Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0752
Name :
ឈ្មោះ :
ជិន ចាន់
Last Name :
នាមត្រកូល :
Chin
First Name :
នាមខ្លួន :
Chann
Other Name :
ឈ្មោះផ្សេង :
Chin Phan
ជិន ផន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I07809
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1953.
កើតនៅឆ្នាំ១៩៥៣
Home Village :
ភូមិកំណើត/ទីលំនៅ :
03020202, Kampong Cham, Chamkar Leu, Chamkar Andau
០៣០២០២០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំចំការអណ្ដូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៥០២ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Pilot at Pochentong.
បើកយន្ដហោះនៅពោធិចិតុង។
Associates :
អ្នកពាក់ព័ន្ធ :
Ngem, villager.
ញ៉ែម, អ្នកភូមិ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0752 20040113, Sauchey village, Chamkar Andaung sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea. Notes: Chin Chann disappeared. Interviewed with Cheap Say, older sister.
ខេស៊ីអាយ០៧៥២ ២០០៤០១១៣, ភូមិសូជ័យ ឃុំចំការ អណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជិន ចាន់ ហៅផន ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជាប សយ អាយុ៥៣ឆ្នាំត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
ជិន ចាន់ ហៅ ផន ភេទប្រុស កើតឆ្នាំ១៩៥៣ បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ជាប សយ អាយុ៥០ឆ្នាំត្រូវជាបង ស្រី។ ចាន់ មានឪពុកឈ្មោះ ជា ជិន ម្ដាយ ឈ្មោះ ឌុក មានបងប្អូន បង្កើត៩នាក់ មានស្រុកកំណើតនៅភូមិសូជ័យ ឃុំចម្ការអណ្ដូង ស្រុកចម្ការ លើ ខេត្ដកំពង់ចាម។ ចាន់ កាលពីតូចរៀនបានត្រឹម ថ្នាក់ទី៧ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដទ្រាល ឈប់រៀនមក ជួយស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ ចាន់ បានចូល បដិវត្ដតាមរយៈឈ្មោះ ឆន កាលនោះមានអាយុប្រហែលជា ១៧ឆ្នាំ។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ នៅក្នុងភូមិមានយុវជន មួយចំនួននាំគ្នាចូលពៃ្រម៉ាគី ជាពិសេសនៅឆ្នាំ១៩៧៣ តំបន់នេះជាតំបន់កាន់កាប់របស់ខែ្មរក្រហម ដូចនេះត្រូវតែស្ម័គ្រ ចិត្ដចូលធ្វើជាយោធាទាំងគេទាំងយើង។ ចាន់ ចូលដំបូងអង្គការ បញ្ជូនឱ្យទៅរៀន ក្បួនយោធានៅស្ពឺបានប្រហែលជាង១០ថៃ្ង ឡើងឡានទៅរំលងទៀត កាលនោះ សយ បានជិះកង់សួរ រកប្អូននៅវត្ដទ្រាលបានដឹងថា អង្គការបញ្ជូនប្អូនប្រុសទៅ សមរភូមិមុខបន្ដទៀត។ នៅឆ្នាំ១៩៧៥ ដឹង ថាប្អូនបានមករក នៅស្រុកកំណើតដែរ តែមិនបានជួបខ្ញុំទេ ព្រោះក្រុមគ្រួសារត្រូវ ខែ្មរជម្លៀសទៅភូមិ អន្លង់ពេជ ស្រុកចម្ការលើដែរ។ ក្រោយមកទៀតចេះតែសេុីបសួរតាមរយៈឈ្មោះ យាំ បានត្រឡប់ មកស្រុកកំណើតវិញ ហើយធ្លាប់ធ្វើការជំនាន់ខែ្មរក្រហមជាមួយ ឈ្មោះ ចាន់ ដែរ។ នៅ ក្រោយឆ្នាំ១៩៧៥ ឈ្មោះ ចាន់ អង្គការឱ្យរៀនបើកបរនៅព្រលានយន្ដហោះពោធិចិនតុងក្រុង ភ្នំពេញ។ ចំណែក ឈ្មោះ សយ ជំនាន់ខែ្មរក្រហមអង្គការជម្លៀសម្ដងទៀតឱ្យទៅរស់នៅស្រុក ពេជនិលខាងក្រុងកំពង់សោម ដោយ សារឪពុកខែ្មរក្រហមចាប់យកទៅសម្លាប់ចោលចោទថាក្បត់។ ពេលទៅដល់ពេជនិលរស់នៅពិបាកណាស់ ចាញ់ផង ហូបចុក មិនគ្រប់គ្រាន់ផង កនែ្លងរស់នៅពៃ្រស្វា។ ពេលព្រឹកចុះធ្វើស្រែ នៅម៉ោង៧ ដល់ថៃ្ងត្រង់ឡើងហូបបបរចែក ពេលចុះទៅវិញដល់ ល្ងាចបានឡើង មកផ្ទះវិញ។ កាលនោះប្រធានឃុំឈ្មោះ ឈឹម តែក្រោយមកអង្គការចាប់យកទៅសម្លាប់ចោលដែរ កាលនោះ អង្គការធ្វើប្រវត្ដិរូបពីណាជាទាហាន លន់ នល់ ពីណាជាមន្រ្ដីរាជការ ជាអ្នក១៧មេសា សុទ្ធ តែជាមុនសញ្ញាយកទៅសម្លាប់ចោល ហើយគ្រាន់តែមុននិងក្រោយទេ។ នៅឆ្នាំ១៩៧៩ សយ បាន រត់មករកស្រុកកំណើតវិញ សព្វថៃ្ងមានប្ដីឈ្មោះ ធឿន មានកូនតែ១នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្សមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា