Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0763
Name :
ឈ្មោះ :
ម៉ម កឿន
Last Name :
នាមត្រកូល :
Mam
First Name :
នាមខ្លួន :
Koeun
Other Name :
ឈ្មោះផ្សេង :
Poan
ពាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I06758
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1950.
កើតនៅឆ្នាំ១៩៥០
Home Village :
ភូមិកំណើត/ទីលំនៅ :
03020504, Kampong Cham, Chamkar Leu, Speu, Peng Me
០៣០២០៥០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
នយោបាយអនុសេនាធំ
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0763 20040114, Peng Meas Cheung village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Mam Koeun disappeared. Interviewed with Man Thol, younger sister.
ខេស៊ីអាយ០៧៦៣ ២០០៤០១១៤, ភូមិពែងមាសជើង ឃុំស្តឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ម៉ម កឿន ហៅពាន់បាត់ខ្លួន ជួបសម្ភាសជា មួយ ម៉ម ថុល អាយុ៤៣ឆ្នាំត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ម៉ម កឿន ហៅ ពាន់ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ ម៉ម ថុល អាយុ៤៣ឆ្នាំត្រូវជាប្អូនស្រី។ កឿន មានឪពុកឈ្មោះ គាំ ម្ដាយឈ្មោះ មន មានបងប្អូនបង្កើត ១០នាក់ ស្រី៤ប្រុស៦នាក់ មានស្រុកកំណើតពែងមាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ កឿន ជាកូនច្បាង កាលពីតូច រៀនបានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាបឋមសិក្សាពព្រីង ឈប់រៀនមកជួយស្រែចម្ការឪពុកម្ដាយ។ បានចេញពីផ្ទះតាំងពី ជំនាន់មានបាតុកម្ម ប្រហែលជាឆ្នាំ ១៩៧១ គាត់ស្ម័គ្រចូលជា យោធាខែ្មរក្រហម តាមរយៈឈ្មោះ ហែម សេង ជាអ្នកអប់រំ តែឪពុក ម្ដាយមិនចង់ឱ្យកូនចូលទេ តែមិនអាចនៅផ្ទះបាន ព្រោះប្រទេសជាតិកំពង់តែមានសង្គ្រាម។ ពេល ចេញពីផ្ទះទៅដឹង ថាជាយោធាខែ្មរក្រហមជាមួយប្អូនប្រុសឈ្មោះ គុយ នៅត្រឹម ស្រុកចម្ការលើ ក្រោយមកទៀតអង្គការបញ្ជូនទៅសមរភូមិមុន
បាត់ដំណឹងតែម្ដង។ នៅឆ្នាំ១៩៧៥ បាន ត្រឡប់មក លេងស្រុក កំណើតទាំងពីរនាក់ តែឈ្មោះ គុយ មកមុន ឈ្មោះ កឿន មកក្រោយ ខុសគ្នាបន្ដិចបន្ដួច បានជួបជុំឪពុកម្ដាយបងប្អូន ហើយបានសម្រាកនៅផ្ទះចំនួន៤យប់ ទើបត្រឡប់ទៅភ្នំពេញ
វិញ តាំងពី ហ្នឹងមកបាត់ខ្លួនរហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប កឿន ជាយោធានៅកងពល៣១០ មានឋានៈនយោបាយ អនុសេនាធំចំណែក ឈ្មោះ ថុល ជំនាន់ខែ្មរ ក្រហមពីឆ្នាំ១៩៧៥ ដល់៧៩ អង្គការឱ្យធ្វើការ នៅតាមកងចល័តរែកដី លើកទំនប់ ប្រឡាយ រស់នៅ តាមអង្គភាព មិនបានរស់នៅ ជួបជុំគ្រួសារទេ បែកចេញពីឪពុកម្ដាយបងប្អូន ហូបចុកមិនបានគ្រប់គ្រាន់ មានថៃ្ងខ្លះបេះស្លឹកឈើ ហូបបនែ្ថម ដើម្បីឆែ្អត មានកម្លាំងធ្វើការ ទោះបីមានបងប្អូនចូលបម្រើបដិវត្ដក៏ ដោយ ជាងនេះ ទៅទៀត
បាត់បង់បងប្អូននិងសាច់ញាតិស្លាប់ ជំនាន់ខែ្មរក្រហមថែមទៀត នៅជំនាន់ខែ្មរក្រហម ថុល បានឃើញ កងឈ្លបចាប់ប្រជា ជនថ្មី ឪពុកមានឈ្មោះ សឹង ម្ដាយឈ្មោះ ញឹម រ៉ន កូនឈ្មោះ យ៉ា ឈ្មោះ ប៉ូ ឈ្មោះ ភាព យកទៅសម្លាប់ នៅភូមិផលទាំងអស់ ខែ្មរក្រហមសម្លាប់ឪពុកម្ដាយ មុននិង សម្លាប់កូនតាមក្រោយ ឃើញឈាមរហាច ប្រធានយោធាឈ្មោះ ឆុន។ នៅឆ្នាំ១៩៧៩ ថុល បានមករស់នៅស្រុកកំណើតវិញ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហម ធ្លាប់ឃើញយោធាខែ្មរក្រហមសម្លាប់ប្រជាជន ១៧មេសា មួយគ្រួសារទាំងឪពុកម្ដាយប្រពន្ធកូនដោយឃើ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា