Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0806
Name :
ឈ្មោះ :
អ៊ឹម ស្រុន
Last Name :
នាមត្រកូល :
Im
First Name :
នាមខ្លួន :
Srun
Other Name :
ឈ្មោះផ្សេង :
Chhon
ឆុន
Status :
ស្ថានភាព :
Disappeared
បាត់ខួ្លន
CBIO ID :
លេខ CBIO :
I09753
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ៣០ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03150902, Kampong Cham, Stung Trang, Prek Bakk, Pr
០៣១៥០៩០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រែង ឃុំព្រែកបា
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Associates :
អ្នកពាក់ព័ន្ធ :
Roeng.
ឈ្មោះ រឿង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0806 20040126, Prek Kakk village, Prek Bakk sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Im Srun disappeared. Interviewed with Im Tan, older sister.
ខេស៊ីអាយ០៨០៦ ២០០៤០១២៦, ភូមិព្រែកកក់ ឃុំព្រែក
បាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ អ៊ឹម ស្រុន ហៅ ឆុន បាត់ ខ្លួន។ ជួបសម្ភាសជាមួយ អ៊ឹម តន អាយុ៧០ឆ្នាំ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
អ៊ឹម ស្រ៊ុន ហៅ ឆុន ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ អ៊ឹម តន អាយុ៧០ឆ្នាំត្រូវជាបងស្រី។ ស្រ៊ុន មានឪពុក ឈ្មោះ ជេត អ៊ឹម ម្ដាយឈ្មោះ ជៃ ហ៊ុត មាន បងប្អូនបង្កើត៥ នាក់ មានស្រុកកំណើតភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ស្រ៊ុន កាលពីតូចមិនដឹងថារៀនសូត្របានត្រឹម ណាទេ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ ដើម្បី ជួយដោះស្រាយជីវភាព។ ក្រោយមកទៀត ស្រ៊ុន បានរៀបការ ប្រពន្ធឈ្មោះ យី ហៅ ណាង ដែលមានស្រុកកំណើតនៅខេត្ដ ក្រចេះ។ ស្រ៊ុន មិនដឹងថាគាត់ចូលបដិវត្ដតាំងពីពេលណាទេ ដឹងថា មានគ្នាមិត្ដភក្ដិអូញទាញដើម្បីធ្វើចលនាបដិវត្ដ តែគ្រាន់តែបាន ដឹងថា ស្រ៊ុន ចូលមុនរដ្ឋប្រហារឆ្នាំ១៩ ៧០ប្រហែលជាបីឆ្នាំ។ ពេលចេញពីស្រុកកំណើតទៅធ្វើចលនាបដិវត្ដនៅខេត្ដសៀមរាប ហើយបាន ដឹងថា ស្រ៊ុន ជាអ្នកបើកបររថយន្ដ។ ណាង ដែលត្រូវ ជាប្រពន្ធរបស់ ស្រ៊ុន បានរស់នៅខេត្ដសៀម រាប បានមួយ រយៈរហូតមានកូនប្រុសមួយស្រីមួយក៏ត្រឡប់មកស្រុកកំណើតវិញ ចំណែកឈ្មោះ ស្រ៊ុន បាត់ខ្លួន សូម្បីប្រពន្ធក៏មិនបានដឹងថា អង្គការបញ្ជូនទៅខាងណាដែរ។ បើតាមប្រវត្ដិរូប ស្រ៊ុន ជាយុវ ជនបើកឡាននៅតំបន់១០៦ ខេត្ដសៀមរាប ហើយត្រូវអង្គការ ចាប់ខ្លួននៅថៃ្ងទី២១ខែ២ឆ្នាំ ១៩៧៧ យកមកដាក់គុកទួលសែ្លង ភ្នំពេញ។ ចំណែកឈ្មោះ តន ត្រូវជាបងស្រី ជំនាន់ខែ្មរក្រហម ពីឆ្នាំ១៩៧៥ដល៧៩ អង្គការចាត់តាំងឱ្យធ្វើស្រែចម្ការនៅតាម កងចល័តនៅក្នុងភូមិឃុំ លើកទំនប់ គាស់ គល់ ហើយគ្មានអាហារ គ្រប់គ្រាន់ រស់នៅមិនបានជួបជុំគ្រួសារទេ ការរស់នៅលំបាក វេទនាមិន ថារូបយើងមិនថារូបគេ ជាពិសេសអ្នក១៧មេសា គ្នាលំបាកខ្លាំងណាស់ ខ្លះគ្មានជីវិតត្រឡប់ទៅស្រុក កំណើតវិញផង សម្លាប់ចោលឆ្អឹងនៅស្រុកគេ។ នៅឆ្នាំ១៩៧៩ ទើបប្រជា ជនមានសិទ្ធសេរីភាពឡើង វិញ រស់នៅជួបជុំគ្រួសារសាច់ញាតិ ប្រកបរបរធ្វើស្រែចម្ការរៀងៗខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា