PROMOTING ACCOUNTABILITY
Mao Sim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0786
|
|
Name :
ឈ្មោះ :
|
ម៉ៅ ស៊ឹម
|
|
Last Name :
នាមត្រកូល :
|
Mao
|
|
First Name :
នាមខ្លួន :
|
Sim
|
|
Other Name :
ឈ្មោះផ្សេង :
|
Ya
យ៉ា
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខួ្លន
|
|
CBIO ID :
លេខ CBIO :
|
I07567
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Born in the year of the Monkey]
«កើតឆ្នាំវក»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03150901, Kampong Cham, Stung Trang, Prek Bakk, Pr
០៣១៥០៩០១, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំព្រែកបា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកាត់ដេរ រដ្ឋ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Garment worker
កម្មករ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0786 20040126, Prek Bakk village, Prek Bakk sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Mao Sim disappeared. Interviewed with El Yom, step mother.
ខេស៊ីអាយ០៧៨៦ ២០០៤០១២៦, ភូមិព្រែកបាក់ ឃុំព្រែក
បាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ម៉ៅ ស៊ឹម ហៅ យ៉ា បាត់ខ្លួន។ ជួបសម្ភាសជា មួយ អែល យ៉ុម អាយុ៨៤ឆ្នាំត្រូវជាម្តាយចុង។ |
|
Summary :
សេចក្ដីសង្ខេប :
|
ម៉ៅ ស៊ឹម ហៅ យ៉ា ភេទប្រុស ជាខែ្មរឥស្លាម បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ អែល យ៉ុម អាយុ៨៤ឆ្នាំត្រូវជាម្ដាយ ចុង។ ស៊ឹម មានឪពុកឈ្មោះ លី ម៉ៅ ម្ដាយ ឈ្មោះ ស្មាស់ មានបងប្អូនបង្កើត៤នាក់ស្រី១ប្រុស៣ មានស្រុកកំណើតភូមិ ព្រែកបាក់ ឃុំជយោ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ស៊ឹម កាលពីតូចរៀននៅវិហារចាមនិងបានចូលរៀនសាលាខែ្មរខ្លះតែ មិនដឹងថារៀនដល់ត្រឹមណាទេ ពេលឈប់រៀនត្រឹមកើតមានរដ្ឋ ប្រហារ។ មិនយូរប៉ុន្មាន ស៊ឹម បាន ចូលជាយោធាខែ្មរក្រហមតែ មិនថា អង្គការបញ្ជូនទៅខាងណាអីខាងណាទេ។ នៅឆ្នាំ១៩៧៥ ពេល ខែ្មរក្រហមទទួលជ័យជម្នះ ស៊ឹម បានមកលេងផ្ទះហើយបានប្រាប់ថា សព្វថៃ្ងធ្វើការនៅរោងចក្រកាត់ ដេររដ្ឋនៅភ្នំពេញ។ ស៊ឹម បានសម្រាកនៅផ្ទះប្រហែលជាកន្លះខែបានត្រឡប់ទៅ ភ្នំពេញវិញ តាំងពី នោះមកបាត់ដំណឹងរហូត។ បើតាមប្រវត្ដិរូប ម៉ៅ ស៊ឹម ជាខែ្មរឥស្លាម ជាកម្មករកាត់ដេររដ្ឋ ត្រូវអង្គ ការចាប់ ខ្លួននៅថៃ្ងទី១០ខែធ្នូ ឆ្នាំ១៩៧៨ យកទៅដាក់នៅមន្ទីរស២១ បន្ទប់ធំ៥។ ចំណែកម្ដាយ ចុងឈ្មោះ យ៉ុម ជំនាន់ខែ្មរក្រហមពីឆ្នាំ ១៩៧៥ដល់៧៩ អង្គការជម្លៀសឱ្យទៅនៅភូមិរលួសឱ្យទៅនៅ ជាមួយបងប្អូនខែ្មរបំបែកចេញពីក្រុមជនជាតិចាម។ មិនតែ ប៉ុណេ្ណាះការរស់នៅអង្គការបំបែកគ្នាមិនឱ្យ រស់នៅជួបជុំកូន ចៅទេ ប្ដីទេ ការងារស្រែចម្ការធ្វើគ្មានពេលសម្រាក តែការហូប ចុកមិនបានគ្រប់គ្រាន់ គ្មានសិទ្ធគោរពសាសនា បើចង់គោរពមានតែ ធ្វើលួចលាក់មិនឱ្យអង្គការឃើញ។ ជួនណាគេចង់ធ្វើបាប ខែ្មរ ឥស្លាមចុងភៅធ្វើម្ហូបសាច់ជ្រូកក៏មាន បើយើងមិនហ៊ានហូបសុខ ចិត្ដនៅសេ្ងÃៈម ទោះបីគេថាយ៉ាង ម៉េចក៏ដោយ។ នៅជំនាន់ខែ្មរ ក្រហម យ៉ុម ធ្លាប់ឃើញយោធានាំបងប្អូនខែ្មរដែលជម្លៀស មកពីភ្នំពេញ ដាក់រទេះយកទៅបាត់ៗនិងមានបងប្អូនខែ្មរឥស្លាម មួយចំនួនដែរ តែមិនដឹងជាយកទៅសម្លាប់កនែ្លងណា ទេ។ កាលនោះខែ្មរឥស្លាមដែលត្រូវចាប់មានឈ្មោះ មីន ឈ្មោះ ម៉ើ ទីន។ នៅឆ្នាំ១៩៧៩ យ៉ុម បានមករស់នៅស្រុកកណើតវិញ ប្រកបរបរធ្វើស្រែចម្ការនិងរកត្រីដើម្បីចឹញ្ចឹមជីវិត។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅសម្លាប់ ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”