Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0767
KCI0767
ឈ្មោះ :
ពេជ ឈាង
Last Name :
Pich
First Name :
Chheang
Other Name :
ឈ្មោះផ្សេង :
Kiry
គីរី
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I06699
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ៤០ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020504, Kampong Cham, Chamkar Leu, Speu, Peng Me
០៣០២០៥០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
21/08/1973
ថៃ្ងទី២១ខែកក្កាដាឆ្នាំ១៩៧៣
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0767 20040116, Peng Meas Cheung village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Pich Chheang disappeared. Interviewed with Pich Lay, younger sister.
ខេស៊ីអាយ០៧៦៧ ២០០៤០១១៦, ភូមិពែងមាសជើង ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ពេជ ឈាងហៅគីរី បាត់ខ្លួន ជួបសម្ភាស ជាមួយ ពេជ ឡយ អាយុ៦២ឆ្នាំត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
ពេជ ឈាង ហៅ គីរី ភេទប្រុស អាយុ៤០ឆ្នាំសម័យខែ្មរក្រហម បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ពេជ ឡយ អាយុ៦២ឆ្នាំត្រូវ ជាប្អូនស្រី។ ឈាង មានឪពុកឈ្មោះ ពេជ ឃុត ម្ដាយឈ្មោះ អ៊ិន នន់ មានបងប្អូនបង្កើត៦នាក់ ស្រី៣ប្រុស៣ មានស្រុកកំណើតពែង មាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ឈាង ជាកូនច្បាង កាលពីតូចរៀនបានត្រឹម ថ្នាក់ទី៣ទំនើប ហើយបានបួកទៅរៀននៅភ្នំពេញ ក្រោយមកធ្វើជាគ្រូបង្រៀនពោធិចិន តុង បន្ទាប់មក សាលាបឹងកេងកង មានច្រើនកនែ្លងណាស់តាមដឹង។ ឈាង មានប្រពន្ធឈ្មោះ មម នី បានរៀនសូត្រដល់ថ្នាក់ទី៧ឪចាស់ឱ ហើយកូនរហូតដល់ទៅ៧នាក់ ស្រី៤ប្រុស៣។ ឈាង មិនដឹងចូល បដិវត្ដតាំងពីពេលណាទេ ព្រោះគាត់រស់នៅភ្នំពេញ។ នៅឆ្នាំ១៩៧៥ ឃើញនាំប្រពន្ធកូនមកដល់ស្រុក កំណើត ហើយធ្វើស្រែចម្ការ លើកប្រព័ន្ធភ្លឺស្រែជាមួយប្រជាជននៅ ក្នុងភូមិនេះ តែមិនជាយ៉ាងម៉េច ទេ ឃើញមានមិត្ដភក្ដិមកហៅឱ្យទៅធ្វើការនៅភ្នំពេញវិញ ហើយនាំប្រពន្ធកូនទៅវិញទាំងអស់ ក្រោយ មកសេុីបសួរទៅដឹងថា ធ្វើការនៅច្រាំងចំរះ ក្រោយមក ទៀតមិនដែលបានទទួលដំណឹងអីទៀតរហូតមក ដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈាង កាលពីតូចរៀននៅសាលាបឋមសិក្សាស្ពឺ ក្រោយមកទៀត រៀននៅវិទ្យាល័យខេត្ដកំពង់ចាម ផ្នែកគរុវិជ្ជា ដើម្បីធ្វើជាគ្រូបង្រៀន ហើយបានទទួលសញ្ញាបត្រ័ មធ្យមសិក្សាបឋមភូមិនៅឆ្នាំ១៩៥៩៦០។ នៅឆ្នាំ១៩៦១ បានបញ្ចប់សញ្ញាប័ត្រការសិក្សាគរុកោ សល្យ។ នៅឆ្នាំ១៩៦១៦៣ បានធ្វើជាគ្រូបង្រៀននៅអនុវិទ្យាល័យពាមជីកង។ នៅឆ្នាំ១៩៦៤ បានទទួលតំណែងជាអនុរក្សនិងជាលេខាធិការ នៅវិជ្ជាស្ថានជាតិគរុកោសល្យ។ ក្រោយមកទៀតមាន ចំណូលអាននិងជាវកាសែតឪប្រជាជន ឡុបសេវ៉ាទ័រ មិត្ដភាព ឯកភាព និងសៀវភៅម៉ៅសេទុង ម៉ាកឡេនីនឱ។ ក្រោយមកបានចូលរួមប្រជុំ ដើម្បីរៀនសូត្រនិងបំពាក់បំប៉នគំនិតបដិវត្ដជា មួយឈ្មោះ ឡាយ ឈ្មោះ យូ ងន ឈ្មោះ កែវ ថុង ក្រោមការណែ នាំរបស់ឈ្មោះ ហ៊ុល សេងថៃ ជាលេខាធិ ការរបស់ឈ្មោះ ថាច់ វ៉ាន់លឿង។ ឈាង មានគំនិតស្រឡាញ់បក្សកុម្មុយនីស្ដ បានចូលបដិវត្ដ នៅថៃ្ងទី២១ ខែកក្កាដា ឆ្នាំ១៩៧៣ តាមរយៈ ឈ្មោះ ការី ជាអ្នកនាំចូលនៅភ្នំពេញ។ ចំណែក ឈ្មោះ ឡយ ត្រូវជាប្អូនស្រី ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើស្រែ ចម្ការ លើកទំនប់ប្រឡាយ ដក ស្ទូង ហូបចុកមិនបានគ្រប់គ្រាន់ ហូបតែបបរលាយដំឡូង។ ជំនាន់ខែ្មរ ក្រហមគ្រាន់តែដឹងថា មានមនុស្សបាត់ខ្លួនឬផ្លាស់ទីកនែ្លងនិងដឹងថា មានមន្ទីរសន្ដិសុខនៅភូមិពពេ្រង មេសន្ដិសុខឈ្មោះ សៅ។ នៅឆ្នាំ១៩៧៩ ឡយ បានរស់នៅស្រុកកំណើតវិញ ប្រកបរបរ ធ្វើស្រែ ចម្ការនិងមានបាត់បង់បងប្អូននិងសាច់ញាតិជាច្រើននាក់ ជំនាន់ខែ្មរក្រហម។
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហម គ្រាន់ដឹងថា មានកនែ្លងសម្លាប់មនុស្សតែមិនបាន ឃើញផ្ទាល់ទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា