| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0712
KCI0712
|
|
Name :
ឈ្មោះ :
|
ហេង
|
|
First Name :
នាមខ្លួន :
|
Heng
|
|
Other Name :
ឈ្មោះផ្សេង :
|
Man Nhan
ម៉ន ញ៉ាន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I02206
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1956.
កើត១៩៥៦
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020301, Kampong Cham, Chamkar Leu, Choryo, Speu-
០៣០២០៣០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំជយោ ភូមិស្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Forced
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ប្រធានកងពល ឈ្មោះ អឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0712 20040119, Speu [k] village, Choryo sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Heng disappeared. Interviewed with Man Nhan, older brother.
ខេស៊ីអាយ០៧១២ ២០០៤០១១៩, ភូមិស្តឺឪកឱ ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង កំណត់សំគាល់ៈ ហេង បាត់ខ្លួន។ ជួបសម្ភាស ជាមួយ ម៉ន ញ៉ន អាយុ៥៦ឆ្នាំត្រូវជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហេង ហៅ ម៉ន ញ៉ាន ភេទប្រុស កើតឆ្នាំ១៩៥៦ បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ម៉ន ញ៉ន អាយុ៥៤ឆ្នាំត្រូវជាបង ប្រុស។ ហេង មានឪពុកឈ្មោះ ម៉ន ម្ដាយឈ្មោះ វី មានស្រុក កំណើតនៅភូមិស្ពឺ ឃុំជយោ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ហេង កាលពីតូចរៀនបាន ត្រឹមថ្នាក់ទី៩ឪចាស់ឱ និងធ្លាប់បួស ជាព្រះសង្ឃនៅវត្ដស្ពឺ។ សឹកពីព្រះសង្ឃដោយសារមានសង្គ្រាម រវាងកងកម្លាំងខែ្មរក្រហមនិងទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ហេង ត្រូវអង្គការជ្រើសរើសឱ្យ ចូលជាយោធាខែ្មរក្រហមនៅកង ពល៣១០ អនុសេនាធំ១ វរសេនាធំ១២ វរសេនាតូច១២២ ប្រធានកងពលឈ្មោះ អឿន នៅភ្នំពេញ។ ហេង បានជួបបងប្រុស ឈ្មោះ ញ៉ន ជាយោធានៅកង ពល៣១០ដែរ ដោយសារជំនាន់ ខែ្មរ ក្រហមចាប់កម្មាភិបាលខែ្មរក្រហមមួយចំនួនធំ ដូចជា តា អឿន ប្រធានកងពល កុយ ធួន ប្រធានភូមិភាគ ធ្វើឱ្យកូនមួយ ទាហានមួយចំនួនធំត្រូវបានចាប់ខ្លួនដែរ ដូច ជាឈ្មោះ ញ៉ាន ត្រូវជាប្អូនប្រុសខ្ញុំត្រូវអង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦ ហើយ
បានខ្លួនរហូតដល់ពេល នេះ។ ចំណែក ញ៉ន សព្វថៃ្ងមានជីវិតរស់រួច ផុតពីរបបខែ្មរក្រហម ញ៉ន បានស្ម័គ្រចិត្ដចូលបដិវត្ដតាំង ពីឆ្នាំ១៩ ៧៣ ដោយសារមានការឈឺចាប់និងរបបជិះជាន់និងមានការទម្លាក់ គ្រាប់បែក។ ញ៉ន បាន ចូលជាយោធាខែ្មរក្រហមនៅស្រុកចម្ការ លើ ជាមួយមិត្ដភកិ្ដឈ្មោះ អ៊ុល ឈ្មោះ ហ៊េន ឈ្មោះ ចាន់ថា ឈ្មោះ ខាត សុទ្ធតែជាអ្នកភូមិជាមួយគ្នា។ ញ៉ន និងមិត្ដភក្ដិជា យោធានៅកងពល៣១០ ប្រធានកងពលឈ្មោះ តា អឿន។ កាលនោះសង្គ្រាមបានវាយជាមួយទាហាន លន់ នល់ សុទ្ធតែជា កូនខែ្មរដូចគ្នា ហើយមានស្លាប់ច្រើនដូចគ្នា ទំរាំទទួលជ័យជំនះ នៅឆ្នាំ១៩៧៥។ ញ៉ន មានឋានៈជាអនុ ប្រធានវរសេនាតូច លេខ៧១២ ពេលកងពលទាំងអស់បានចូលទៅដល់ទីក្រុងភ្នំពេញ អង្គការបាន បែងចែកនៅតាមតំបន់ផេ្សងៗទៀត ហើយទីក្រុងមិន មានប្រជាជនរស់នៅទេ នៅសុទ្ធតែយោធា និងកម្មករជាកម្មាភិ បាលខែ្មរក្រហម។ នៅឆ្នាំ១៩៧៦ កម្មាភិបាលខែ្មរក្រហមមួយ ចំនួនត្រូវចាប់ខ្លួន ញ៉ន និងញ៉ាន ត្រូវជាប្អូនប្រុសអង្គការបញ្ជូនឱ្យទៅធ្វើការនៅកប់ស្រូវ ខ្លះបញ្ជូនធ្វើការនៅព្រលានយន្ដ ហោះ ខេត្ដកំពង់ឆ្នាំង។ ញ៉ន ត្រូវអង្គការបញ្ឈជើងយកមកទុកនៅវត្ដភ្នំ ក្រោយមកបានរត់មកស្រុក កំណើតវិញ តែមកតាំងគោក អង្គការចាប់ខ្លួនជាប់គុកអស់រយៈពេលបីខែបានរួចខ្លួនមកដល់ស្រុក កំណើតវិញ នៅខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៨ បានជា សំណាងល្អ បានប្រធានភូមិភាគឈ្មោះ កែ ពក យកទៅនៅជាមួយ ដោយសារ ញ៉ន ជាជាងកាត់សក់ឱ្យកែ ពក កាលនោះ ញ៉ន បានដឹង ថា ប្រជាជនភូមិភាគបូព៌ាមួយចំនួនធំត្រូវអង្គការដឹកទាំងឡានៗ យកទៅសម្លាប់ចោល។ មុនយកទៅសម្លាប់ ត្រូវយកទៅដាក់ មន្ទីរ កែ ពក ពីរនៅបីយប់សិន មុនយកទៅសម្លាប់។ កនែ្លង សម្លាប់ប្រជាជននៅ មន្ទីរសន្ដិសុខក្បាលហុង ស្ថិតនៅក្នុងភូមិល្វា ឃុំល្វា ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៩ ញ៉ន បានរស់នៅជាមួយប្រពន្ធកូនប្រកបរបរធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់ខ្លួនមនុស្សនិងសម្លាប់ចោល ពិតប្រាកដមែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”