Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0037
Name :
ឈ្មោះ :
ថាច សៀក
Last Name :
នាមត្រកូល :
Thach
First Name :
នាមខ្លួន :
Siek
Other Name :
ឈ្មោះផ្សេង :
San
សាន
Status :
ស្ថានភាព :
Alive
រស់
CBIO ID :
លេខ CBIO :
I07116
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 50 Years old
អាយុ ៥០ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
6050101, Kampong, Prasat Sambo, Chhouk, Kampong Ch
០៦០៥០១០១ ខេត្ដកំពង់ធំ, ស្រុកប្រាសាទសំបូរ, ឃុំឈូក,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Voluteer to join the revolution
ស្ម័គ្រចិត្ដចូលជួរបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12????, Phnom Penh
មជ្ឈិម, ១២????, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Subordinates :
ថ្នាក់ក្រោម :
Na. Roeun
ណា រឿន
Associates :
អ្នកពាក់ព័ន្ធ :
Kauy Tuon called Khuon, Kauy Tuon called Khuon was a Chief of Northern Region.
កូយ ធួន ហៅ ឃួន, កូយ ធួន ហៅ ឃួនប្រធានភូមិភាគឧត្ដរ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0037 20021125 Kampong Chheuteal village, sambo sub-district, Prasat Sambo district, Kampong Thom province, Interviewed by Dara. P Vanthan, Notes: Interviewed with Thach Siek concerned person. It should be noted that Thach Siek was imprisoned at Prey Sor since 18 March 1977 to 7 January 1979. He escaped out of prison on the Liberation day.
ខេធីអាយ០០៣៧ ២០០២១១២៥ ភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយ ម្ចាស់ប្រវត្តិរូបផ្ទាល់ ចាប់ពីថៃ្ងទី១៨ មិនា ឆ្នាំ១៩៧៧០៧ មករា ឆ្នាំ១៩៧៩។ គេយកគាត់ដាក់គុកពៃ្រស រហូតដល់ថៃ្ង រំដោះទើបចេញពីគុក។
Summary :
សេចក្ដីសង្ខេប :
ថាច សៀក ហៅ សាន ភេទស្រី អាយុ៥០ឆ្នាំត្រូវជាម្ចាស់ ប្រវត្ដិរូប។ សៀក មានប្ដីឈ្មោះ ស៊ន មានកូនចំនួន៤នាក់ស្រី៣ ប្រុស២ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។ សៀក មានឪពុកឈ្មោះ ថាច រស់ ម្ដាយឈ្មោះ ស៊ែម មានស្រុកកំណើតនៅភូមិកំពង់ឈើ ទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្ដ កំពង់ធំ។ សៀក បានរៀនសូត្រត្រឹមថ្នាក់ទី១១ឪចាស់ឱ ឪពុកម្ដាយមិនចង់ឱ្យរៀនទេ ខ្លាចកូនចេះសរ សេរសំបុត្រសេ្នហា។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឈប់រៀនមកជួយធ្វើ ស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលរួមចលនារណសិរ្ស រួបរួមជាតិចង់ឱ្យសមេ្ដច សីហនុ ឡើងកាន់អំណាចវិ។ នៅឆ្នាំ១៩ ៧២ ដដែលឃើញមានទាហានយួនខាងជើងចូលមកជួយខាង ចលនាយោធាខែ្មរក្រហមក្នុងពៃ្រ។ នៅឆ្នាំ១៩៧៣ យួនខាងជើងបានដកចេញវិញអស់ នៅសល់តែ កម្លាំងចលនា តស៊ូខែ្មរក្រហម។ នៅឆ្នាំ១៩៧៤ សៀក ត្រូវអង្គការបញ្ជូនចូល សមរភូមិនៅក្នុងភូមិភាគ ឧត្ដរក្នុងមួយវរសេនាតូចមាន យុទ្ធនារីចំនួន៣០០ នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ សៀក បានឡើងវាយជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៥ កាត់តាមព្រែកក្ដាម ព្រែកព្នៅ ភ្នំប្រសិទ្ធសំដៅមកភ្នំពេញ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ យោធាខែ្មរក្រហមគ្រប់ភូមិភាគទាំងអស់ បានចូលមកដល់ទីក្រុង ភ្នំពេញ។ សៀក បានឃើញប្រជាជនរត់ចេញបណ្ដើរៗរហូត ទាល់តែស្ងាត់ទី ក្រុងភ្នំពេញ។ សៀក អង្គការឱ្យស្នាក់នៅម្ដុំទួល គោកនិងផ្សារថ្មី។ នៅពេលទទួលបានជ័យជម្នះនឹក ឃើញថា បានទៅលេងស្រុកកំណើត តែផ្ទុយទៅវិញអង្គការប្រជុំប្រាប់ថា មិត្ដយើងមិនបានទៅលេង ស្រុកកំណើតទេ ព្រោះអង្គការបាន គិតដល់ឪពុកម្ដាយបងប្អូនតាមស្រុកស្រែចម្ការក្នុងមួយថៃ្ងហូបបាយ បីដងថែមមានបងែ្អមទេ មិនបាច់ព្រួយបារម្មណ៍ទេ។ នៅឆ្នាំ១៩ ៧៦ អង្គការបានបញ្ជូនឱ្យទៅធ្វើស្រែ នៅបឹងប្រយាបបាន ដឹងរ៉ាវខ្លះៗនិយាយខ្សិបខេ្សវថា តាអឿន កុយ ធួន រៀបចំកាំភ្លើង ធំប្រុងធ្វើរដ្ឋ ប្រហារទម្លាក់លោកប៉ុល ពត តែត្រូវបែកការណ៍ អង្គការបានចាប់យកទៅសម្លាប់ចោលអស់។ សៀក ត្រូវអង្គការ ចាប់បញ្ជូនមកមន្ទីរលុតដំនៅពៃ្រស ប្រធានគុកឈ្មោះ ឌុច បានប្រកាសថា ពួក មិត្ដឯងត្រូវដឹងខ្លួន មិនមែនតែក្បត់ពួក មិត្ដឯងក្នុងជួរកម្មាភិបាលទេ សូម្បីតែឪពុកម្ដាយមិត្ដឯងក៏ក្បត់ ចូលយួនដែរ។ យុវជនយុវនារី នៅមន្ទីរពៃ្រស អង្គការហៅ យកទៅវាយចោលច្រើនណាស់ ទាំងខ្ញុំ ទាំងគេ ភ័យខ្លួនរាល់ ថៃ្ងមិនដឹងជាថៃ្ងណាដល់វេនយើងម្ដង។ ចេះសំណាងល្អ ឆ្នាំ១៩៧៩ កងទ័ពវៀត ណាមបានវាយចូលមកដល់ភ្នំពេញ ពួកកម្មាភិបាល ខែ្មរក្រហមរត់ចែកផ្លូវគ្នាអស់ យើងបានរួចខ្លួនវិល ត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Thach Siek had ever seen people who were hit by electric wire and tread in chains.
ថាច សៀក ធ្លាប់ឃើញមនុស្សត្រូវគេវាយដោយខ្សែភ្លើងឆក់ ចងដាក់ច្ររ៉ាក់វាយយោលទោង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា