PROMOTING ACCOUNTABILITY
Nut Voeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0793
|
|
Name :
ឈ្មោះ :
|
នុត វឿន
|
|
Last Name :
នាមត្រកូល :
|
Nut
|
|
First Name :
នាមខ្លួន :
|
Voeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Pheak
ភាក់
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I09386
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Born in the year of the Horse]
«កើតឆ្នាំមមី»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03151203, Kampong Cham, Stung Trang, Saupheas, Sra
០៣១៥១២០៣, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Voluntarily served the army.
ស្ម័គ្រចិត្ដទៅធ្វើកងទ័ព។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យយោធាព្រះកេតមាលា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យយោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0793 20040122, Srap village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Nut Voeun disappeared. Interviewed with Touch Nha, older sister.
ខេស៊ីអាយ០៧៩៣ ២០០៤០១២២, ភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ នុត វឿន ហៅភាក់ បាត់ខ្លួន។ ជួបសម្ភាសជាមួយ ទូច ញ៉ អាយុ៥១ឆ្នាំត្រូវជាបងស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
នុត វឿន ហៅ ភាក់ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ទូច ញ៉ អាយុ៥១ឆ្នាំត្រូវជាបងស្រី។ វឿន មានឪពុកឈ្មោះ នុត វ៉ន ម្ដាយឈ្មោះ ទូច តេះ មានបងប្អូន បង្កើត២នាក់ស្រី១ប្រុស១ មានស្រុកកំណើតភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ វឿន កាលពីតូចរៀននៅសាលាបឋមសិក្សា សូភាសត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅមុនរដ្ឋ ប្រហារ ឆ្នាំ១៩៧០ វឿន ដើរលេងពេកក៏ឪពុកម្ដាយឱ្យឈប់រៀនមក ជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩ ៧៣ វឿន សុំម្ដាយចូលទៅធ្វើ ជាយោធាខែ្មរក្រហម ម្ដាយក៏ប្រាប់វិញថា កូនទៅក៏ទៅៗ សេ្រចតែចិត្ដ កូន កាលនោះមានមិត្ដភក្ដិក្នុងភូមិទៅជាមួយ ប្រហែលជាបីបួននាក់ដែរ។ ចូលដំបូងជាយោធាខែ្មរ ក្រហមប្រចាំស្រុកពៃ្រទទឹង ពេលទៅបានមួយឆ្នាំក៏ត្រឡប់មក លេងផ្ទះហើយបាននិយាយប្រាប់ ពេល នោះម្ដាយបាននិយាយ
ប្រាប់វិញថា កូនកុំត្រឡប់ទៅវិញអីនៅជាមួយម្ដាយក្នុងភូមិ នេះហើយ តែ វឿន បានតបវិញថា ជ្រុលហើយខ្ញុំត្រឡប់ ទៅវិញខ្ញុំមិននៅទេ ពេលត្រឡប់ទៅវិញស្រាប់តែបាត់ ដំណឹង រហូត។ បើតាមប្រវត្ដិរូប វឿន ជាពេទ្យយោធានៅមន្ទីរពេទ្យ ព្រះកេតមាលា ភ្នំពេញ។ វឿន ត្រូវអង្គការចាប់ខ្លួននៅថៃ្ងទី១ ខែកក្ដដា ឆ្នាំ១៩៧៧ ផ្ទះឪកឱបន្ទាប់ធំ៧ ទួលសែ្លង។ ចំណែក ឈ្មោះ ញ៉ ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យនៅអង្គភាពធ្វើបុកអង្ការម្នាក់ក្នុងមួយថៃ្ង ឱ្យបានពីរថ្នាំង ក្រៅ ពីបុកអង្ការអង្គការចាត់តាំងឱ្យជម្រះសេ្មៅ ច្រូតស្រូវដកស្ទូងមិនឱ្យយើងទំនេរទេ កាលនោះរបបអាហារមានតែបបររាវៗ វាល់វែងពីរទៅបីវែកក្នុងមួយនាក់បើមិនឆែ្អតរកអីហូបផ្សំទៅ រស់នៅមិនបានជួបមុខកូនប្ដីទេ យូរៗបានជួបគ្នាម្ដង។ ជំនាន់ខែ្មរក្រហមក្រៅពីមិនឱ្យអាហារគ្រប់គ្រាន់ ថែមទាំងយក មនុស្សទៅសម្លាប់ចោលទៀត ប្ដី ខ្ញុំ អង្គការចាត់តាំងឱ្យកាន់ រទេះគោ ពេលនោះអង្គការ ប្រាប់ថា ឱ្យយករទេះទៅដឹកប្រជាជន ១៧មេសាឱ្យទៅរស់នៅភូមិថ្មី គេហៅអូរកាប់មាន់ ពេលដឹកទៅ ដល់បានដឹងថា យោធាខែ្មរក្រហមនៅទីនោះចាប់ប្រជាជនថ្មីវាយ ចោលតែម្ដង ឃើញដោយផ្ទាល់ភ្នែក តែពេលត្រឡប់មកផ្ទះវិញ ហ៊ាននិយាយប្រាប់តែប្រពន្ធមួយទេ មិនហ៊ាននិយាយចេញក្រៅទេ ខ្លាច ស្លាប់ខ្លួនឯងដែរ។ ជំនាន់ខែ្មរក្រហមគ្មានវត្ដ គ្មានសាលារៀន សម្រាប់កេ្មងរៀនត្រឹមត្រូវ មានពេទ្យតែ គ្មានថ្នាំល្អសម្រាប់ព្យា បាលមានតែថ្នាំពណ៌ខ្មៅហៅថា ថ្នាំអាចម៌ទន្សាយ។ នៅឆ្នាំ១៩៧៩ បានរស់ ឡើងវិញជួបជុំគ្រួសារប្រកបរបរ ធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាយកមនុស្សទៅសម្លាប់ចោល ជាពិសេសប្រជាជន១៧មេសា និងប្រជាជនខែ្មរឥស្លាម។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”