PROMOTING ACCOUNTABILITY
Ken Det
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0794
|
|
Name :
ឈ្មោះ :
|
កែន ដេត
|
|
Last Name :
នាមត្រកូល :
|
Ken
|
|
First Name :
នាមខ្លួន :
|
Det
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03550
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1940.
កើតនៅឆ្នាំ១៩៤០
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03151203, Kampong Cham, Stung Trang, Saupheas, Sra
០៣១៥១២០៣, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពសិល្បៈ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ(៣០៣) ស្រុកចម្ការលើ ខេត្ដកំពង់ចាម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកលេងភេ្លង។
|
|
Superiors :
ថ្នាក់លើ :
|
ប្រធានភេ្លងឈ្មោះ ហាក់។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0794 20040120, Srap village, Soupheas sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Ken Det disappeared in 1977. Interviewed with Pech Yen, wife.
ខេស៊ីអាយ០៧៩៤ ២០០៤០១២០, ភូមិស្រប ឃុំសូភាស ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ កែន ដេត បាត់ខ្លួន។ ជួបសម្ភាស ជាមួយ ប៉ិច យ៉ែន អាយុ៦០ឆ្នាំត្រូវជាប្រពន្ធ។
|
|
Summary :
សេចក្ដីសង្ខេប :
|
កែន ដេត ហៅ ដេត ភេទប្រុស កើតឆ្នាំ១៩៤០ បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ ប៉ិច យ៉ែន អាយុ៦០ឆ្នាំត្រូវជា ប្រពន្ធ។ ដេត មានឪពុកឈ្មោះ កែន ដូត ម្ដាយឈ្មោះ ដេត មុយ មានស្រុកកំណើតភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដ កំពង់ចាម។ ដេត កាល ពីតូចរៀននៅសាលាមធ្យមសិក្សាស្រែ វាលត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៦៨ ដេត បានរៀបអាពាហ៍ពិពាហ៍ជាមួយឈ្មោះ យ៉ែន រហូតបានកូនចំនួន៥នាក់ ប្រុស ២ ស្រី៣។ នៅឆ្នាំ១៩៧២ ដេត បានស្ម័គ្រចិត្ដចូលបដិវត្ដតាមរយៈឈ្មោះ នីម ចូលដំបូង នៅត្រឹម ថ្នល់កែង ខាងលិចចម្ការអណ្ដូង នៅស្រុកចម្ការលើ នៅខាងសិល្បៈជាអ្នកលេងភេ្លងជាមួយឈ្មោះ ស្រ៊ី ឈ្មោះ ឌឹម ឈ្មោះ ហាក់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ ដេត អង្គការចាត់តាំង ឱ្យទៅលេងភេ្លងនៅភ្នំពេញ។ យ៉ែន
បានដឹងថា ប្ដី រស់នៅភ្នំពេញ ក៏ធ្វើដំណើរទៅរកប្ដីក៏បានជួបគ្នា នៅកនែ្លងលេងភេ្លងនៅភ្នំពេញ។ យ៉ែន កាលនោះមានជំងឺឈឺ ទាស់ដោយសារមានកូនខ្ចីក៏ដេកសម្រាក នៅមន្ទីរពេទ្យកាលម៉ែត្រ អស់មួយរយៈមិនជាក៏ត្រឡប់មកស្រុកកំណើតវិញ ដើម្បីថ្នាំខែ្មរ។ ដេត នៅភ្នំពេញ បានជាងមួយខែអង្គការបញ្ជូនឱ្យមករស់នៅ អូរក្រវ៉ាន់ ស្រុកចម្ការលើខាងវង់ភេ្លងដដែល។ យ៉ែន នៅអូរ ក្រវ៉ាន់ជាមួយប្ដីបានមួយរយៈក៏ត្រឡប់មកផ្ទះវិញ។ នៅឆ្នាំ១៩៧៧ ស្រាប់តែបាត់ប្ដី មិនជាអង្គការបញ្ជូនទៅខាង ណាទៀតស្រាប់តែបាត់ខ្លួនឈឹងតែម្ដងរហូតដល់ពេលនេះ។ បើតាមប្រវត្ដិ រូប ដេត ចូលបដិវត្ដនៅឆ្នាំ១៩៧២ ក្រោយមក បានចូលជាយុវកក ហើយជាសមាជិកភេ្លង ហើយ ធ្វើប្រវត្ដិរូប នៅឆ្នាំ១៩៧៦។ ចំណែក យ៉ែន ត្រូវជាប្រពន្ធជំនាន់ខែ្មរក្រហម ពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើស្រែដកស្ទូងរស់នៅ មិនបានជួបប្ដីជួបកូនទេ រស់នៅបែកគ្នាយូរៗបានជួបមុខកូន ម្ដង។ នៅឆ្នាំ១៩៧៧ ការរស់នៅហូបចុកមិនគ្រប់គ្រាន់ហូប តែបបររាវៗវាល់ចែកគ្នា មិនដែលបាន ហូបឆែ្អតទេ មានអ្នកខ្លះ ឈឺស្លាាប់ដោយសារខ្វះជាតិអាហារនិងគ្មានថ្នាំព្យាបាល ម្យ៉ាងទៀតជំនាន់ខែ្មរ ក្រហមប្រជាជនថ្មីនិងប្រជាជនខែ្មរឥស្លាម ឃើញតែអង្គការផ្លាស់ទៅភូមិថ្មី ដឹកទាំងរទេះមិនដឹងជាយកទៅ ខាងណា ខ្លះថាយកទៅសម្លាប់ចោល តែមិនបានឃើញសម្លាប់ ផ្ទាល់ភ្នែកទេ។ នៅឆ្នាំ១៩៧៩ យ៉ែន និងកូនបានរស់ឡើងវិញ តែបាត់ប្ដីមិនឃើញសោះប្រហែលជាស្លាប់បាត់ហើយ សព្វថៃ្ងនេះ យ៉ែន រស់នៅជាមួយកូនប្រកបរបរធ្វើស្រែចម្ការ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”