Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0784
Name :
ឈ្មោះ :
សាន ញ៉
Last Name :
នាមត្រកូល :
San
First Name :
នាមខ្លួន :
Nha
Other Name :
ឈ្មោះផ្សេង :
Sarann
សារ៉ាន់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04666, I04061
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:42 years old
«បច្ចុប្បន្នអាយុ៤២ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020402, Kampong Cham, Chamkar Leu, Lvea Leu, Kba
០៣០២០៤០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំល្វាលើ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកុមារនៅពៃ្រសរ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កុមារ
Superiors :
ថ្នាក់លើ :
ប្រធានកងកុមារឈ្មោះ ឆើត ឈ្មោះ ពុធ។
Associates :
អ្នកពាក់ព័ន្ធ :
Vuth.
ឈ្មោះ វុធ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0784 20040112, Kbalhong Chass village, Lvea Leu sub-district, Chamkar Leu district, Kampong Cham provine. Interviewed by Long Dany. Notes: San Nha is alive. Interviewed with San Nha, the biography owner.
ខេស៊ីអាយ០៧៨៤ ២០០៤០១១២, ភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ សាន ញ៉ ហៅសារ៉ាន់ អាយុ៤២ឆ្នាំត្រូវ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
សាន ញ៉ ហៅ សារ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ញ៉ មានឪពុកឈ្មោះ ប៊ុន សាន ម្ដាយឈ្មោះ លី ថី មានបងប្អូនបង្កើត៦នាក់ ស្លាប់៣នាក់ដោយសារ ចូលបម្រើ ចលនាខែ្មរក្រហម។ ញ៉ មានស្រុកកំណើតភូមិក្បាលហុង ឃុំល្វាលើ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ញ៉ កាលពីតូចមិនបានចូលរៀនទេ ព្រោះធំដឹងក្ដីចំពេលប្រទេសជាតិមានសង្គ្រាមរដ្ឋ ប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ញ៉ មានអាយុទើបតែ១៤ ឆ្នាំ បានស័្មគ្រចិត្ដចូលបដិវត្ដតាម រយៈបងស្រីឈ្មោះ ធី ដែលបានចូលបដិវត្ដតាំងពីឆ្នាំ១៩៧០។ ពេលខែ្មរក្រហមទទួលជ័យ ជម្នះនៅ ឆ្នាំ១៩៧៥ មកស្រីមកស្រុកកំណើតហើយបាននាំ ឈ្មោះ ញ៉ ឱ្យនៅធ្វើការនៅភ្នំពេញ។ ដំបូងបងស្រី នាំទៅនៅ ម្ដុំទួលគោកនៅអង្គភាពកាត់ដេររដ្ឋ។ ញ៉ កាលនោះនៅតូចអង្គការឱ្យជួយដើរបោសសំរាមនិង ជួយប្រមូលខោអាវឱ្យមិត្ដនារី។ កាលនោះ ញ៉ នៅអង្គភាពកុមារដំបូងមានគ្នាប្រហែលពី៥០នាក់ ទៅ ៦០នាក់ ដើរបោសសម្អាតទីក្រុងភ្នំពេញ រហូតដល់ ស្ថានទូតចិន។ ញ៉ បន្ទាប់មកទៀតអង្គការបាន បញ្ជូនឱ្យទៅធ្វើ ស្រែនៅអង្លង់កាង៉ែនកប់ស្រូវ។ នៅឆ្នាំ១៩៧៦ ញ៉ បានដឹង ថាបងស្រីឈ្មោះ ធី អង្គការឱ្យរៀបចំគ្រួសារឱ្យឈ្មោះ អេត មានឋានៈជាប្រធានវរសេនាធំ មានស្រុកកំណើតនៅខេត្ដ ក្រចេះ នៅក្នុងកងពល៣១០ រៀបការបានរយៈពេលមួយឆ្នាំ នៅក្នុងជួរ កម្មាភិបាលខែ្មរក្រហមដូចគ្នា មានកម្លាំងយោធាកងពល៣១០ ប្រុងធ្វើរដ្ឋប្រហារសម្លាប់ លោក ប៉ុល ពត ចោល តែកម្លាំងត្រូវ បែកការណ៍ ធ្វើឱ្យប្រធានកងពលនិងប្រធានវរសេនាធំដល់វរ សេនាតូចត្រូវអង្គការចាប់ខ្លួនយកទៅដាក់ គុកទួលសែ្លង។ បងថៃ្លឈ្មោះ អេត អង្គការចាប់ខ្លួនដាក់គុកទួលសែ្លង បងស្រីបង ង្កើតអង្គការចាប់យក ទៅដាក់កនែ្លងលុតដុំនៅពៃ្រសរបាត់ខ្លួន រហូត។ ក្រោយពីចាប់បងស្រីនិងបងថៃ្លអស់រយៈពេលពីរខែ អង្គការបានស្រាវជ្រាវឃើញឈ្មោះ ញ៉ អង្គការដកមកលុតដំនៅ ពៃ្រសរ កុមារកាលនោះមានគ្នា ប្រហែលជាប្រាំពាន់នាក់ ទាំងប្រុសទាំងស្រី ប្រធានកុមារឈ្មោះ ពុធ ឈ្មោះ ឆើត កុមារទាំងនោះ អង្គការឱ្យរែកដី ធ្វើស្រែទាំងបង្ខំ របបអាហារមិនបានគ្រប់គ្រាន់មួយពេលចែកបបររាវឱ្យក្នុងម្នាក់ពីរ វែកជួនណាបានបីវែក ហូបមិនដែលបានឆែ្អតទេ ធ្វើឱ្យកុមារមួយចំនួនកើត ជំងឺហើមជើង អង្គការឱ្យ យកគល់ស្លឹកគៃ្រដាំទឹកផឹកជួនជា សះស្បើយ ជួនណាក៏ស្លាប់ទៅ មិនតែប៉ុណេ្ណាះមានកុមារជា ច្រើនត្រូវ យោធាខែ្មរក្រហមចាប់ដាក់ឡានក្លុបយកទៅ សម្លាប់ចោលដោយសារមានឪពុកម្ដាយត្រូវអង្គការចោទ ថាក្បត់អង្គការ។ នៅឆ្នាំ១៩៧៧៧៨ កុមាររងគ្រោះកាន់តែ ច្រើនឡើងស្លាប់មួយថៃ្លពីរនៅបីនាក់ ដោយសារខ្វះជាតិអាហារ ញ៉ រស់នៅពៃ្រសរសេ្ទីរស្លាប់សេ្ទីររស់ដោយសារមានបង ក្បត់និងអង្គការ។ នៅឆ្នាំ១៩៧៩ នៅសល់កុមារប្រហែល ជា៣០នាក់ មិនដឹងជាឪពុកម្ដាយបងប្អូននៅទីណាក៏នាំគ្នារត់ តាមបងៗយុវជនយុវនារីខ្លះស្លាប់តាមផ្លូវជាបន្ដទៀត។ ញ៉ និងប្អូនស្រីបាននាំគ្នារត់បានត្រឹមស្រុក អមលាំង ខេត្ដកំពង់ស្ពឺ បែកគ្នាអស់មិនដឹងជាទៅណាក៏សមេ្រចចិត្ដរត់មកស្រុកកំណើតវិញ ចេះតែសួរ ប្រជាជនតាមផ្លូវដើម្បីរកផ្លូវមកផ្ទះវិញ នៅឆ្នាំ១៩៧៩។ សព្វថៃ្ង ញ៉ មានប្រពន្ធឈ្មោះ ធុក មានកូន ចំនួន៥នាក់ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the arrest of soldiers, children by forcing them to take the trucks at Stung Prek Tnaot.
បានឃើញគេចាប់ចងយុទ្ធជន, កុមារ និងបង្ខំឱ្យឡើងឡានឃ្លប់ នៅមាត់ស្ទឹងព្រែកត្នោតនិងនៅពៃ្រសរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា