Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0660
KCI0660
ឈ្មោះ :
លាស់ យ៉េង
Last Name :
Loas
First Name :
Yeng
Other Name :
ឈ្មោះផ្សេង :
Kauy
កូយ
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
I01879
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៩ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020609, Kampong Cham, Chamkar Leu, Bos Thlann
០៣០២០៦០៩, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្វាយទាប ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
9/04/1973
ថៃ្ងទី៩ខែមេសាឆ្នាំ១៩៧៣
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ វរសេនាធំ១២ វរសេនាតូច១២២ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0660 20040113, Bos Thlann village, Svay Teap sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Loas Yeng disappeared. Interviewed with Lanh Sokh Hun, neighbor.
ខេស៊ីអាយ០៦៦០ ២០០៤០១១៣, ភូមិបុសថ្លាន់ ឃុំស្វាយ ទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ លាស់ យ៉េង ហៅ កូយ បាត់ខ្លួន ជួបជាមួយឈ្មោះ ឡាញ់ សុខហ៊ុន អាយុ៤៨ឆ្នាំ ជាអ្នកជិតខាង។
សេចក្ដីសង្ខេប :
លាស់ យ៉េង ហៅ កូយ ភេទប្រុស បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ឡាញ់ សុខហ៊ុន អាយុ៤៨ឆ្នាំត្រូវជាអ្នកជិតខាង។ បើតាមប្រវត្ដិរូប យ៉េង មានឪពុកឈ្មោះ លាស់ ម្ដាយឈ្មោះ ចាប មានបងប្អូន៥នាក់ ប្រុស៣ស្រី២ មានស្រុកកំណើតនៅ ភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ យ៉េង កាលពីតូចមិនបានរៀនសូត្រទេ ព្រោះកើតមកជាកូនកសិករ ក្រ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ គ្រួសារ យ៉េង មានផ្ទះមួយខ្នងប្រក់ស្បូវ មានដីស្រែ២ហិច តា ពេលធ្វើស្រែ
បានទទួលផលស្រូវក្នុងមួយឆ្នាំពី៦០ទៅ៧០ថាំង ហូបមិនគ្រប់ គ្រាន់ខ្វះខាតរយៈពីរខែ ទៅបីខែ។ នៅឆ្នាំ១៩៧៣ បានចូល បដិវត្ដតាមរយៈឈ្មោះ ដុល ពេលចូលដំបូងនៅស្រុកចម្ការលើ ក្រោយមកអង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ជាយោធានៅ កងពល៣១០ វរសេនាធំ១២ វរសេនាតូច១២២ ភ្នំពេញ។ បើតាម សុខហ៊ុន និយាយថា ឈ្មោះ យ៉េង តាំងពីស្រុកកំណើតចូលជា យោធាខែ្មរក្រហមមិនដែលឃើញមកលេងស្រុកកំណើតវិញទេ ណា មួយសាច់ញាតិបង្កើតមិនឃើញរស់នៅភូមិបុសថ្លាន់វិញទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា