Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0790
Name :
ឈ្មោះ :
គុំ ញ៉
Last Name :
នាមត្រកូល :
Kum
First Name :
នាមខ្លួន :
Nha
Other Name :
ឈ្មោះផ្សេង :
Vet
វ៉េត
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I02730
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Snake]
«កើតឆ្នាំម្សាញ់»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020301, Kampong Cham, Chamkar Leu, Choryo, Speu-
០៣០២០៣០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំជយោ ភូមិស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ អនុសេនាធំ១ វរសេនាធំ១២ វរសេនាតូច១២២ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Nhan.
ឈ្មោះ ញ៉។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0790 20040120, Speu [k] village, Choryo sub-district, Chamka Leu district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Kum Nha disappeared. Interviewed with Sin Im, older sister.
ខេស៊ីអាយ០៧៩០ ២០០៤០១២០, ភូមិស្តឺ ឪកឱ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ គុំ ញ៉ ហៅ វ៉េត បាត់ខ្លួន។ ជួបសម្ភាស ជាមួយឈ្មោះ ស៊ិន អ៊ីម អាយុ៥៧ឆ្នាំត្រូវបងស្រី។
Summary :
សេចក្ដីសង្ខេប :
គុំ ញ៉ ហៅ វ៉េត ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ស៊ិម អ៊ីម អាយុ៥៧ឆ្នាំត្រូវជាបងស្រី។ ញ៉ មានឪពុកឈ្មោះ ស៊ិន គុំ ម្ដាយឈ្មោះ នួន មានបងប្អូនបង្កើត ៥នាក់ស្រី៣ប្រុស២ មានស្រុកកំណើតភូមិស្ពឺឪកឱ ឃុំជយោ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ញ៉ កាលពីតូចរៀននៅសាលាមធ្យមសិក្សាស្ពឺ ត្រឹមថ្នាក់ទី៧ឪចាស់ឱ។ ឈប់រៀនដោយសារមានជីវភាព ខ្វះខាតមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបដិវត្ដជាមួយឈ្មោះ ញ៉ន ឪពុកម្ដាយចេះតែ មានការព្រួយបារម្មណ៍ ព្រោះកូនចូលទៅធ្វើជាយោធាច្បាំងជា មួយទាហាន លន់ នល់ មិនដឹងស្លាប់រស់យ៉ាងណា។ ញ៉ បានចេញ ពីផ្ទះជាងមួយឆ្នាំបានឃើញត្រឡប់មកលេងផ្ទះ ម្ដងប្រាប់ថា នៅសមរភូមិមុខក្នុងស្រុកបារាយណ៍ ខេត្ដកំពង់ធំ មកជាមួយ ឈ្មោះ ញ៉ន បានចំនួនពីរ ថៃ្ងក៏ត្រឡប់ទៅអង្គភាពយោធាវិញ បាត់ដំណឹងរហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប ញ៉ ចូលបដិវត្ដ នៅឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៧៥ ជាយោធានៅកងពល ៣១០ មានឋានៈជាអនុក្រុម ហើយបាន ធ្វើប្រវត្ដិរូបនៅឆ្នាំ១៩ ៧៧។ ចំណែក ឈ្មោះ អ៊ីម ត្រូវជាបងស្រីជំនាន់ខែ្មរក្រហមពីឆ្នាំ ១៩៧៥ដល់ ៧៩ អង្គការចាត់តាំងឱ្យកាត់ដេរខោអាវនៅក្នុង ភូមិស្ពឺឪកឱ ខោអាវទាំងនេះមានពណ៌ខ្មៅសម្រាប់ចែក ជូនប្រជាជនទាំងប្រុសទាំងស្រី។ នៅជំនាន់ខែ្មរក្រហមមិនថាប្រជា ជនមិនថាកម្មាភិបាលខែ្មរក្រហមបើ ថា អង្គការសង្ស័យថាក្បត់ឬ យ៉ាងណានោះត្រូវយោធាខែ្មរក្រហមចាប់យកទៅសម្លាប់ចោល ដូចជា ប្រធានអង្គភាពកាត់ដេរឈ្មោះ សៀន ប្រធានឃុំឈ្មោះ ឌីម គណៈស្រុកឈ្មោះ អួន សុទ្ធត្រូវបាន ចាប់ខ្លួនទាំងអស់នៅពេលពួក ភូមិភាគនិរតីចូលមកដល់។ ជំនាន់ខែ្មរក្រហមអ្នកណានៅអង្គភាព ដេរបាន ហូបគ្រប់គ្រាន់ជាងអ្នកដកស្ទូងនៅតាមសហករណ៍ តែភ័យម្យ៉ាងរឿងចាប់យកទៅសម្លាប់ចោល។ ជំនាន់ខែ្មរក្រហម គ្មានសាសនា គ្មានរៀបការតាមប្រពៃណីទេ រៀបម្ដង៣គូបឬ៧២គូ ក៏មានសេ្រចតែ លើអង្គការរៀប។ នៅឆ្នាំ១៩៧៩ អ៊ីម និងប្ដីព្រមទាំងកូនចៅបានរស់រានមានជីវិតឡើងវិញ ប្រកប របរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមដឹងថា មានការចាប់ខ្លួនមនុស្សជាច្រើនយកទៅ សម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា