Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0766
Name :
ឈ្មោះ :
ហៀម សារ៉ន
Last Name :
នាមត្រកូល :
Hiem
First Name :
នាមខ្លួន :
Saran
Other Name :
ឈ្មោះផ្សេង :
Sen
សេន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I10602
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៤ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020508, Kampong Cham, Chamkar Leu, Speu, Veal
០៣០២០៥០៨, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិវ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
បុគ្គលិក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0766 20040114, Veal village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Hiem Saran disappeared. Interviewed with Sva Yan, older sister.
ខេស៊ីអាយ០៧៦៦ ២០០៤០១១៥, ភូមិវាល ឃុំស្តឺ ស្រុក ចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់ សំគាល់ៈ ហៀម សារ៉ន ហៅ សេន បាត់ខ្លួន ជួបសម្ភាសជាមួយ ស្វា យ៉ន អាយុ៧០ឆ្នាំត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
ហែម សារ៉ន ហៅ សេន ភេទប្រុស បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ស្វា យ៉ន អាយុ៧០ឆ្នាំត្រូវជាបងស្រី។ សារ៉ន មានឪពុកឈ្មោះ ស្វាយ ហៀប ម្ដាយឈ្មោះ គិត យីម មានបងប្អូនបង្កើត៤នាក់ ស្រី៣ប្រុស១ មានស្រុកកំណើតពែង មាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដ កំពង់ចាម។ សារ៉ន ជាកូនពៅ កាលពីតូចរៀននៅសាលាបឋមសិក្សាពព្រង បានតិច តួចទេ ព្រោះឪពុកម្ដាយស្លាប់ចោលអស់។ សារ៉ន មិនដឹងជាចេញ ពីផ្ទះតាំងពីពេលណាទេ ព្រោះកាលនោះ ប្រទេសជាតិកំពង់តែ ច្របូកប្របល់។ ក្រោយមកបានដឹងថា ធ្វើពេទ្យនៅត្រឹមឃុំស្ពឺ ដល់ក្រោយមក ទៀតឮថា អង្គការបានបញ្ជូនទៅធ្វើជាយោធា នៅសមរភូមិមុនវាយជាមួយទាហាន លន់ នល់ កាល នោះ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះក៏មិនបានឃើញ ត្រឡប់មកលេងផ្ទះវិញដែរ តែដល់ឆ្នាំ១៩៧៦ ឃើញមកលេងផ្ទះ
បានមួយដងហើយប្រាប់ថា សព្វថៃ្ងរស់នៅភ្នំពេញ តែមិនបាន
ប្រាប់ថាធ្វើការងារអីទេ តែដល់ពេលត្រឡប់ទៅវិញបាត់ខ្លួនរហូត ដល់ពេលនេះ។ បើតាមប្រវត្ដិរូប មុនឆ្នាំ១៩៧៥ សារ៉ន មានឋានៈជាប្រធានយោធាស្រុក៦៦ ភូមិភាគឧត្ដរ ក្រោយមក ទៀតធ្វើការ នៅក្រសួងការបទេស មានប្រពន្ធឈ្មោះ ចឹក យន ហៅ ឯម។ នៅថៃ្ងទី៤ ខែមករា ឆ្នាំ១៩៧៧ អង្គការចាប់ខ្លួនពី ក្រសួងការបរទេសយកទៅគុកនៅទួលសែ្លងភ្នំពេញ។ ចំណែក ឈ្មោះ យ៉ន ត្រូវជា បងស្រីជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់ ៧៩ អង្គការចាត់តាំងឱ្យធ្វើការនៅខាងរោងបាយជាចុងភៅ ជាអ្នកដាំស្ល ចិតបនែ្ល លាងចានជាដើម។ ជំនាន់ខែ្មរក្រហមប្រជា ជនទាំងមកហូបបាយនៅតាមសហ ករណ៍ទាំងអស់គ្នា កាលនោះ មានបាយខ្លះមានបបរលាយពោត ដំឡូងខ្លះ ជួនបានឆែ្អត ជួនមិន
បាន ឆែ្អតទេ ព្រោះរបបមានកំណត់ពីថ្នាក់លើ គ្មានពីណា ហ៊ានតវាទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពចូល មកប្រទេសកម្ពុជា ខែ្មរក្រហមរត់ទៅជាយដែនអស់ ប្រជាជនមានជីវិតរស់នៅតាម ស្រុកកំណើតរៀងៗ ខ្លួនវិញ ប្រកបរបរធ្វើស្រែចម្ការតាមគ្រួសារ រៀងៗខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា