PROMOTING ACCOUNTABILITY
Set Yorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0781
|
|
Name :
ឈ្មោះ :
|
សែត យន
|
|
Last Name :
នាមត្រកូល :
|
Set
|
|
First Name :
នាមខ្លួន :
|
Yorn
|
|
Other Name :
ឈ្មោះផ្សេង :
|
That, Kim
ថាត, គីម
|
|
Status :
ស្ថានភាព :
|
Alive
នៅសេ់
|
|
CBIO ID :
លេខ CBIO :
|
I03426
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:47 years old
«បច្ចុប្បន្នអាយុ៤៧ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020802, Kampong Cham, Chamkar Leu, Ta Prok, Rumc
០៣០២០៨០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាប្រុក ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យយោធា
|
|
Superiors :
ថ្នាក់លើ :
|
ប្រធានកងពលឈ្មោះ អឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0781 20040121, Rumchek village, Ta Prok sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea. Notes: Set Yorn is alive. Interviewed with Set Yorn, the biography owner.
ខេស៊ីអាយ០៧៨១ ២០០៤០១២១, ភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សែត យន ហៅ ថាត ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
សែត យន ហៅ ថាត ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យន មានឪពុកឈ្មោះ សែត ម្ដាយឈ្មោះ យេន មានបងប្អូន បង្កើត៦នាក់ ស្រី២ប្រុស៤ មានស្រុក កំណើតភូមិរំចេក ឃុំតាប្រុក ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ យន កាលពីតូចបានរៀនសូត្រត្រឹម ថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយ សារមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ទម្លាក់សមេ្ដចសីហនុ គ្មាន លោកគ្រូអ្នកគ្រូបង្រៀនទៀតទេ ប្រទេសជាតិចាប់មានបពា្ហាជាបន្ដ បន្ទាប់។ យន ឈប់រៀនបានមក ជួយធ្វើស្រែចម្ការជាមួយម្ដាយ និងបងប្អូន ព្រោះឪពុកឈ្មោះ សែត បានស័គ្រចិត្ដចូលចលនា បដិវត្ដ តាំងពីឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៧១ យន បានស័គ្រចិត្ដ ចូលបដិវត្ដតាមរយៈឈ្មោះ សែត ត្រូវជា ឪពុកបង្កើត។ ដំបូង យន ត្រូវឪពុកយកទៅផ្ញើគណៈស្រុកសន្ទុក ឈ្មោះ មឿន ឱ្យកូនចូលជា សិល្បៈនៅក្នុងខេត្ដកំពង់ធំ។ នៅឆ្នាំ១៩៧៤ យន បានចូលសមរភូមិវាយជាមួយទាហាន លន់ នល់ នៅខាងខេត្ដ សៀមរាប។ បន្ទាប់មកទៀតអង្គការបញ្ជូនមកខាងកងទ័ព របស់សេនាធិការមកហាត់ រៀន ក្បួនយោធានៅស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ បន្ទាប់មកទៀត យន បានចូលនៅកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ ឃន បានវាយជាមួយទាហាន លន់ នល់ តាមច្រកព្រែកក្ដាម ព្រែក ព្នៅ តាមផ្ទះ១០០ខ្នង រហូត ទទួលជ័យជម្នះនៅឆ្នាំ១៩៧៥ តែទំរាំឈ្នះទាំងយោធាខែ្មរក្រហម និង ទាហាន លន់ នល់ ស្លាប់ច្រើនណាស់ យន មានបងប្រុសឈ្មោះ សាត ស្លាប់នៅក្នុងសង្គ្រាមចុងឆ្នាំ ១៩៧៤។ យន បានចូល ដល់ទីក្រុងភ្នំពេញ អង្គការឱ្យស្នាក់នៅស្ដាតចាស់ ដំបូងនាំគ្នាដើរបោស សម្អាតនិងដើរប្រមូលមាសនៅម្ដុំផ្សារថ្មីយកទៅទុកជូន អង្គការ កាលនោះប្រជាជនជម្លៀសចេញពីទីក្រុង ទៅតាមជនបទ អស់ហើយនៅសល់តែយោធាខែ្មរក្រហមឬជាកម្មាភិបាលខែ្មរ ក្រហមរស់នៅប៉ុណេ្ណាះ។ យន កាលនោះមានឋានៈជាកងវរ សេនាតូចដឹកនាំយោធាឱ្យដើរប្រាប់ប្រជាជនចេញទីក្រុងហាមធ្វើបាប ប្រជាជនឱ្យគាត់ចេញទៅតាមសស្រួល រយៈពេលប្រហែល ជាមួយអាទិត្យចេញស្ងាត់ឈឹង។ កាល នោះសកម្មភាពជម្លៀស ឃើញយោធាខែ្មរក្រហមប្រុសៗបានប្រាប់ឱ្យប្រជាជនចេញ តែពួកគាត់មិន ព្រមចេញមានឃើញយោធាទាំងនោះវាយខ្លះដែរ។ នៅឆ្នាំ១៩៧៦ ឃន អង្គការចាត់តាំងឱ្យធ្វើពេទ្យ នៅ ព្រះកេតុមាលា ពេទ្យ៦មករា ពេទ្យអង្គដួងហៅពេទ្យ៩៨ ជាពេទ្យយោធាក្នុងកងពល៣១០ ពេទ្យ ព្យាបាលជំងឺទូទៅ កាលនោះរៀនមុខវិជ្ជាពេទ្យបានតែពីរខែ អង្គការបញ្ជូនទៅព្យាបាលប្រជាជននៅ តំបន់១៥ ទៅខាងភ្នំបាសិទ្ធ ប្រធាន កងរយឈ្មោះ សឿង។ យន កាលនោះធ្វើពេទ្យផង ធ្វើនិរសា ផង និងជំនួយការផង ក្រោយមកទៀត យន បានត្រឡប់មកភ្នំពេញ វិញ។ បន្ទាប់មកទៀតមានកម្មា ភិបាលក្បត់មានប្រធានកងពល ក្បត់ត្រូវអង្គការចាប់ខ្លួនយកទៅបាត់។ នៅឆ្នាំ១៩៧៧ យន អង្គការ ដកមកឱ្យធ្វើការនៅបឹងប្រយ៉ាបធ្វើស្រែវិញ ប៉ុនែ្ដនៅ មានឈ្មោះ ជាយោធាកងពល៣១០ដដែល។ កាលនោះ យន ភ័យខ្លះណាស់ ព្រោះឮដំណឹងថា ចាប់ប្រធានកងពលឈ្មោះ អឿន ហើយនៅចាប់ មេខាងក្រោមជាបន្ដបន្ទាប់ត្រឹមកងវរសេនាតូច ពេលនោះគ្មានពីណាអាចជួយពីណាបានទេ សក់អ្នក ណាក្បាលអ្នក ហ្នឹង ដល់ពេលអង្គការហៅប្រជុំនៅកនែ្លងវត្ដភ្នំ ដឹងថាអ្នកធំបញ្ជូនចូលឪស២១ឱអ្នក ល្មមៗបញ្ជូនទៅលុតដំធ្វើស្រែ នៅពៃ្រសខ្លះទៅបឹងប្រយ៉ាប។ យន នៅឆ្នាំ១៩៧៨ ឈ្មោះ ឆាំ នៅ កងពល៥០២ មកស្រាវជ្រាវយកនារី៨០នាក់ ចេញពីបឹង ប្រយ៉ាបក្នុងនោះមានឈ្មោះ យន បានទៅដែរ ឡើងរថយន្ដបើកបរ តាមផ្លូវជាតិលេខ៣ ឈប់នៅត្រឹមម្ដុំទួលកី ជិតចោមចៅ នៅធ្វើស្រែ រហូតដល់ឆ្នាំ១៩៧៩ ថៃ្ងទី៧មករា មាននិរសាមកប្រាប់ថា កងទ័ពវៀតណាមចូលដល់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ យន បានរត់ត្រឡប់មក ស្រុកកំណើតវិញ ប៉ុនែ្ដ មកបានដឹងថា ឪពុកម្ដាយដែលខំចូលរួម ចលនាខែ្មរក្រហមក្រោយមកអង្គការចាប់យកទៅសម្លាប់ចោល អស់បាត់បង់បងប្អូនថែមទៀត របបខែ្មរក្រហមសាហាវណាស់។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”