Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0788
Name :
ឈ្មោះ :
ពេជ សំបុក
Last Name :
នាមត្រកូល :
Pich
First Name :
នាមខ្លួន :
Sambok
Other Name :
ឈ្មោះផ្សេង :
Pheak
ភាក់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09852
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
សម័យខែ្មរក្រហមអាយុ៣០ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03020301, Kampong Cham, Chamkar Leu, Choryo, Speu-
០៣០២០៣០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំជយោ ភូមិស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធាអនុកងហា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0788 20040120, Speu [k] village, Choryo sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Pich Sambok disappeared. Interviewed with Pich Mang, younger brother.
ខេស៊ីអាយ០៧៨៨ ២០០៤០១២០, ភូមិស្តឺ ឪកឱ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ ពេជ សំបុកហៅ ភាក់ បាត់ខ្លួន។ ជួបសម្ភាសជាមួយ ទេព ម៉ង់ អាយុ៤៨ឆ្នាំ ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ពេជ សំបុក ហៅ ភាក់ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ ទេព ម៉ង់ អាយុ៤៨ឆ្នាំត្រូវជាប្អូនប្រុស។ សំបុក មានឪពុកឈ្មោះ ពេជ ទេព ម្ដាយឈ្មោះ ញឹម ច្រិច មានបងប្អូន បង្កើត៥នាក់ មានស្រុកកំណើតភូមិស្ពឺឪកឱ ឃុំជយោ ស្រុកចម្ការ លើ ខេត្ដកំពង់ ចាម។ សំបុក មានប្រពន្ធឈ្មោះ គឹម ហុន មានស្រុកកំណើតនៅភូមិស្វាយទាប ស្រុកចម្ការលើ។ សំបុក កាលពីតូចមិនដឹងថា គាត់រៀនសូត្របានត្រឹមណាទេ ដឹងថា គាត់ចូលបដិវត្ដនៅឆ្នាំ១៩៧០ ជាយោធាខែ្មរក្រហមនៅព្រីងជ្រុំ កាលនោះ សំបុត មានប្រពន្ធកូនរួចទៅហើយ។ ពេលចូលទៅ ធ្វើជា យោធាខែ្មរក្រហមមិនថា ចូលទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៦ ដឹងថា សំបុក ធ្វើជាយោធា ខែ្មរក្រហមនៅ ភ្នំពេញ។ ក្រោយមកទៀតបាត់ដំណឹងរហូតមិនអាចទាក់ទងបានទេ រហូតដល់ឆ្នាំ១៩៧៩ ឃើញមិត្ដភក្ដិនៅក្នុងភូមិដែលចូលធ្វើជា ចលនាខែ្មរក្រហមដែរ បានប្រាប់ថា ឈ្មោះ សំបុក នេះត្រូវ អង្គការចាប់ខ្លួនយកទៅដាក់គុកទួលសែ្លង។ បើតាមប្រវត្ដិរួប សំបុក នៅក្នុងកងពល៣១០ មានឋានៈ ជាអនុនយោបាយកងហា ត្រូវចាប់ខ្លួននៅថៃ្ងទី៦ ខែ២ ឆ្នាំ១៩៧៧។ ចំណែកឈ្មោះ ម៉ង់ ត្រូវជា ប្អូនប្រុសជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការឱ្យចឹញ្ចឹមមាន់ បន្ទាប់មកឱ្យចូលធ្វើការនៅកង ចល័តប្រធានឈ្មោះ ភាព ប្រធានភូមិឈ្មោះ សំ ប្រធានឃុំឈ្មោះ លីម តែត្រូវអង្គការ ចាប់យកទៅ សម្លាប់ចោលមានផ្លាស់ប្ដូរហូត។ ប្រហែលជាឆ្នាំ ១៩៧៧ មានប្រធានឃុំឈ្មោះ វឿន មកពីភូមិភាគ និរតី ពេលនោះ មានមនុស្សកាន់តែច្រើន ជាពិសេសប្រជាជន១៧មេសា យោធា ខែ្មរក្រហមដឹកទាំង ឡានៗថា យកទៅភូមិថ្មី តាមពិតដឹកយកទៅ តំបន់៤១ កនែ្លងមន្ទីរសន្ដិសុខចម្ការ តា ប៉ុម ជាកនែ្លង សម្លាប់ មនុស្សចោល។ កាលនោះមិនមានណាបានឃើញផ្ទាល់ភ្នែកទេ គ្រាន់បានដឹងថា យកមនុស្ស ដាក់ឡានឬដាក់រទេះសេះយកទៅបាត់ តែមានពេលខ្លះប្រជាជនក៏បានដឹងខ្លះដែលពេលសម្លាប់ម្ដងៗ ឃើញយោធាទាំងនោះរោរ្ដ៍ម៉ាស៊ីនឡានដើម្បីកុំឱ្យឮសមេ្លង ប្រជាជនស្រែក។ នៅឆ្នាំ១៩៧៩ ម៉ង់ បានរស់រានមានជីវិតឡើង វិញ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហម ធ្លាប់ឃើញយោធាខែ្មរក្រហមយកមនុស្សដាក់ ឡាននិងបានដឹងថាយកមនុស្សទៅសម្លាប់ចោលនៅមន្ទីរសន្ដិ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា