Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0769
Name :
ឈ្មោះ :
រស់ សារុត
Last Name :
នាមត្រកូល :
Ros
First Name :
នាមខ្លួន :
Sarot
Other Name :
ឈ្មោះផ្សេង :
Say Nel, Nhoep
សយ ណែល, ញិប
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I01486
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៧ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020505, Kampong Cham, Chamkar Leu, Speu, Peng Me
០៣០២០៥០៥, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៤៥០ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អនុនយោបាយវរសេនាតូច។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0769 20040116, Peng Meas Tbaung village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Ros Sarot disappeared. Interviewed with Svay San, step mother. She said that after 1975 Sarot visited home. Leaving home he took his younger sister named Sokunthea with him. Since then he disappeared.
ខេស៊ីអាយ០៧៦៩ ២០០៤០១១៦,ភូមិពែងមាសត្បូង ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ រស់ សារុត ហៅ ណែលបាត់ខ្លួន ជួបសម្ភាសជាមួយ ស្វាយ សាន អាយុ៧៨ឆ្នាំ ត្រូវជាម្តាយចុង។
Summary :
សេចក្ដីសង្ខេប :
រស់ សារុត ហៅ សយ ណែល ភេទប្រុស បាត់ខ្លួន ជួបសំភាស ជាមួយ ឈ្មោះ ស្វាយ សាន អាយុ៧៨ឆ្នាំត្រូវជាម្ដាយចុង។ សារុត មានឪពុកឈ្មោះ រស់ យុត ម្ដាយឈ្មោះ អុក សារី មានបងប្អូនបង្កើត២នាក់ មានស្រុកកំណើតពែងមាសត្បូង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ សារុត ជាកូនច្បាង កាលពីតូច រៀនបានត្រឹមថ្នាក់ទី៧ឪចាសឱ នៅសាលាបឋមសិក្សា វត្ដស្ពឺ ហើយបានបួសជាព្រះសង្ឃ។ សារុត បានលាចាកសិក្ខាបទមកវិញ នៅពេលកើតមានរដ្ឋ ប្រហារឆ្នាំ១៩៧០។ ពេលសឹកមកវិញមក
បានមួយឆ្នាំផង ក៏សមេ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម មុនដំបូងធ្វើនៅត្រឹមស្រុកចម្ការលើទេ ហើយធ្លាប់មកលេងផ្ទះ
បានពីរបីដងដែរ។ ក្រោយមកទៀត អង្គការបញ្ជូនទៅសមរភូមិមុខ វាយជាមួយទាហាន លន់ នល់ បាត់រហូត ដល់ឆ្នាំ១៩៧៥ បានមក លេងផ្ទះម្ដងទៀត ហើយប្រាប់ថាធ្វើការនៅភ្នំពេញ ប៉ុនែ្ដអង្គការ ចាត់តាំងឱ្យទៅធ្វើស្រែនៅខាងព្រែក ក្ដាម ពេលមកដល់ផ្ទះ សម្រាកបានតែពីរយប់ទេ ពេលត្រឡប់ទៅភ្នំពេញបាត់ខ្លួន រហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប សារុត ចូលបដិវត្ដនៅឆ្នាំ១៩៧០ តាមរយៈរយៈឪពុកមាអប់រំឱ្យយល់ដឹងពីការជិះ ជាន់ពីរបបសក្ដិភូមិនាយទុន នៅថៃ្ងទី១៨ខែតុលាឆ្នាំ១៩៧០ បានចូលជាសម្ព័នយុវកក នៅស្រក ចម្ការលើ តាមរយៈ ឈ្មោះ សយ ឈ្មោះ យ៉ុន។ នៅឆ្នាំ១៩៧៤ បានចូលបក្សនៅស្រុកពៃ្រឈរ តាមរយៈឈ្មោះ សារឿន ឈ្មោះ ហ៊ាន ឈ្មោះ ឈៀង។ នៅថៃ្ងទី១៥ ខែ២ ឆ្នាំ១៩៧៥ ឡើង វាយជាមួយទាហាន លន់ នល់ នៅខាង
ព្រែកអញ្ជាញ ជាមួយឈ្មោះ ជួន ឈ្មោះ អាន។ បន្ទាប់មក ទៀត សារុត មានឋានៈជាប្រធានកងតូច ប្រធានកងធំ កាន់ខាងភស្ដភាវរសេនាតូច បន្ទាប់មកជា ប្រធាននយោបាយ វរសេនាតូចលេខ៧៤៤ នៅក្នុងកងពល៤៥០។ សារុត មានប្រពន្ធឈ្មោះ ប៊ូ សារេត ហៅ រ៉ា មានស្រុកកំណើតនៅ ខេត្ដកំពង់ធំ។ ចំណែកឈ្មោះ សាន ត្រូវជាម្ដាយចុងជំនាន់ខែ្មរ ក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើការងារ ស្រែចម្ការនៅតាមសហករណ៍ ហើយហូប ចុកមិនបានគ្រប់គ្រាន់ទេ រស់នៅមិនបានជួបជុំកូនចៅធ្វើការងារផេ្សងគ្នា។ ជំនាន់ខែ្មរ ក្រហមមិនមានវត្ដ សម្រាប់គោរពបូជាទេ វត្ដមួយចំនួនខែ្មរក្រហម វាយចោលអស់ហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា