Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0756
KCI0756
ឈ្មោះ :
សំ ថន
Last Name :
Sam
First Name :
Than
Other Name :
ឈ្មោះផ្សេង :
Vann
វ៉ាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I05257
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៤ឆ្នាំ សម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020609, Kampong Cham, Chamkar Leu, Bos Thlann
០៣០២០៦០៩, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្វាយទាប ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរ ឪគ១ឱភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0756 20040113, Bos Thlann village, Svay Teap sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Sam Than disappeared. Interviewed with Tak Sam, father.
ខេស៊ីអាយ០៧៥៦ ២០០៤០១១៣, ភូមិបុសថ្លាន់ ឃុំស្វាយ ទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ សំ ថន បាត់ខ្លួន។ ជួបសម្ភាសជាមួយ តាក សំ អាយុ៧៣ឆ្នាំត្រូវជាឪពុក។
សេចក្ដីសង្ខេប :
សំ ថន ហៅ វ៉ាន់ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ តាក សំ អាយុ៧៣ឆ្នាំត្រូវជាឪពុក។ ថន មានឪពុកឈ្មោះ សំ ម្ដាយឈ្មោះ ហួន យិន មានបងប្អូនបង្កើត ៥នាក់ ស្រី៣ប្រុស២ មានស្រុកកំណើតនៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្ដកំពង់ ចាម។ ថន កាលពីតូចរៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាសូគន់ ឈប់រៀនមក ជួយស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចូលបដិវត្ដតាម រយៈឈ្មោះ ជាតិ ជាអ្នក អប់រំឱ្យមានការឈឺចាប់ជាមួយ វណ្ណៈជិះជាន់។ ថន ចេញពីផ្ទះក្រោយធ្វើបាតុកម្មជំនាន់សមេ្ដច សីហនុ ប្រហែលជាពីរបីឆ្នាំ កាលនោះទាំងស្រីទាំងប្រុសនៅ ក្នុងភូមិនេះទៅទាំងអស់ គ្មានពីណានៅបានទេ ទោះបីមិនស្ម័គ្រ ក៏ដូចតែស្ម័គ្រដែរ ឪពុកម្ដាយមិនចង់ឱ្យកូនទៅធ្វើជាយោធា ព្រោះខ្លាចកូនស្លាប់ក្នុង សង្គ្រាម តែគេចវាមិនផុតបើប្រទេស ជាតិត្រូវការទៅហើយ។ ចេញទៅដំបូងនៅត្រឹមស្រុកជើងពៃ្រ ក្រោយមកទៀតមិនដឹងជា អង្គការបញ្ជូនទៅខាងណាទេ។ នៅឆ្នាំ១៩៧៥ ទើបឃើញកូនត្រឡប់មក លេងស្រុកកំណើតវិញ សម្រាកបានពីយប់ដើម្បីជួបជុំឪពុកម្ដាយនិងបងប្អូន។ បានមក នេះដោយ សារអង្គការបញ្ជូនអង្គភាពយោធាមួយចំនួនឱ្យមកជួយធ្វើស្រែប្រជាជននៅតាមសហករណ៍នៅម្ដុំស្រុក ជើងពៃ្រ។ ក្រោយមកទៀតដឹងថា កូនឈ្មោះ ថន ត្រូវអង្គការបញ្ជូនទៅភ្នំពេញវិញ ហើយឱ្យទៅធ្វើ ស្រែនៅកំពង់លួង ខាងត្បូង ស្រុកឧដុង្គ ហើយបាត់ដំណឹងរហូត។ បើតាមប្រវត្ដិរូប ថន ធ្វើការជាអ្នក បើកឡានទ័ពនៅមន្ទីរ គ១ ភ្នំពេញ។ ថន ត្រូវ
បានអង្គការរៀបគ្រួសារឱ្យមានប្រពន្ធឈ្មោះ យូរ ណារិន មានស្រុកកំណើតនៅភូមិស្រឡៅ ឃុំស្វាយទាប ស្រុកចម្ការលើ។ ចំណែក សំ ត្រូវជាឪពុក ជំនាន់ខែ្មរក្រហមចាប់ពីឆ្នាំ១៩ ៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើការជាចុងភៅដាំស្លនៅតាម សហក រណ៍ភូមិស្ពឺ ជាធម្មតា ជួនណាប្រជាជនបានហូបបាយ ជួនណាបាយលាយផែ្លក ជួនណាបបរមិន ទៀងទាត់ទេ ហូបចុកមិន
បានគ្រប់គ្រាន់ទេ ព្រោះមានរបបចែកគ្នា មិនបានហូបសេរីទេ ព្រោះអង្ការថ្នាក់ លើបាន កំណត់មកឱ្យ។ ជំនាន់ខែ្មរក្រហមមិន
បានឃើញខែ្មរក្រហមសម្លាប់មនុស្សទេ ព្រោះគ្មានបាន ដើរចេញពី រោងបាយ តែបានដឹងថា មានដឹកប្រជាជនទាំងរទេះគោតែមិនដឹង ជាយកទៅខាងណា។ នៅឆ្នាំ១៩៧៩ ប្រជាជនទាំងអស់បានរួច ផុតពីរបបខែ្មរក្រហមដែលជារបបឃោឃៅបំផុតលើលោក។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមដឹងថា មានដឹកប្រជាជនទាំងរទេះគោយក ទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា