Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0750
Name :
ឈ្មោះ :
មឿន
First Name :
នាមខ្លួន :
Moeun
Other Name :
ឈ្មោះផ្សេង :
Mon, Sao Moeun
ម៉ុន, សៅ មឿន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03668
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:51 years old
«បច្ចុប្បន្នអាយុ៥១ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020207, Kamgpong Cham, Chamkar Leu, Chamkar Angd
០៣០២០២០៧, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំចំការអណ្ដូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធកងពល៣១០ ភ្នំពេញ។ នៅឆ្នាំ១៩៧៧ អង្គភាពយោធាធ្វើការនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។ នៅឆ្នាំ១៩៧៧ ភូមិភាគមស្ជឹម(៤០១) ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន, ប្រធានកងពល៣១០ឈ្មោះ ផេន, ប្រធានកងធំ នៅប្រលានយន្ដហោះកំពង់ឆ្នាំង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0750 20040112, Praes Meas village, Chamkar Andaung sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea. Notes: Moeun is alive.
ខេស៊ីអាយ០៧៥០ ២០០៤០១១២, ភូមិប្រើសមាស ឃុំ ចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ មឿន ហៅ ម៉ុន ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
មឿន ហៅ ម៉ុន ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ មឿន មាន ឪពុកឈ្មោះ សៅ ហ៊ីម ម្ដាយឈ្មោះ ឆុក មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិប្រើសមាស ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ កាលពីតូចរៀនបានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់ រៀនជួយធ្វើស្រែចម្ការឪពុក ម្ដាយ ណាមួយប្រទេសជាតិកើតមានសង្គ្រាមផងមិនអាចរៀនបាន។ នៅ ឆ្នាំ១៩៧១ បានស្រ័គចិត្ដចូលតាមមិត្ដភក្ដិឈ្មោះ សូត្រ អប់រំឱ្យមានការឈឺចាប់ ចូលដំបូងធ្វើជា យោធាស្រុក ចម្ការលើ កាលនោះអាយុទើបតែ១៦ឆ្នាំទេ ឪពុកម្ដាយយំមិនឱ្យទៅទេ តែចិត្ដចង់ទៅធ្វើ ជាយោធា កាលដំបូងគ្មានបានដឹង គោលការណ៍នយោបាយអីទេ ជំនាន់នោះសមេ្ដចឪប្រកាសឱ្យចូល ពៃ្រម៉ាគី ដើម្បីវាយជាមួយទាហាន លន់ នល់ ជាដៃជើងរបស់ សហរដ្ឋអាមេរិក។ កាលនោះមិនបាន ហាត់រៀនក្បួនយោធា ត្រឹមត្រូវទេ ទៅដល់ចាប់បំពាក់អាវុធឱ្យតែម្ដង។ ពេលធ្វើ សង្គ្រាមឃើញមនុស្ស ត្រូវគ្រាប់ស្លាប់ចាប់ផេ្ដីមភ័យរត់មកផ្ទះវិញ តែអង្គភាពតាមហៅយកទៅវិញ។ នៅឆ្នាំ១៩៧២ បញ្ជូន ឡើងយោធាតំបន់ នៅម្ដុំគោករំលង តាំងក្រសាំង តាំងគោក សុទ្ធតែសមរភូមិកេ្ដៅវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ ដឹងថា ជាយោធានៅកងពលទី១ ក្រោយមកបានដាក់ថា កងពល ៣១០វិញ ប្រធានវរសេនាតូចឈ្មោះ ស៊ីម ប្រធានកងពលឈ្មោះ តា អឿន សង្គ្រាមចេះតែ វាយជាបន្ដបន្ទាប់ រហូតចូលដល់ទីក្រុងភ្នំពេញនៅថៃ្ង ទី១៧មេសាឆ្នាំ១៩៧៥ ពេលនោះប្រជាជននាំគ្នា ចាកចេញពីទីក្រុងភ្នំពេញទាំងអស់។ កងពលទី២ឈ្មោះ ឈិន កងពលទី៣ ឈ្មោះ សួង ពេលបែកភ្នំ ពេញហើយ យោធាខ្លះទៅការពារតាមព្រំដែន ចំណែកកង ពល៣១០ ត្រូវទៅធ្វើស្រែនៅបឹងប្រយាប ដូចជា មឿន និងយោធាជាច្រើនទៀតអង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅរំលង ស្រុកបារាយណ៍ ព្រោះលែងច្បាំងហើយ។ ក្រោយមកទៀត មឿន ត្រូវអង្គការចាត់តាំងឱ្យយាមនៅវត្ដភ្នំការពារប៉ុសិ្ដ វិទ្យុ ហើយ លោក ហ៊ូ នឹម ជារដ្ឋមន្រ្ដីនៅក្រសួងពត៌មាន។ នៅឆ្នាំ១៩៧៧ កម្មាភិបាលជាន់ខ្ពស់ជា ច្រើន ដូចជាឈ្មោះ អឿន ប្រធានកងពល ឈ្មោះ ហ៊ូ នឹម ឈ្មោះ កុយ ធួន និងកម្មាភិបាលថ្នាក់ ក្រោមមួយ ចំនួនធំទៀតត្រូវអង្គការចាប់ខ្លួនយកទៅដាក់គុកឬយកទៅវាយចោលតែម្ដង។ នៅឆ្នាំ១៩ ៧៧ មឿន ត្រូវអង្គការបញ្ជូនឱ្យទៅលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ពេលទៅដល់ខិតខំធ្វើ ការទាំងយប់ទាំងថៃ្ង ហើយជំនាញការបញ្ជានៅក្នុងការដ្ឋាននោះ សុទ្ធជនជាតិចិន ពាក់ខោអាវពណ៌ខៀវ និងមិនមានយុវជនណាម្នាក់ហ៊ាននិយាយទាក់ទងជាមួយជនជាតិចិនទេ កាលនោះជំនាញការជនជាតិ ចិនរាប់រយនាក់និងកម្មករខែ្មរ រាប់ពាន់នាក់។ នៅឆ្នាំ១៩៧៨ កងទ័ពវៀតណាមជិតចូលមកដល់ យោធាកងពល៣១០និង យោធាភូមិភាគបូព៌ាជាច្រើនត្រូវ អង្គការចាប់យកទៅវាយចោល។ នៅឆ្នាំ ១៩៧៩ មឿន បានរត់ទៅដល់ជំរំស្រះកែវ ប្រទេសថៃ រហូតដល់ឆ្នាំ១៩៩១ បានធ្វើមាតុភូមិនិវត្ដ មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្សពិតមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា