Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0667
KCI0667
Name :
ឈ្មោះ :
ស៊ី
First Name :
នាមខ្លួន :
Sy
Other Name :
ឈ្មោះផ្សេង :
Min
មីន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01994
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ២២ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020506, Kampong Cham, Chamkar Leu, Speu, Speu Li
០៣០២០៥០៦, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
16/06/1974
ថៃ្ងទី១៦ខែមិថុនាឆ្នាំ១៩៧៤
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ អនុសេនាធំ៤ វរសេនាធំ១២ វរសេនាតូច១២២ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0667 20040114, Speu Lich village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Min disappeared. Interviewed with Seng Khai who is a chief of village.
ខេស៊ីអាយ០៦៦៧ ២០០៤០១១៤, ភូមិស្តឺលិច ឃុំស្តឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ មីន ហៅ ស៊ី បាត់ខ្លួន ជួបជាមួយឈ្មោះ សេង ខៃ អាយុ៥៩ឆ្នាំត្រូវជាមេភូមិ។
Summary :
សេចក្ដីសង្ខេប :
ស៊ី ហៅ មីន ភេទប្រុស បាត់ខ្លួន អាយុ២២ឆ្នាំសម័យខែ្មរក្រហម ជួបជាមួយ ឈ្មោះ សេង ខៃ អាយុ៥៩ឆ្នាំត្រូវជាអ្នកភូមិ។ បើតាមប្រវត្ដិរូប ស៊ី ឪពុក មិនស្គាល់ ព្រោះស្លាប់ យូរហើយ ម្ដាយឈ្មោះ អ៊ុច មានបងប្អូនបង្កើត២នាក់ មានស្រុកកំណើត នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ស៊ី ជាកូនទី១ កូនទី២ឈ្មោះ ឈុន។ ស៊ី កាលពីតូចរៀនបាន ត្រឹមថ្នាក់១១ឪចាស់។ ឈប់រៀនដោយសារគ្មានឪពុកនៅ តែម្ដាយមិនអាចទ្រទ្រង់ជីវភាពបាន កើត មកជាកូន កសិករថ្នាក់កណ្ដាល មានផ្ទះមួយខ្នងប្រក់ស្បូវ មានគោមួយនឹម ក្របីមួយនឹម មានដីស្រែ ចំនួនបីហិចតា។ នៅឆ្នាំ១៩៧៤
បានចូលបដិវត្ដតាមរយៈឈ្មោះ ខុំ ជាប្រធានភូមិបានអប់រំឱ្យមាន ការឈឺចាប់ចំពោះវណ្ណៈជិះជាន់។ ស៊ី ពេលចូលបម្រើចលនា ខែ្មរក្រហមមានការយល់ដឹងពីមាគ៌ាបក្ស មិនដែលធ្វើឱ្យបះពាល់ដល់ ទ្រព្យសម្បត្ដិប្រជាជនទេ។ នៅឆ្នាំ១៩៧៥ ជាយោធានៅ កងពល៣១០ អនុសេនាធំ៤ វរសេនាធំ១២ វរសេនាតូច១២២ ភ្នំពេញ។ នៅឆ្នាំ១៩៧៩ បើតាមឈ្មោះ ខៃ បានប្រាប់ មិនឃើញឈ្មោះ ស៊ី ត្រឡប់មករស់នៅស្រុកកំណើតវិញទេ បងប្អូនសាច់ញាតិប្រហែលជា ស្លាប់ជំនាន់ខែ្មរក្រហមអស់ហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា