Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0046
Name :
ឈ្មោះ :
ទុយ សួន
Last Name :
នាមត្រកូល :
Tuy
First Name :
នាមខ្លួន :
Suon
Other Name :
ឈ្មោះផ្សេង :
Lea
លា
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03391
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
06050111, Kampong Thom, Prasat Sambo, Chhouk, Ta-a
០៦០៥០១១១ ខេត្ដកំពង់ធំ ស្រុកប្រាសាទសំបូរ ឃុំឈូក ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Chief of artillery unit
ប្រធានកងកាំភេ្ល្គងធំ
Superiors :
ថ្នាក់លើ :
Oeun.
អឿន។
Associates :
អ្នកពាក់ព័ន្ធ :
Chea, Chea was a Soldier of Unit No. 1 or center unit, which had Oeun as a Chief. Voine, Voine was a
ឈា, ឈាកងទ័ពកងពលទីមួយ ឬកងពលមជ្ឈឹម ដែលមាន តា អឿន ជាប្រធាន ~វ័ន, វ័នជាប្រធានភូមិ ~ថី, ថីជា ប្រធានឃុំ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0046 20021123 Ta-aok village, Chhouk sub-district, Prasat Sambo district, Kampong Thom province. Interviewed by Dara. P Vanthan and Sin Khin, Notes: Tuy Suon called Lea disappeared. Interviewed with elder brother called Tuy Chhea.
ខេធីអាយ០០៤៦ ២០០២១១២៣ ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ស៊ិន ឃិន។ កំណត់សំគាល់ៈ ទុយ សួន ហៅ លា បាត់ខ្លួន។ ជួបសម្ភាសជាមួយបងប្រុសបង្កើតឈ្មោះ ទុយ ឈា។
Summary :
សេចក្ដីសង្ខេប :
ទុយ សួន ហៅ លា ភេទប្រុស កើតឆ្នាំ១៩៥១ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទុយ ឈា អាយុ ៥២ឆ្នាំ ត្រូវជាបងប្រុស។ សួន មានឪពុកឈ្មោះ ស៊ាង ម្ដាយឈ្មោះ គួន មានបងប្អូន៥នាក់ ប្រុស ២ស្រី៣ មានស្រុកកំណើតនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ។ សួន កាលពី តូចបានរៀនសូត្រទេ ពេលធំពេញវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ សឿន។ សួន បានចូលបម្រើចលនាខែ្មរក្រហមនៅក្នុង តំបន់កំពង់ធំ ក្រោយមកអង្គការបានបញ្ជូនឱ្យទៅវាយជាមួយទាហានលន់ នល់។ សង្គ្រាមកើតឡើង ធ្វើឱ្យទាហានទាំងសងខាងស្លាប់និងរបួសដូចគ្នា។ សួន និង ឈា បានចូលសមរភូមិជាមួយគ្នានៅក្នុងកង ពលទី១ ដែលមានតាអឿន ជាប្រធានកងពល។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ អង្គការបញ្ជូនឱ្យទៅធ្វើជាយោធាមជ្ឈិមនៅភ្នំពេញ។ ក្រោយមកទៀតអង្គការស្រាវជ្រាវកម្លាំងមួយ ចំនួនដឹងថា ប្រធានកងពលមួយចំនួនក្បត់អង្គការចាប់ខ្លួន នៅសល់កូនទាហានមួយចំនួនអង្គការយកទៅ លុតដំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ កាលនោះ សួន និងយោធារាប់ពាន់នាក់ផេ្សងទៀតបាន ធ្វើការជាមួយជនជាតិចិននៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម វាយលុកចូលមកដល់ប្រទេសកម្ពុជា ពេលនោះអង្គភាពយោធាបានប្រគល់កាំភ្លើងឱ្យវិញ ដើម្បីបាញ់ តបជាមួយកងទ័ពយួនវិញ នៅខេត្ដកំពង់ឆ្នាំង ក្រោយមកបានដឹងដំណឹងថា សួន ត្រូវគ្រាប់ស្លាប់បាត់ ហើយ តែមិនបានឃើញផ្ទាល់ភ្នែកទេ ចំណែក ឈា ក៏រត់ឡើងភ្នំនិងត្រឡប់មករកស្រុកកំណើតវិញ ក៏មិនឃើញប្អូនឈ្មោះ សួន វិលមកផ្ទះវិញដែរ មានន័យថា ស្លាប់មែនហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា