Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0762
Name :
ឈ្មោះ :
រស់ ផាត
Last Name :
នាមត្រកូល :
Ros
First Name :
នាមខ្លួន :
Phat
Other Name :
ឈ្មោះផ្សេង :
Han
ហាន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02531
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1951.
កើតឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
03020504, Kampong Cham, Chamkar Leu, Speu, Peng Me
០៣០២០៥០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution.
ស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0762 20040114, Peng Meas Cheung village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Ros Phat disappeared. Interviewed with Lao Mot, mother.
ខេស៊ីអាយ០៧៦២ ២០០៤០១១៤, ភូមិពែងមាសជើង ឃុំស្តឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ រស់ ផាត ហៅ ហាន បាត់ខ្លួន ជួបសម្ភាសជា មួយ ឡៅ ម៉ុត អាយុ៧៧ឆ្នាំត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
រស់ ផាត ហៅ ហាន ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ឡៅ ម៉ុត អាយុ៧៧ឆ្នាំត្រូវជាម្ដាយ។ ផាត មានឪពុកឈ្មោះ រស់ ដុង ម្ដាយឈ្មោះ ម៉ុត មានបងប្អូនបង្កើត ៨នាក់ ស្រី៥ប្រុស៣នាក់ មានស្រុកកំណើតពែងមាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ផាត កាលពីតូចរៀនបានត្រឹម ថ្នាក់ទី៦ឪចាស់ឱ នៅសាលាមធ្យមសិក្សាស្ពឺ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ដោយមានការឈឺចាប់ ឆ្នាំ១៩៧០ បានស័គ្រចិត្ដចូល បដិវត្ដ កាលនោះឈ្មោះ យ៉េង
អប់រំឱ្យចូល។ ចូលដំបូងនៅភូមិចារ៉ូត ឃុំចារ៉ូត ស្រុកសន្ទុក ខេត្ដ កំពង់ធំ។ កាលនោះឪពុកម្ដាយក៏មិនបានថាអីដែរ ពេលចូលជា យោធាខែ្មរក្រហមឡើងវាយជាមួយ ទាហាន លន់ នល់ តាម សមរភូមិចល័តគ្រប់កនែ្លង ចូលបានជាងមួយឆ្នាំបានមកលេងផ្ទះ តែមិនបាន ជួបម្ដាយទេ ព្រោះកាលនោះមានយន្ដហោះខាងទាហាន លន់ នល់ ទម្លាក់គ្រាប់បែកច្រើន ម្ដាយមិន ហ៊ាននៅក្នុងផ្ទះ រត់ទៅពួនក្នុងចម្ការចេក។ នៅឆ្នាំ១៩៧៥ ផាត បានមកលេង ផ្ទះម្ដងទៀត តែមិន បានសម្រាកទេ មកតែមួយភេ្លចក៏ត្រឡប់ទៅ វិញ ហើយក៏មិនបានជួបម្ដាយទៀត គ្រាន់ដឹងតាមអ្នកជិត ខាងថា ផាត មកលេងសព្វថៃ្ងនៅធ្វើការភ្នំពេញ។ ក្រោយមកទៀត កូនស្រីឈ្មោះ សានី បានទៅ លេងបងប្រុសឈ្មោះ ផាត នៅភ្នំពេញ ទៅដល់បានជួបបងនៅជិតគល់ស្ពានជ្រោយ ចង្វារហើយមាន កងការពារចំនួនពីរនាក់ទៀត។ សានី បានសម្រាក ជាមួយបងប្រុសបានចំនួន៥ថៃ្ង ទើបត្រឡប់មក ស្រុកកំណើតវិញ ថែមទាំងបានថ្នាំពេទ្យជាច្រើនយកមកជាមួយ ក្រោយមកទៀត
បាត់ដំណឹងបងប្រុស តែម្ដង ដោយសារការធ្វើដំណើរចុះឡើងមាន ការតឹងតែងដូចនេះមិនអាចមកភ្នំពេញជាលើកទី២បានទេ នៅក្នុងសម័យខែ្មរក្រហម។ បើតាមប្រវត្ដិរូប ផាត ជាយោធា នៅកងពល៣១០ និងមានឋានៈ ប្រធាននយោបាយអនុសេនាធំ។ ចំណែក ឈ្មោះ ម៉ុត ត្រូវជាម្ដាយ ជំនាន់ខែ្មរក្រហមអង្គការចាត់ តាំងឱ្យធ្វើស្រែនៅតាមសហករណ៍ លើកភ្លឺ ប្រឡាយ ដក ស្ទូង ដោយសារកម្លាំងមិនសូវមាន អង្គការចាត់តាំងឱ្យមើលកេ្មង តូចៗតែម្ដាយរបស់ពួកគេទៅធ្វើស្រែ កាលជំនាន់នោះហូបតែ បបរលាយ ដំឡូងក៏មាន លាយពោត ប្រធានភូមិជំនាន់ខែ្មរក្រហម កាលនោះឈ្មោះ យន់ ឈ្មោះ សន ឈ្មោះ យឿន។ ម៉ុត ថា ជំនាន់ខែ្មរក្រហមសាហាវណាស់ វត្ដអារាមវាយចោល ផ្សឹក លោកសង្ឃ គ្មានឱ្យ គោរពសាសនា ព្រះពុទ្ធរូបយកវាយចោល មនុស្សដឹកទាំងឡានមិនដឹងជាយកទៅខាងណាទេ។ នៅឆ្នាំ ១៩៧៩ ម៉ុត បាត់កូនចំនួន៣នាក់ និងសាច់ញាតិជាច្រើនទៀត។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមដឹងមនុស្សទាំងឡាន មិនដឹងជាយកទៅ សម្លាប់ចោលត្រង់ណាទេ ពិតជាមានសម្លាប់មែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា