Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0760
KCI0760
ឈ្មោះ :
ប៉ោ គ្រៀន
Last Name :
Pao
First Name :
Kroeun
Other Name :
ឈ្មោះផ្សេង :
Rann
រាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I06051
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ២២សម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
030202?? Kampong Cham, Chamkar Leu, Chamkar Angdau
០៣០២០២?? ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំចំការអណ្ដូង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធាកងធំ
ថ្នាក់លើ :
ប្រធានកងពល ឈ្មោះ អឿន។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0760 20040114, Thmei 22 village, Chankar Andaung sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea. Notes: Pao Kroeun disappeared. Interviewed with Ke Touch, friend.
ខេស៊ីអាយ០៧៦០ ២០០៤០១១៤, ភូមិថ្មី២២ ឃុំចំការ អណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ប៉ោ គ្រៀន ហៅ រាន់ ភេទប្រុស បាត់ខ្លួន ជួប ជាមួយឈ្មោះ កែ ទូច អាយុ៥២ឆ្នាំ ត្រូវជាមិត្តភក្តិ។
សេចក្ដីសង្ខេប :
ប៉ោ គ្រៀន ហៅ រាន់ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ កែ ទូច អាយុ៥២ឆ្នាំត្រូវជាមិត្ដភក្ដិ។ គ្រៀន មានឪពុក ឈ្មោះ បេន ម្ដាយឈ្មោះ នីម មានស្រុកកំណើត នៅភូមិថ្មី២២ ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ គ្រៀន កាល ពីតូចរៀនបានត្រឹម ថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ នៅភូមិនេះជាតំបន់រំដោះ ហើយពេលនោះ មានការឃោសនាអប់រំឱ្យយុវជនចូលរួម ចលនាដើម្បីរំដោះជាតិឱ្យរួចផុតពីរបប លន់ នល់ ដែលមានការគាំទ្រពីសហរដ្ឋអាមេរិច។ ដំបូងឡើយ នៅតំបន់រំដោះចលនាខែ្មរក្រហមបានរៀនចំភូមិ ឃុំ ឱ្យមានជាកងឈ្លប មានប្រធានភូមិ ប្រធានឃុំ សម្រាប់ដើរ ឃោសនា។ នៅឆ្នាំ១៩៧១ គ្រៀន បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហម តាម រយៈឈ្មោះ ស៊ីនួន កាលនោះ ឈ្មោះ ទូច បានចូលជាយោធាខែ្មរក្រហមដែរ។ ជាងមួយឆ្នាំក្រោយ មក គ្រៀន បានមកលេងផ្ទះ ដឹងថានៅកងពលទី១ ប្រធានកងពល ឈ្មោះ អឿន ហើយគ្រៀន មាន ឋានៈជាប្រធានកងធំ។ នៅឆ្នាំ១៩៧៧ គ្រៀន បានមកលេងស្រុកកំណើតវិញ ឃើញមានកាន់ កាំភ្លើងខ្លីមួយដើម ហើយពេលត្រឡប់ទៅភ្នំពេញ វិញបាត់រហូត។ បើតាមប្រវត្ដិរូប គ្រៀន បានចូល ដបិវត្ដនៅ ឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៤ បានចូលជាយុវកក ដល់ថៃ្ងទី៨ ខែឧសភាឆ្នាំ១៩៧៥ បាន ចូលជាបក្ខជនពេញសិទ្ធ ហើយមានតួនាទីជាយោធាកងធំ។ ចំណែក ទូច ត្រូវជាមិត្ដភក្ដិ ជំនាន់ខែ្មរ ក្រហមបានស័គ្រចិត្ដចូលជាយោធាខែ្មរក្រហម តាំងពីឆ្នាំ១៩៧១ តាមការឃោសនារបស់ប្រធានឃុំ ក្រោយមកទៀតបានចូលសរភូមិវាយជាមួយទាហាន លន់ នល់ ហើយត្រូវរបួសជើងនៅថៃ្ងទី១០ មេសា ឆ្នាំ១៩៧៥ បាន សម្រាកនៅមន្ទីរពេទ្យ ពេលជាសះស្បើយបានមកលេងស្រុក កំណើត បន្ទាប់ មកទៀតនៅអង្គភាពជនពិការនៅជិតផ្លូវចូល ទៅភ្នំប្រសិទ្ធ។ នៅឆ្នាំ១៩៧៩ ទូច បានរត់មករកស្រុក កំណើតវិញ ហើយបានរៀនការប្រពន្ធឈ្មោះ គុយ សព្វថៃ្ងមានកូន៤នាក់ ប្រកបរបរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា