Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0805
Name :
ឈ្មោះ :
វ៉ាន់ ក្រុន
Last Name :
នាមត្រកូល :
Vann
First Name :
នាមខ្លួន :
Kron
Other Name :
ឈ្មោះផ្សេង :
Kren
កេ្រន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02660
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Horse]
«កើតឆ្នាំមមី»
Home Village :
ភូមិកំណើត/ទីលំនៅ :
03150902, Kampong Cham, Stung Trang, Prek Bakk, Pr
០៣១៥០៩០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រែង ឃុំព្រែកបា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0805 20040126, Prek Kakk village, Prek Bakk sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Vann Kron disappeared. Interviewed with Vann Att, older sister.
ខេស៊ីអាយ០៨០៥ ២០០៤០១២៦, ភូមិព្រែកកក់ ឃុំព្រែក
បាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ វ៉ាន់ ក្រុន ហៅ កេ្រន បាត់ ខ្លួន។ ជួបសម្ភាសជាមួយ វ៉ាន់ អ៊ាត់ អាយុ៥៦ឆ្នាំ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
វ៉ាន់ ក្រុន ហៅ កេ្រន ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ វ៉ាន់ អ៊ាត់ អាយុ៥៦ឆ្នាំត្រូវជាបងស្រី។ ក្រុន មានឪពុក ឈ្មោះ វ៉ាន់ ម្ដាយឈ្មោះ គុន មានបងប្អូន បង្កើត១២ មានស្រុក កំណើតភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ ចាម។ ក្រុន កាលពីតូចរៀននៅសាលាបឋមសិក្សាព្រែកកក់បាន ត្រឹមថ្នាក់ទី១២ឪចាស់ឱ ដោយមិនមានចិត្ដចង់រៀន ក៏ឈប់មក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានចូលធ្វើជា យោធាខែ្មរក្រហមតាមរយៈ ឈ្មោះ សែ ជាអ្នកអប់រំឱ្យយល់ពី គោលនយោបាយបក្ស។ ក្រុន ចូលដំបូងនៅត្រឹមទួលឃ្លាំងដី ក្រហម ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ដដែល។ កាលនោះឪពុកម្ដាយ មិនចង់ឱ្យកូនចេញទៅទេ ព្រោះកាលនោះ អាយុត្រឹម១៨ឆ្នាំ ខ្លាចកូនធ្វើសង្គ្រាមមានគ្រោះថ្នាក់ តែថ្នាក់លើចេះតែមកហៅណា មួយកូនវាចង់ទៅ ផងមិនអាចឃាត់បាន។ ពេលដែលឈ្មោះ ក្រុន ចេញពីផ្ទះចូលទៅសមរភូមិបាត់ខ្លួនរហូតមិនដែលបាន មកលេង ផ្ទះទេ នៅឆ្នាំ១៩៧៥ក៏មិនឃើញមកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៩ បានឮពាក្យអាចាម អារាមថា ក្រុន មានគេធ្លាប់ ជួបនៅជាយដែនថៃ តែគ្មានពត៌មានច្បាស់លាស់ទេ។ បើតាម ប្រវត្ដិរូប ក្រុន ចូលបដិវត្ដនៅឆ្នាំ១៩៧២ដល់១៩៧៣ បានចូល ជាយុវកករហូតដល់ឆ្នាំ១៩៧៥ បានចូលបក្ស ពេញសិទ្ធ។ ក្រុន ជាយោធានៅកងពល៣១០ វរសេនាធំ១១ វរសេនាតូច១១៣ ភ្នំពេញ។ ចំណែកឈ្មោះ អ៊ាត់ ត្រូវជាបងស្រីជំនាន់ខែ្មរក្រហម អង្គការជម្លៀសឱ្យទៅរស់នៅភូមិថ្មី រស់នៅក្នុង ពៃ្រ តែនៅ ក្នុងស្រុកស្ទឹងត្រង់ដែរ។ អ៊ាត់ មានប្ដីឈ្មោះ ឃេន មានកូនចំនួន ៤នាក់ រស់នៅជំនាន់ខែ្មរ ក្រហមជួបការលំបាកខ្លាំងណាស់ ធ្វើស្រែដងស្ទូង លើកទំនប់លើប្រឡាយ រស់នៅបែកប្ដីបែកកូន ហើយរបបអាហារហូបតែបបរមិនបានឆែ្អត ធ្វើឱ្យបងប្អូនស្លាប់និង បងឈ្មោះ អ៊ីម ត្រូវខែ្មរក្រហមចាប់ យកទៅសម្លាប់ចោលនិងបង ប្អូនពីរនាក់ទៀតចូលទៅបម្រើបដិវត្ដបាត់ខ្លួនទាំងអស់ទៀត គិតទៅរបប ខែ្មរក្រហមសាហាវណាស់។ នៅឆ្នាំ១៩៧៩ បាន មករស់នៅស្រុកកំណើតវិញ ប្រកបរបរធ្វើស្រែ ចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្សយកទៅសម្លាប់មែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា