Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0803
Name :
ឈ្មោះ :
ស្រី យ៉េង
Last Name :
នាមត្រកូល :
Srei
First Name :
នាមខ្លួន :
Yeng
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00020
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 56]
«បច្ចុប្បន្នអាយុ ៥៦ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03151202, Kampong Cham, Stung Trang, Saupheas, Ang
០៣១៥១២០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងកសិកម្មចម្ការកៅស៊ូ បឹងកេត ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
DK Zone 75-79 :
តំបន់ DK 75-79 :
Eastern Zone, 303, Kampong Cham province
ភូមិភាគឧត្ដរ( ៣០៣) ស្រុកស្ទឹងត្រង់ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Sat, chief of rubber plantation at zone leve.
ឈ្មោះ សាត ប្រធានចំការកៅស៊ូភូមិភាគឧត្ដរ។
Associates :
អ្នកពាក់ព័ន្ធ :
Vin.
ឈ្មោះ វិន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0803 20040121, Angkaol village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Srei Yeng disappeared. Interviewed with Kum Men, wife.
ខេស៊ីអាយ០៨០៣ ២០០៤០១២១, ភូមិអង្គោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ស្រី យ៉េង បាត់ខ្លួន។ ជួបសម្ភាសជាមួយ គុម មេន អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
ស្រី យ៉េង ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ គុម មេន អាយុ៥៤ ឆ្នាំត្រូវជាប្រពន្ធ។ យ៉េង មានឪពុកឈ្មោះ ស្រី យ៉ម ម្ដាយឈ្មោះ ជាម ស៊ន មានបងប្អូន បង្កើត៧នាក់។ មានស្រុក កំណើតភូមិអង្គោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ យ៉េង ជាកូនទី១ កាលពីតូចមិនថាគាត់រៀនសូត្របានត្រឹមណាទេ។ នៅឆ្នាំ១៩៦៩ យ៉េង បានរៀបការជា មួយឈ្មោះ មេន ឪពុក ម្ដាយទុកដាក់តាមប្រពៃណីខែ្មរយើង។ ក្រោយរៀបការនាំគ្នា ប្រកបរបរធ្វើ ស្រែចម្ការ។ នៅឆ្នាំ១៩៧២ បានស័គ្រចិត្ដចូល ធ្វើបដិវត្ដនៅក្នុងឃុំសូភាសនេះមិនដឹងថាពួកគាត់ធ្វើការ ងារអីខ្លះទេ បន្ទាប់មកទៀតអង្គការផ្លាស់ឱ្យទៅធ្វើការនៅ ចម្ការអណ្ដូង នៅម្ដុំបឹងកេតចល័តរហូតមិន ដែលបាននៅផ្ទះទេ ទុកឱ្យ មេន មើលកូនតែម្នាក់ឯង។ នៅឆ្នាំ១៩៧៥ ដឹងថា យ៉េង ធ្វើការនៅវត្ដ ដីដុះដាំសៃ្ពមានកូនចៅច្រើននៅជាមួយ ចំណែកប្រពន្ធកូនមិនបានទៅរស់នៅជាមួយទេ មួយខែពីរខែ បាន យ៉េង មកលេងម្ដង។ ក្រោយមកទៀត យ៉េង ត្រូវអងការចាត់តាំងឱ្យដឹកជញ្ជូនជ័រកៅស៊ូនៅ បឹងកេត ស្រុកស្ទឹងត្រង់ ភូមិភាគឧត្ដរ មេន ក៏ធ្វើការនៅចម្ការកៅស៊ូជាមួយប្ដីដែលតែនៅផ្នែកខុស គ្នា ប្ដីនៅខាងដឹកជញ្ជូនមានឋានៈជាប្រធានដឹកជញ្ជូន ប្រពន្ធ ជាកម្មករនៅខាងជៀជ័រកៅស៊ូគ្មានពេល ទំនេរទេ យូរៗ
បានជួបមុខគ្នាម្ដង។ នៅឆ្នាំ១៩៧៧ ប្រធានឈ្មោះ សាត ត្រូវអង្គការទៅរៀនសូត្រ នៅភ្នំពេញមិនឃើញត្រឡប់មកវិញទេ មេន បានប្រាប់ប្ដីថា ឯងតិចលោអង្គការហៅទៅរៀនសូត្រ ដែលទៅ ប្ដី តបវិញថា យើងគ្មានអីខុសផង។ មិនយូរប៉ុន្មាន ស្រាប់តែបាត់ប្ដីពីកនែ្លងដឹកជញ្ជូនហើយក៏ មិនហ៊ានសួននាំដែរ មាននិយាយតៗគ្នាថា អង្គការចាត់តាំងឱ្យទៅរៀនសូត្រ សម័យនោះបើទៅរៀន សូត្រភាគច្រើនបាត់ខ្លួន កាលនោះមិន ហ៊ានសួរគេទេ ព្រោះខ្លាចគេយកទៅបាត់ដែលចោលកូន។ បើ តាមប្រវត្ដិរូប ជាប្រធានដឹកជញ្ជូនជ័រកៅស៊ូនៅភូមិភាគឧត្ដរ មានប្រពន្ធឈ្មោះ មេន មានកូនចំនួន៤ នាក់ ហើយត្រូវអង្គការ ចាប់ខ្លួននៅថៃ្ងទី២ខែមេសា ឆ្នាំ១៩៧៧ យកមកដាក់គុកនៅ ទួលសែ្លង។ នៅឆ្នាំ១៩៧៩ មេន បានរស់រានមានជិវិតឡើងវិញ រស់នៅជួបជុំកូនចៅត្រឡប់មកស្រុកកំណើតវិញ ប្រកបរបរ ធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមអង្គការបានហៅមនុស្សនៅក្នុងអង្គភាព ចម្ការកៅស៊ូជាច្រើននាក់យកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា