Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0771
Name :
ឈ្មោះ :
ហួន ហ៊ុន
Last Name :
នាមត្រកូល :
Huon
First Name :
នាមខ្លួន :
Hun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02999
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present: aged 48]
«បច្ចុប្បន្នអាយុ ៤៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
030205?? Kampong Cham, Chamkar Leu, Speu, Speu
០៣០២០៥?? ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម រដ្ឋ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ។
Superiors :
ថ្នាក់លើ :
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មឈ្មោះ តា រីទ្ធ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0771 20040116, Speu village, Speu sub-district, Chamkar Leu sub-district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed by Long Dany. Notes: Huon Hon is alive. Interviewed with Huon Hun, the biography owner.
ខេស៊ីអាយ០៧៧១ ២០០៤០១១៦, ភូមិស្តឺ ឃុំស្តឺ ស្រុក ចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់ សំគាល់ៈ ហួន ហ៊ុន អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ហួន ហ៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហ៊ុន មានឪពុកឈ្មោះ ហុល ហួន ម្ដាយឈ្មោះ ធុក មានបងប្អូន បង្កើត២នាក់ មានស្រុកកំណើតភូមិស្ពឺលិច ឃុំស្ពឺ ស្រុក ចម្ការលើ ខេត្ដកំពង់ចាម។ កាលពីតូចរៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាខាង កើតផ្សារដូង។ ឈប់រៀននៅ ពេលកើតមានបាតុកម្មសម័យសមេ្ដចសីហនុ ឈប់រៀនមកជួយ ធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហម កាលជំនាន់នោះមាន ការតឹងតែង បើយើងមិនចូលបម្រើចលនាបដិវត្ដខាងឃុំមករករឿងយើង ចោទយើងថាធ្វើខុសចេះចុះ ចាប់យើងយកទៅដាក់ឃុំ មើលទៅ ដូចជានៅផ្ទះក៏មិនស្រួលដែលណាមួយយុវជនក្នុងភូមិភាគច្រើន
ចូល ទៅទាំងអស់គ្នា ក៏សមេ្រចចិត្ដចូលតែម្ដងទៅ។ ចូលដំបូងជាយោធាប្រចាំស្រុកចម្ការ រួចហើយអង្គការ
បញ្ជូនទៅសមរភូមិមុខវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ អង្គការដឹកយកយោធាពី ស្រុកចម្ការលើទាំងឡានឱ្យទៅធ្វើការងារនៅភ្នំពេញ។ ពេលទៅដល់មុនដំបូងទៅរស់នៅ ម្ដុំទួលគោកបាន រយៈពេលពីរបីខែ មានថៃ្ងមួយព្រឹកឡើងឱ្យតម្រង់ជួរហើយឱ្យឡើងឡានទៅធ្វើការងារនៅក្រុងកំពង់ សោម ជាកម្មករលីសែងនៅក្រសួងពាណិជ្ជកម្ម។ កម្មករលីងសែងនៅ ក្រុងកំពង់សោម សរុបទាំងឃ្លាំង លើនិងឃ្លាំងក្រោមមានកម្មករ ប្រហែលជា១០០០០នាក់។ ប្រធានគ្រប់គ្រងនៅទីនោះឈ្មោះ នី កាលនោះកប៉ាល់មកពីប្រទេសចិន មាននាំយករថយន្ដ មានរថក្រោះ មានក្រណាត់ មានអង្ការជាដើម។ ជំនាន់ខែ្មរក្រហមមានកម្មាភិ
បាលមួយចំនួនអង្គការចោទថា ក្បត់ហើយត្រូវបានចាប់ខ្លួនដូច ជាឈ្មោះ កុយ ធួន ហៅ ធុច។ នៅឆ្នាំ១៩៧៧ ហ៊ុន ត្រូវ
បានអង្គការបញ្ជូនមកធ្វើការនៅក្រសួងពាណិជ្ជកម្ម រដ្ឋនៅភ្នំពេញ។ ហ៊ុន បានមកធ្វើការនៅក្នុងវត្ដទួលទំពូង ជាអ្នកបកគ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មឈ្មោះ តា រិទ្ធ។ ក្រៅពីបកគអង្គការចាត់តាំងឱ្យលីសែងរបស់របរផេ្សងទៀត ដូចជាបង្កាង មានត្រី ជាច្រើន យកពីអ្នកលឿង យកពីទនេ្លបាទី យកពីទីរួមខេត្ដតាកែវ ដាក់ទុកក្នុងទូរត្រជាក់បញ្ជូនតាម ជើងយន្ដ ហោះយកទៅប្រទេសចិន។ បើនិយាយរឿងរៀបការវិញ គ្មានឪពុកម្ដាយបានដឹងឮទេ គ្មានរៀបចំ តាមប្រពៃណីទេ សេ្រចតែអង្គការចាត់តាំងម្ដង១០គូទៅ២០គូ។ នៅឆ្នាំ១៩៧៩ ហ៊ុន បានរត់ទៅ តាមអង្គភាពរហូតដល់អមលាំង ខេត្ដកំពង់ស្ពឺ កាលនោះខាងខែ្មរក្រហមបំពាក់អាវុធឱ្យវាយជាមួយ ទាហាន វៀតណាមទៀត វាយបណ្ដើរចេះតែរត់បណ្ដើរណាមួយ ដាច់រយៈគ្មានបាយហូបហេវហត់ខ្លាំង ពេកក៏សមេ្រចចិត្ដចូលមក ក្នុងភូមិចូលសារភាពនៅឆ្នាំ១៩៧៩ដដែល។ ហ៊ុន បានមក ដល់ផ្ទះវិញ ម្ដាយបានប្រាប់ថា បងឯងខែ្មរក្រហមចាប់យកទៅ សម្លាប់ចោលនៅឆ្នាំ១៩៧៦។ ហ៊ុន បានរៀបការ ប្រពន្ធឈ្មោះ សារិទ្ធ នៅឆ្នាំ១៩៧៩ ហើយសព្វថៃ្ងមានកូន៤នាក់ប្រកបរបរ ធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមគ្រាន់តែបានដឹងថា មានការចាប់ខ្លួនមនុស្សមួយ ចំនួនយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា