PROMOTING ACCOUNTABILITY
Lauy Iv
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0802
|
|
Name :
ឈ្មោះ :
|
ឡូយ អ៊ីវ
|
|
Last Name :
នាមត្រកូល :
|
Lauy
|
|
First Name :
នាមខ្លួន :
|
Iv
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K05670
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Born in the year of the Rat]
«កើតឆ្នាំជូត»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
031512?? Kampong Cham, Stung Trang, Saupheas, Chre
០៣១៥១២?? ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ឈ្មោះ មី។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0802 20040121, Chrey village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Lauy Iv disappeared. Interviewed with Thaong Yen, mother.
ខេស៊ីអាយ០៨០២ ២០០៤០១២១, ភូមិជៃ្រ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ឡូយ អ៊ីវ បាត់ខ្លួន។ ជួបសម្ភាសជាមួយ ថោង យេន អាយុ ៧៥ឆ្នាំត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡូយ អ៊ីវ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ថោង យេន អាយុ៧៥ឆ្នាំត្រូវជាម្ដាយ។ អ៊ីវ មានឪពុកឈ្មោះ ឡូយ មានបងប្អូនបង្កើត៣នាក់ ស្រី១ប្រុស២ មានស្រុកកំណើតភូមិជៃ្រ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ អ៊ីវ ជាកូនច្បង កាលពីតូច រៀនបានត្រឹមថ្នាក់ទី៤ចាស់ ឈប់រៀនមកបួស ជាព្រះសង្ឃបានបីវស្សាដល់សម័យសង្គ្រាមលោកសង្ឃ នៅក្នុង វត្ដផ្សឹកទាំងអស់។ អ៊ីវ ពេលផ្សឹកហើយមិនបានមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយទេ គឺស្ម័គ្រ ចិត្ដចូលបដិវត្ដនៅឆ្នាំ១៩៧២ ដំបូងជាគ្រូបង្រៀនកេ្មងនៅក្នុងភូមិឃុំនេះ បន្ទាប់មកទៀតទៅ បង្រៀន នៅខេត្ដកំពង់ចាម។ អ៊ីវ នៅឆ្នាំ១៩៧៣ បានត្រឡប់មក លេងផ្ទះម្ដងដល់ឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមឡើងកាន់អំណាច ឃើញមកលេងមួយសារទៀតប្រាប់ថា ធ្វើការនៅភ្នំពេញ។ នៅឆ្នាំ១៩៧៦ ឈ្មោះ មី មកប្រាប់ថា កូនលោកយាយ ឈ្មោះ អ៊ីវ ត្រូវគ្រាប់ស្លាប់នៅខេត្ដសៀមរាប កំពង់តែ យាម តាំងពីមាន ឈ្មោះ មី និយាយប្រាប់ថាស្លាប់ក៏បាត់ដំណឹងកូនរហូតដល់ពេល នេះ យេន មានការ សោកស្ដាយយ៉ាងខ្លាំងកូនកំលោះក្រមុំបាត់ទាំង ពីរពេលដែលបានចិត្ដបម្រើចលនាបដិវត្ដខែ្មរក្រហម។ បើតាម ប្រវត្ដិរូបធ្វើនៅឆ្នាំ១៩៧៧ នៅក្នុងមន្ទីរស២១ បានបញ្ជាក់ថា ឈ្មោះ ឡូយ អ៊ីវ ជាយោធានៅវរសេនាតូចលេខ៧តំបន់កំពង់ ចាម។ អ៊ីវ ត្រូវឈ្មោះ ភាក់ ឆេ្លីយដាក់ថា បានចូលខែ្មរ ឪសឱជាឪសេអ៊ីអាឱ តាំងពីឆ្នាំ១៩៧២ មានឈ្មោះ ព្រួញ ជាមេធំ។ ចំណែកលោកយាយឈ្មោះ យេន ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ ដល់៧៩ អង្គការបានជម្លៀសឱ្យទៅខាងព្រែកតាម៉ាក មិនបាន រស់ភូមិនេះទេ ទៅដល់ទីនោះអង្គការចាត់តាំងឱ្យធ្វើស្រែចម្ការនៅ តាមសហករណ៍ បែកចេញពីប្ដីនិងកូន យូរៗបានជួបគ្នាម្ដង។ នៅឆ្នាំ១៩៧៦ ប្ដីស្លាប់ដោយសារមានជំងឺក្អក ណាមួយគ្មាន អាហារគ្រប់គ្រាន់ មានតែបបរនាំគ្នាបេះស្លឹកឈើមកផ្សំហូបដើម្បី បំពេញក្រពះនិងគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ នៅឆ្នាំ១៩ ៧៧ ឃើញយោធាខែ្មរក្រហមដឹកប្រជាជនថ្មីទាំងរទេះមិនដឹងថាយកទៅខាងណាទេ ក្រោយមកបានដឹង ថាមនុស្សទាំងអស់នោះត្រូវអង្គការ សម្លាប់ចោលអស់ហើយ។ នៅឆ្នាំ១៩៧៩ លោកយាយ យេន នៅសល់កូនម្នាក់គត់ត្រឡប់មកស្រុកកំណើតវិញ សព្វថៃ្ងរស់នៅ ជាមួយកូនប្រកបរបរធ្វើស្រែចម្ការ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមជម្លៀសប្រជាជនថ្មីទាំងរទេះនៅឆ្នាំ១៩ ៧៧ ក្រោយមកដឹងថាត្រូវខែ្មរក្រហមសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”