Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0775
Name :
ឈ្មោះ :
យ៉ាន់ យ៉េង
Last Name :
នាមត្រកូល :
Yann
First Name :
នាមខ្លួន :
Yeng
Other Name :
ឈ្មោះផ្សេង :
Ratt
រ៉ាត
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03352
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1950.
កើតនៅឆ្នាំ១៩៥០
Home Village :
ភូមិកំណើត/ទីលំនៅ :
03020504, Kampong Cham, Chamkar Leu, Speu, Peng Me
០៣០២០៥០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពលពិសេស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ កឿ,ឈ្មោះ កុយ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0775 20040114, Peng Meas Cheung village, Speu sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Yann Yeng disappeared. Interviewed with Srakk Sokhy, younger sister. She said that after 1975 she visited Yeng in Phnom Penh.
ខេស៊ីអាយ០៧៧៥ ២០០៤០១១៤,ភូមិពែងមាសជើង ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ យ៉ាន់ យ៉េង ហៅរ៉ាត បាត់ខ្លួនជួបសម្ភាសជាមួយ ស្រាក់ សុខឃី អាយុ៤១ឆ្នាំត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
យ៉ាន់ យ៉េង ហៅ រ៉ាត ភេទប្រុស កើតឆ្នាំ១៩៥០ បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ ស្រាក់ សុខឃី អាយុ៤១ឆ្នាំត្រូវ ជាប្អូនស្រី។ យ៉េង មានឪពុកឈ្មោះ ស្រាក់ យ៉ាន់ ម្ដាយឈ្មោះ ជូ ធីម មានបងប្អូនបង្កើត១១នាក់ស្រី៥ប្រុស៦ មានស្រុកកំណើត ភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ យ៉េង កាលពីតូចរៀនបានត្រឹមថ្នាក់ទី១២ឪចាស់ឱ នៅសាលា បឋមសិក្សាស្ពឺ។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ សុខឃី មិនដឹងថា បងប្រុសចូលបដិវត្ដឆ្នំា ណាទេ គ្រាន់តែបានដឹងថា ក្រោយពីកើតមានបាតុកម្មទាមទារ សមេ្ដចឪវិញ ឃើញចេញទៅធ្វើជាយោធាខែ្មរក្រហម កាលនោះមានគ្នាច្រើនសុទ្ធតែមិត្ដភក្ដិរស់នៅក្នុងភូមិជាមួុយគ្នា មានឈ្មោះ កឿ ឈ្មោះ កុយ ឈ្មោះ មុត ឈ្មោះ ហាត ខ្លះបានមក ស្រុកកំណើតវិញខ្លះបាត់រហូត មកដល់ពេលនេះ។ នៅឆ្នាំ១៩៧៥ អ្នកដែលរស់នៅភ្នំពេញ ត្រូវអង្គការជម្លៀសប្រជាជនមកនៅ តាមស្រុកស្រែចម្ការវិញ ឃើញបងប្រុសឈ្មោះ យ៉េង មកលេងស្រុកកំណើតវិញ ហើយបានប្រាប់ ថា គាត់ត្រូវរបួស ពេលចូលសមរភូមិវាយជាមួយទាហាន លន់ នល់ ឈប់សម្រាក
ព្យាបាលនៅមន្ទីរ ពេទ្យអស់មួយអាទិត្យទើបជា ហើយក៏សុំអង្គការមកលេងស្រុកកំណើតតែម្ដងទៅ។ នៅពេលបងប្រុស ត្រឡប់ទៅភ្នំពេញវិញ មិនបានមកលេងទៀត ទេ មួយរយៈក្រោយមកទៀត សុខឃី បានទៅលេងបង ដល់ភ្នំពេញ ក៏បានជួបបងនៅម្ដុំផ្សារនៅក្បែរវត្ដភ្នំ។ ទិដ្ឋភាពនៅភ្នំពេញ នៅពេលនោះស្ងាត់ឈឹងគ្មាន មនុស្សច្រើនទេ ហើយគ្មានពីណាដើរ លេងរហេករហូតដែរ។ សុខឃី នៅសម្រាកបានចំនួន៥យប់ត្រូវ បងប្រុសបង្ខំឱ្យមកស្រុកកំណើតវិញ ហើយបានដឹងថា បងប្រុសនៅភ្នំពេញធ្វើជាយោធានៅកងពល ពិសេស។ បន្ទាប់មកទៀតមិនដែលបានទទួលដំណឹងអ្វីពីបងប្រុសទេ ហើយការធ្វើដំណើរទៅមករឹតតែ ពិបាកមិនអាចទាក់ទងគ្នា
បានទៀត តាំងពីនោះមកបាត់ដំណឹងរហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប យ៉េង ចូលបដិវត្ដនៅឆ្នាំ១៩៧១ តាមរយៈឈ្មោះ ឈាន នៅឆ្នាំ១៩៧៤ បានចូលជាយុវកក តាម រយៈឈ្មោះ វ៉ាត ឈ្មោះ ឈឹម។ ចំណែក ឈ្មោះ សុខឃី ត្រូវជាប្អូនស្រីជំនាន់ខែ្មរក្រហមពីឆ្នាំ១៩ ៧៥ដល់៧៩ សុខឃី នៅអង្គភាពកុមារ រស់នៅបែកពីឪពុកម្ដាយអង្គការឱ្យរែកដី រើសអាចគោយក ទៅទុកធ្វើជីដើម្បីដាក់ស្រែ។ នៅជំនាន់ខែ្មរក្រហមបានដឹងថា គ្រួសារ ឈ្មោះ យ៉ុន និងប្រពន្ធកូន យោធាខែ្មរក្រហមចាប់យកទៅដាក់គុកនៅតំបន់៤១សម្លាប់ចោលទាំងអស់ ព្រោះគ្រួសារនោះជម្លៀស មកពីភ្នំពេញ ហើយអង្គការដឹងថា ធ្លាប់ធ្វើជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧៩ សុខឃី បានរស់ មានជីវិតឡើងវិញ ហើយមានគ្រួសារឈ្មោះ ណំ សព្វថៃ្ងមានកូនចំនួន៥នាក់ប្រកបមុខ របរធ្វើស្រែ ចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមយោធាខែ្មរក្រហមបានចាប់អ្នក១៧មេសា យកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា