Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0800
KCI0800
ឈ្មោះ :
មាន ធី
Last Name :
Mean
First Name :
Thy
Other Name :
ឈ្មោះផ្សេង :
Thuon
ធួន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I07739
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 51]
«បច្ចុប្បន្នអាយុ ៥១ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03150502, Kampong Cham, Stung Trang, Mesa Chrey, K
០៣១៥០៥០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំមេសរជៃ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
តួនាទី និង ទំនាក់ទំនង
អ្នកពាក់ព័ន្ធ :
ឈ្មោះ ខន ឈ្មោះ ធេង។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0800 20040123, Kbal O village, Mesa Chrey, Stung Trang district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Mean Thy disappeared. Interviewed with Suon Thoeung, mother.
ខេស៊ីអាយ០៨០០ ២០០៤០១២៣, ភូមិក្បាលអូរ ឃុំមេសរ ជៃ្រ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ មាន ធី ហៅធួន បាត់ខ្លួន។ ជួបសម្ភាសជាមួយ សួន ធឿង អាយុ៧០ឆ្នាំត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
មាន ធី ហៅ ធួន ភេទប្រុស កើតឆ្នាំ១៩៥៣ បាត់ខ្លួន ជួបសំភាស ជាមួយ ឈ្មោះ សួន ធឿង អាយុ៧០ឆ្នាំត្រូវជាម្ដាយ។ ធី មានឪពុកឈ្មោះ មាន ឆែម មានបងប្អូន បង្កើត៤នាក់ មានស្រុកកំណើតភូមិក្បាលអូរ ឃុំមេសជៃ្រ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ធី កាលពីតូចរៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩ ៧២
បានស្ម័គ្រចិត្ដចូលបដិវត្ដតាមរយៈឈ្មោះ ដុង ឈ្មោះ ធេង ឈ្មោះ ថូ សុទ្ធតែត្រូវជាបងប្អូនជី ដូនមួយរួមទាំងអ្នករស់នៅក្នុងភូមិ នេះ។ ពេលចេញទៅធ្វើជាយោធាខែ្មរក្រហមមិនដឹងថា អង្គការបញ្ជូន ទៅសមរភូមិណាខ្លះទេ ព្រោះកាលនោះយោធាខែ្មរ ក្រហមនិងទាហាន លន់ នល់ កំពង់តែវាយគ្នាខ្លាំង ណាស់ ខាងទាហាន លន់ នល់ មានទម្លាក់គ្រាប់បែកថែមទៀតផង។ នៅឆ្នាំ ១៩៧៦ ឃើញកូនឈ្មោះ ធី ត្រឡប់មកលេងផ្ទះកាលនោះឪពុក ឈឺ តែមកលេងមិនបាននិយាយលេងអី ច្រើនទេ គ្រាន់តែប្រាប់ មួយម៉ាត់ថា កូនរាល់ថៃ្ងធ្វើយោធានៅភ្នំពេញ កូនខ្ញុំស្លូតណាស់។ ធី សម្រាក បានចំនួនបីយប់ទើបត្រឡប់ទៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៧ មានដំណឹងតាមរយៈឈ្មោះ អុន មក លេងស្រុក កំណើតប្រាប់ថា ឈ្មោះ ធី ស្លាប់ដោយសារអត់អាហារ ហូប កណ្ដូបហូបអីកាលនោះ មិត្ដ ភក្ដិដែលទៅជាមួយកូន ធី ក៏ស្លាប់ អស់ដែលមិនឃើញត្រឡប់មកស្រុកកំណើតវិញដែរ។ បើតាម ប្រវត្ដិរូប ធី ចូលបដិវត្ដនៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ បាន ចូលជាយុវកក តាមរយៈឈ្មោះ លីម ឈ្មោះ ហាន។ ចំណែកលោក យាយ យុន ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់ តាំង ឱ្យធ្វើស្រែ លើកភ្លឺ ជីកប្រឡាយនៅតាមសហករណ៍ក្នុងភូមិ រស់នៅបែកកូនចៅប្ដី កាលនោះមានកូន តូចអាយុមិនដល់មួយឆ្នាំ ផងអង្គការយកទៅដាក់មណ្គលកុមារឱ្យយាយៗមើលថែ មិនថា
បានហូបចុក យ៉ាងម៉េចទេ បើចាស់ៗធ្វើការធ្ងន់ហូបចុកមិនបាន គ្រប់គ្រាន់ ចំពោះប្ដីឈ្មោះ ឆែម វិញ អង្គការចាត់ តាំងឱ្យដើរធ្វើ រោងបាយតាមសហករណ៍នៅក្នុងឃុំ តែធ្វើនៅភូមិផេ្សង សហករណ៍ផេ្សង។ នៅឆ្នាំ១៩ ៧៧ ឆែម និងគ្នាបួនផេ្សងទៀត ត្រូវអង្គការចាប់យកទៅសម្លាប់ចោលដោយសារតែយកអំបិលក្នុង សហករណ៍ថ្មក្រអូបពេលប្ដីគាត់ទៅធ្វើរោងបាយនៅទីនោះ ពេលដែល ឆែម យកអំបិលមកបុកហូបជា ផែ្លស្វាយត្រូវប្រធាន សហករណ៍បានឃើញហើយចោទ ថា មិនឯងយ៉ាងម៉េចបានជា មកយកអំបិលសមូ ហភាពហូបបែបនេះ ឆែម បានតមាត់ប្រធាន សហករណ៍វិញថា អំបិលប៉ុណ្ណឹងក៏ចិត្ដអាក្រក់ម៉្លេះ ពេល នោះ ឆែម បានយកអំបិលដាក់លើតុហើយយកពូចៅដុំ ពេលនោះ ប្រធានសហករណ៍ខឹងក៏ចាប់ទាំងអស់ គ្នាយកទៅសម្លាប់ ចោលទៅ។ ជំនាន់ខែ្មរក្រហមមិនត្រឹមតែស្លាប់ប្ដីប៉ុណេ្ណាះទេ ថែមទាំងបាត់កូនចំនួនពីរ និងក្មួយៗបីបួននាក់ដែលបានចូល ចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៩ ទើបមានជីវិតរស់នៅឡើង វិញ បានសុខសប្បាយមានវត្ដអារាមសម្រាប់ធ្វើបុណ្យតាម ប្រពៃណីឡើងវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមឃោឃៅសម្លាប់មនុស្សចោល គ្រាន់តែ មានកំហុសបន្ដិចបន្ដួច ដូចជាត្រឹមយកអំបិលហូបជាដើម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា