PROMOTING ACCOUNTABILITY
Koeun Kol
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0776
|
|
Name :
ឈ្មោះ :
|
គឿន កុល
|
|
Last Name :
នាមត្រកូល :
|
Koeun
|
|
First Name :
នាមខ្លួន :
|
Kol
|
|
Other Name :
ឈ្មោះផ្សេង :
|
Sen
សែន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខួ្លន
|
|
CBIO ID :
លេខ CBIO :
|
I02040
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Born in the year of the Horse]
«កើតឆ្នាំមមី»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020501, Kampong Cham, Chamkar Leu, Speu, Banteay
០៣០២០៥០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ពឺ ភូមិប
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ឈ្មោះ ផា ឈ្មោះ មាន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0776 20040119, Banteay Chey village, Speu sub-district, Chamkar Leu district, Kampong Cham province. Koeun Kol disappeared. Interviewed with Ien Lan, mother. During the Khmer Rouge regime Kol's friend said that Kol worked in Kampong Chhnang Airport.
ខេស៊ីអាយ០៧៧៦ ២០០៤០១១៩, ភូមិបន្ទាយជ័យ ឃុំស្តឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ គឿន កុលហៅសែន បាត់ខ្លួន ជួបសម្ភាសជាមួយ អៀន ឡន អាយុ៧១ឆ្នាំត្រូវជាម្តាយ។ ទៅធ្វើការនៅព្រលាន យន្តហោះ កំពង់ឆ្នាំង។
|
|
Summary :
សេចក្ដីសង្ខេប :
|
គឿន កុល ហៅ សែន ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ អៀន ឡន អាយុ៧១ឆ្នាំត្រូវជាម្ដាយ។ កុល មានឪពុក ឈ្មោះ អ៊ំ អឿន ម្ដាយឈ្មោះ ឡន មានបង ប្អូនបង្កើត៦នាក់ ប្រុសទាំងអស់ មានស្រុកកំណើតភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ ចាម។ កុល ជាកូនច្បាង កាលពីតូច រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាសាលា វត្ដបន្ទាយជ័យ។ កុល ពេលឈប់រៀនបានបួសជាព្រះសង្ឃបាន បីវស្សានៅវត្ដបន្ទាយជ័យ។ ពេល សឹកមកវិញជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ក្រោយមកទៀតមានចលនារំដោះជាតិកើត ឡើងមានអ្នកដើរឃោសនាតាមភូមិឃុំ ធ្វើឱ្យយុវជនមួយ ចំនួននាំគ្នាចូលពៃ្រ។ នៅឆ្នាំ១៩៧១ កុល បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មររំដោះតាមរយៈឈ្មោះ មាន កាលនោះទោះ បីឪពុកម្ដាយឃាត់ក៏ពិបាកដែរ ព្រោះយើងរស់នៅតំបន់រំដោះ
ពិបាកគេចណាស់ មានតែស្ម័គ្រចិត្ដចូលតែម្ដងទៅ។ កុល ចូលដំបូងនៅត្រឹមថ្នល់បែក ហើយឧស្សាហ៍បានមកលេងផ្ទះ ដែរ ដល់ក្រោយមកទៀតអង្គការបញ្ជូនទៅសមរភូមិមុន កាលនោះ សង្គ្រាមជាមួយខាងទាហាន លន់ នល់ ពេលធ្វើសង្គ្រាមបាត់ដំណឹង រហូត ដល់ឆ្នាំ១៩៧៥ បានអង្គការចាត់តាំងឱ្យមកធ្វើស្រែនៅ ភូមិក្ដី ចិន ខាងស្រុកបារាណ៍ កាលនោះបានមកលេងផ្ទះបានចំនួន ពីរដងដែរ។ បន្ទាប់មកទៀតអង្គការចាត់ តាំងឱ្យទៅភ្នំពេញវិញ។ ក្រោយមកទៀតដឹងថា តាមរយៈអ្នកភូមិដែលមានកូនចូល ធ្វើយោធាដែល ប្រាប់ថា កុល សព្វថៃ្ងអង្គការចាត់តាំងឱ្យធ្វើព្រលានយន្ដហោះនៅខេត្ដកំពង់ឆ្នាំង បានត្រឹមទទួលដំណឹង តែបានកូនឈ្មោះ កុល នេះរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបធ្វើនៅឆ្នាំ១៩៧៧ កុល បាន ចូលបដិវត្ដនៅ ឆ្នាំ១៩៧១ ជាយោធានៅកងពល៣១០ អនុសេនាធំ៣ វរសេនាធំ១២ វរសេនាតូច ១២២ ភ្នំពេញ។ ចំណែក ឈ្មោះ ឡន ត្រូវជាម្ដាយជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការ ចាត់តាំងឱ្យធ្វើស្រែចម្ការនៅតាមសហករណ៍ មិនបានរស់នៅ ជួបប្ដីជួបកូនចៅទេ ព្រោះការងារនៅតាម អង្គភាពរៀងៗខ្លួន ហើយការហូបចុកមិនបានគ្រប់គ្រាន់ហូបតែបបរលាយដើមចេក លាយដំឡូង។ ជំនាន់ខែ្មរក្រហមគ្មានសាសនាណាមួយទេ ហើយវត្ដអារាមខ្លះត្រូវវាយចោលទៀត សូម្បីតែមនុស្ស មួយចំនួនគ្នាធ្វើខុសបន្ដិចបន្ដួចក៏យកទៅវាយចោលដែរ ជំនាន់ខែ្មរក្រហមធ្លាប់ឃើញ យោធាចាប់ មនុស្សស្រីម្នាក់ឈ្មោះ ការុំ អ្នក១៧មេសាមកពីភ្នំពេញ។ នៅឆ្នាំ១៩៧៩ បានរស់ នៅសុខសប្បាយ រួចផុតពីការស្លាប់ តែមានចិត្ដអាណិតកូន ដែលបានបាត់ទៅមិនដឹងជាយ៉ាងណា។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហមធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សនិងដឹង មានសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”