| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0799
|
|
Name :
ឈ្មោះ :
|
សាង
|
|
First Name :
នាមខ្លួន :
|
Sang
|
|
Other Name :
ឈ្មោះផ្សេង :
|
Chhem Ly
ឈែម លី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01532
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Born in the year of the Monkey]
«កើតឆ្នាំវក»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03150503, Kampong Cham, Stung Trang, Mesa Chrey, B
០៣១៥០៥០៣, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំមេសរជៃ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
10/07/1974
ថៃ្ងទី១០ខែ៧ ឆ្នាំ១៩៧៤
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Vilunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0799 20040124, Reus Po village, Mesa Chrey sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Sang is alive and currently lives in Pursat province. Interviewed with Tauch Yun, mother.
ខេស៊ីអាយ០៧៩៩ ២០០៤០១២៤,ភូមិឫសពោធិ៍ ឃុំមេសរ ជៃ្រ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ សាង ហៅឈែម លី នៅរស់។ បច្ចុប្បន្ន រស់ នៅខេត្តពោធិសាត់។ ជួបសម្ភាសជាមួយឈ្មោះ តូច យុន អាយុ៧៤ឆ្នាំត្រូវ ជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាង ហៅ ឈែម លី ភេទស្រី ឪនៅរស់ឱ សព្វថៃ្ងរស់នៅ ខេត្ដពោធិ៍សាត់។ ជួបសំភាសជាមួយឈ្មោះ តូច យុន អាយុ៧៤ឆ្នាំត្រូវជាម្ដាយ។ សាង មានឪពុកឈ្មោះ ឈែម មានបងប្អូនបង្កើត១០នាក់ស្រី៤ប្រុស៦មានស្រុកកំណើតភូមិឫសពោធិ៍ ឃុំមេសជៃ្រ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ សាង កាលពីតូចរៀនបានរៀនត្រឹមសាលាវត្ដត្រឹមថ្នាក់ទី១០ឪចាស់ឱ ពេលឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ យុន មិនបាន ចាំថា កូនបានស្ម័គ្រចិត្ដចូលបដិវត្ដតាំងពីឆ្នាំណា ទេ គ្រាន់តែបានដឹងថា ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រហែល ជាបីទៅបួនឆ្នាំ កូនឈ្មោះ សាង នេះចេញពីផ្ទះទៅបាត់ កាលនោះ មានមនុស្សប្រុសស្រីជាច្រើនចង់ទៅចូលរួមចលនា បដិវត្ដ ទោះបី ជាយើងមិនចង់ទៅក៏ខាងសង្កាត់គេមកហៅឱ្យទៅដែរ គ្មានឪពុក ម្ដាយណាចង់ឱ្យកូនស្រី បែកចេញពីខ្លួនទេ តែសង្គមតម្រូវឱ្យ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ ឃើញកូន ឈ្មោះ សាង នេះមកលេងផ្ទះបានតែមួយភេ្លតហើយក៏ត្រឡប់ទៅភ្នំពេញ វិញ រហូតដល់ឆ្នាំ១៩៧៩ ទើបដឹងថា កូនរស់នៅខេត្ដពោធិ៍ សាត់ មានប្ដីនៅទីនោះ។ បើតាមប្រវត្ដិរូប សាង ហៅ លី ចូលបដិវត្ដ នៅឆ្នាំ១៩៧៤ តាមរយៈបង រី ចូលធ្វើជា យោធានៅកងពល ៣១០ នៅភ្នំពេញ។ លោកយាយ យុន ជំនាន់ខែ្មរ ក្រហមពីឆ្នាំ ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យមើលថែកុមារតូចៗ ដែលឪពុកម្ដាយរបស់ពួកគេទៅ ធ្វើការតាមកងចល័តឬតាមមូល ដ្ឋាននៅក្នុងភូមិ នៅជំនាន់ខែ្មរក្រហមកូនតូចមានអាយុ៤ខែទៅ ម្ដាយ ត្រូវយកកូនមកផ្ញើរនៅមណ្គលកុមារ។ យុន និង ប្ដីព្រមទាំងកូនមិនបានរស់នៅជុំគ្នារាល់ថៃ្ងទេ គឺអង្គ ការបំបែកឱ្យទៅធ្វើការផេ្សងៗគ្នា ចំពោះការហូបចុកមិនបានគ្រប់គ្រាន់ទេ ហូបតែបបរគ្រប់គ្នាមិនថា ប្រជាជនមូលដ្ឋានមិនថាប្រជាជនថ្មីទេ រងគ្រោះដូចតែគ្នា។ នៅឆ្នាំ១៩៧៩ ទើបប្រជាជនទាំងអស់រស់ រាន មានជីវិតឡើងវិញ ប្រកបរបរធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”