Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0785
Name :
ឈ្មោះ :
សួន ច័ន្ទ
Last Name :
នាមត្រកូល :
Suon
First Name :
នាមខ្លួន :
Chann
Other Name :
ឈ្មោះផ្សេង :
Yet
យេត
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I01907
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៤ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03020304, Kampong Cham, Chamkar Leu, Choryo, Trape
០៣០២០៣០៤, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំជយោ ភូមិត្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1/09/1974
ថៃ្ងទី១ខែកពាាឆ្នាំ១៩៧៤
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier.
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0785 20040117, Trapeang Russey village, Choryo sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Note: Suon Chann disappeared. Interviewed with Suon Mao, older brother.
ខេស៊ីអាយ០៧៨៥ ២០០៤០១១៧, ភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ សួន ច័ន្ទ ហៅ យេត បាត់ខ្លួន ជួបសម្ភាសជា មួយឈ្មោះ សួន ម៉ៅ អាយុ៥៣ឆ្នាំ ត្រូវជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
សួន ច័ន្ទ ហៅ យេត ភេទស្រី បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ សួន ម៉ៅ អាយុ៥៣ឆ្នាំត្រូវជាបងប្រុស។ ច័ន្ទ មានឪពុកឈ្មោះ ជួន សួន ម្ដាយឈ្មោះ ឡាច មុត មានបងប្អូនបង្កើត៤នាក់ស្រី៣ ប្រុស១ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំជយោ ស្រុក ចម្ការលើ ខេត្ដកំពង់ចាម។ ច័ន្ទ កាលតូចមិនចូលរៀនសាលាទេ ពេលធំដឹងក្ដីជួយធ្វើស្រែចម្ការឪពុកម្ដាយដោយ សារតែមាន ជីវភាពក្រលំបាក។ ច័ន្ទ បានស័្មគ្រចិត្ដចូលបដិវត្ដនៅឆ្នាំ១៩៧៤ តាមរយៈឈ្មោះ មាស ជាអ្នកអប់រំឱ្យយល់ពីមាគ៌ាបក្ស។ នៅឆ្នាំ ១៩៧៥ ម៉ៅ បានជួបប្អូនស្រីឈ្មោះ ច័ន្ទ នៅច្រាំងចំរេះ នៅ អង្គភាពយោធា នៅភ្នំពេញ។ ពេលជួបមិនបាននិយាយគ្នាច្រើនទេ គ្រាន់តែសួរសុខទុក្ខគ្នាបន្ដិច បន្ដួចក៏បែកគ្នាតែម្ដងទៅ កាលនោះ មិនបានសួរនាំថា ប្អូននៅអង្គភាពណាស្នាក់នៅកនែ្លងណាទេ បែកគ្នា រហូតមិនដែលបានជួបគ្នាទៀតទេ។ នៅឆ្នាំ១៩៧៧៧៨ បានទទួលដំណឹងពីប្អូនប្រុសជីដូនមួយឈ្មោះ យ៉ុង ជា យោធាដែរ ប្រាប់ថា ច័ន្ទ ស្លាប់ដោយសារពុលឫសឈើ តាំងពីនោះមកបាត់ខ្លួនរហូត។ ម៉ៅ នៅឆ្នាំ១៩៧១ បានស័្មគ្រ ចិត្ដបដិវត្ដជាយោធាខែ្មរក្រហម កាលនោះនៅក្នុងភូមិស្ដៅមាន យុវជនជាង ១០នាក់បានចូលជាមួយគ្នា។ ចូលដំបូងជួយលីសែង គ្រាប់នៅចំណុចភូមិភាគ៣០៤ ប្រធានភូមិភាគ ឈ្មោះ ធុច ឈ្មោះ តុល។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ នៅថៃ្ងទី១៧មេសាឆ្នាំ ១៩៧៥ ម៉ៅ បានចូលទៅ ដល់ទីក្រុង ភ្នំពេញ។ ពេលនោះប្រជាជននាំគ្នាចាកចេញពីផ្ទះសំបែងអស់ ហើយនៅសល់តែសំភារៈអង្គការឱ្យដើរប្រមូលដាក់ឃ្លាំងមួយ ដុំនិងដើរបោសសម្អាតផ្ទះសំបែង ក្រោយ ពីដើរប្រមូលទ្រព្យ ដាក់ឃ្លាំងអស់រយៈពេល៥ខែ អង្គការចាត់តាំងឱ្យមកធ្វើស្រែនៅ ច្រាំងចំរេះ បន្ទាប់ មកទៀតបញ្ជូនកម្លាំងយោធាជាច្រើនឱ្យទៅ ស្រែនៅម្ដុំដីឥដ្ឋក្នុងស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ នៅឆ្នាំ ១៩៧៧៧៨ អង្គការចោទកម្មាភិបាលមួយចំនួនថាក្បត់ ពេលនោះឃើញលោក កុយ ធួន និង កម្មាភិបាលថ្នាក់ក្រោមជា ច្រើនទៀត បន្ដមកទៀតយកឡានមកចាប់នៅក្នុងអង្គភាព ហៅតែប្រធានៗ ថា បញ្ជូនទៅតាឡីនៅខាងត្បូងពោធិ៍ចិនតុង ក្រោយមកទៀតយកមកដាក់នៅវត្ដសែ្លង ដកចេញពីវត្ដ សែ្លង អង្គការបញ្ជូនទៅធ្វើការនៅខាងពិជនិល កាលនោះមានមនុស្ស ឈឺចាញ់ស្លាប់ច្រើនណាស់និងអ្នក ខ្លះនៅតែមានកំហុសអង្គការ ចាប់យកទៅវាយចោលទៀត កាលនោះ ម៉ៅ មានសំណាងបានរួច ខ្លួននៅ ពេលវៀតណាមចូលមកដល់ប្រទេសកម្ពុជានៅ ឆ្នាំ១៩ ៧៩។ នៅឆ្នាំ១៩៧៩ ម៉ៅ បានរត់ជាមួយ អង្គភាពយោធា ជាច្រើនផេ្សងទៀត រត់មកត្រែងត្រយឹង អមលាំង ខេត្ដកំពង់ស្ពឺ។ បន្ទាប់មកទៀត ម៉ៅ គិតថា នឹកស្រុកកំណើតបានធ្វើដំណើរតាម ផ្លូវដេកហាលវាលហាសន្សើមគ្មានអាហារគ្រប់គ្រាន់ទំរាំ មកដល់ ស្រុកកំណើតវិញ ម៉ៅ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៧៩ ប្រពន្ធឈ្មោះ អីម មានកូន ចំនួន៥នាក់ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅដាក់គុកនិងយក
ទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា