៉ន អាយុ៥៨ឆ្នាំត្រូវ ជាប្រពន្ធ។ ស៊ុម មានឪពុកឈ្មោះ សន ម្ដាយឈ្មោះ កុយ ស៊ុន មានបងប្អូនបង្កើត៥នាក់ ប្រុស៤ស្រី១នាក់ មានស្រុកកំណើត នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។ ស៊ុម កាលពីតូចរៀននៅសាលាបឋមសិក្សាគគរបានត្រឹម ថ្នាក់ទី ១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ក្រោយមកទៀត ស៊ុម ឪពុកម្ដាយ បានរៀបការឱ្យប្រពន្ធឈ្មោះ យឿន ហៅ រ៉ន រស់នៅក្នុងភូមិទួលស្រែ ក្នុងឃុំជាមួយគ្នា ក្រោយមក មានកូនរហូតដល់៩នាក់។ ស៊ុម នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូលជាយោធាខែ្មរក្រហមតាមរយៈ ឈ្មោះ ហួង ដោយទទួលមនោគមវិជ្ជាពីគោលនយោបាយខែ្មរក្រហមឱ្យស្អប់របប លន់ នល់។ ស៊ុម បានចុះចោលប្រពន្ធកូន ដើម្បីបម្រើបដិវត្ដ ចូលដំបូងនៅស្រុកកំពង់សៀម ក្រោយមកចូលទៅសមរភូមិ មុខវាយជាមួយទាហាន លន់ នល់ រហូតបានទទួលជ័យជំនះ។ នៅឆ្នាំ១៩៧៥ ស៊ុម បានវិលមក ស្រុកកំណើតមកយកប្រពន្ធឱ្យទៅរស់នៅទីក្រុងភ្នំពេញ។ ពេលមកដល់ភ្នំពេញ ស៊ុម មិនបានរស់នៅ ជួបប្រពន្ធកូនទេ ប្រពន្ធធ្វើការនៅក្រសួងពាណិជ្ជកម្មរដ្ឋនៅច្រាំងចំរេះ កូននៅក្នុងមណ្គលកុមារ កូនបង មានអាយុច្រើន អង្គការបញ្ជូនឱ្យទៅធ្វើការនៅក្រុងកំពង់សោម។ ចំណែក ប្ដី ជាយោធា តែពេល ប្រទេសជាតិទទួលជ័យជំនះ អង្គការបញ្ជូនឱ្យទៅដាំបនែ្លនៅខាងឃុំអរិយក្ស័ត្រ យូរៗបានជួបប្ដីម្ដងនៅ ពេលអង្គការមកប្រជុំរយៈពេលមួយខែម្ដងនៅភ្នំពេញ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលខែ្មរក្រហម មួយចំនួនត្រូវអង្គការចាប់ខ្លួនមិនដឹងជាយកទៅខាងណាទេ។ នៅឆ្នាំ១៩៧៩ យឿន កូន និងប្ដី មិនបាននាំគ្នារត់ទៅរក ស្រុកកំណើតទេ ដោយសារខ្លាចវត្ដមានកងទ័ពវៀតណាម។ ដូចនេះចេះតែរត់ តាមអង្គភាពជាមួយកម្មាភិបាលខែ្មរក្រហមជា ច្រើនទៀត រត់កាត់ពៃ្រគ្មានអីហូបគ្រប់គ្រាន់ ហូបក្ដូច ហូបស្លឹកឈើ ពិបាកខ្លាំងរត់ជិតដល់ព្រំដែនថៃ រត់នៅតាមផ្លូវកូន ជាច្រើនបានស្លាប់ជាបន្ដបន្ទាប់ដោយ សារខ្វះអាហារនិងមានជំងឺ គ្រុនចាញ់ មានកូនខ្លះមិនទាន់ស្លាប់ផង ដើរទៅមុខមិនរួចហើយ មិនអាចជួយ យកទៅបាន ព្រោះគ្មានកម្លាំងគ្រា សុខចិត្ដទៅ ចោលកូន កូនទាំងអស់១០នាក់ទៅជុំរំស្លាប់នៅសល់តែ ម្នាក់ទេ ពេលទៅស្រុកម៉ាឡៃបានទៅជុំរំខាវដាងបានកូនម្នាក់ទៀត។ នៅឆ្នាំ១៩៨៧ ប្ដីឈ្មោះ ស៊ុម មានជំងឺស្លាប់ចោលទៀត យឿន រស់នៅជាមួយកូនពីរនាក់ សឹងតែគ្មានស្មារតីចង់រស់នៅ។ នៅឆ្នាំ ១៩៩៣ ខាងអង្គការសហប្រជាជាតិបញ្ជូនមកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្ស ព្រោះនៅតាមអង្គភាព មានបាត់មនុស្សជាច្រើន ដោយអង្គការប្រាប់ថាឱ្យទ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”