PROMOTING ACCOUNTABILITY
Khut Koeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0807
|
|
Name :
ឈ្មោះ :
|
ឃុត កឿន
|
|
Last Name :
នាមត្រកូល :
|
Khut
|
|
First Name :
នាមខ្លួន :
|
Koeun
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I07537
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Born in the year of the Monkey]
«កើតឆ្នាំវក»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
031513?? Kampong Cham, Stung Trang, Tuol Preah Khl
០៣១៥១៣?? ខេត្ដកំពង់ចាម ស្រុកសឹ្ទងត្រង់ ឃុំទួលព្រះឃ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកង៨១៨ ក្រុងកំពង់សោម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
កំពង់សោម
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
កងទ័ព
|
|
Superiors :
ថ្នាក់លើ :
|
Reap, chief of unit
ឈ្មោះ រាប ប្រធានកង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0807 20040124, Boeng village, Preah Khleang sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Khut Koeun disappeared. Interviewed with Chap Soeun, older sister.
ខេស៊ីអាយ០៨០៧ ២០០៤០១២៤,ភូមិបឹង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ឃុត កឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ចាប សឿន អាយុ៤៣ឆ្នាំត្រូវជាបងស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឃុត កឿន ភេទស្រី បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ចាប សឿន អាយុ៤៣ ឆ្នាំត្រូវជាប្អូនស្រី។ កឿន មានឪពុកឈ្មោះ ចាប ម្ដាយឈ្មោះ អួន មានបងប្អូនបង្កើត៦នាក់ មានស្រុកកំណើត ភូមិបឹង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ កឿន កាលពីតូចមិន បានរៀនសូត្រទេ ពេលធំដឹងក្ដីជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅពេលកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដច សីហនុនិងកើតមានព្រឹត្ដិការណ៍មហាបាតុកម្មប្រឆាំងនិងរបប លន់ នល់។ កឿន និងមិត្ដភក្ដិជា ច្រើនបាននាំគ្នាចូលចលនាបដិវត្ដ។ ដំបូងឡើយធ្វើជាយោធានៅត្រឹមស្រុកស្ទឹងត្រង់ ក្រោយមក ទៀត បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៥ ឃើញ កឿន ត្រឡប់ លេងផ្ទះបានតែមួយភេ្លតទេ ដោយសារអង្គ ការបញ្ជូនឱ្យមកធ្វើ ស្រែនៅភ្នំក្រហម ស្រុកស្ទឹងត្រង់ កាលនោះមិនបានអង្គុយលេងទេ ព្រោះមកគ្នា ច្រើន ប្រហែលជាមួយអង្គភាព ពេលត្រឡប់ ចេញ ទៅវិញស្រាប់តែបាត់ដំណឹងរហូតដល់ពេលនេះ។ បើតាម ប្រវត្ដិរួប កឿន មុនឆ្នាំ១៩៧៥ ជាយោធានៅអង្គភាព០៧ ជាសមាជិកក្រុម ក្រោយមក ទៀតនៅក្នុងអង្គភាព៨១៨ មានឋានៈជាអនុក្រុម។ នៅខែ៧ឆ្នាំ១៩៧៥ អង្គការចាប់ខ្លួននៅ ក្រុង កំពង់សោម។ ចំណែកឈ្មោះ សឿន ត្រូវជាប្អូនស្រី ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការ ចាត់តាំងឱ្យទៅធ្វើការនៅក្នុងកងចល័ត រស់នៅបែកចេញពីបងប្អូនក្រុម គ្រួសារ។ សឿន អង្គការចាត់ តាំងឱ្យដាំពោត សណែ្ដក គ្មានពេល ទំនេរ ហើយរបបអាហារមិនបានគ្រប់គ្រាន់ ហូបតែបបរ ទាំងព្រឹក ទាំងល្ងាច ពេលឈឺគ្មានថ្នាំព្យាបាលទេ មានតែថ្នាំអាចម៌ទន្សាយ។ នៅឆ្នាំ១៩៧៩ សឿន បាន ត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយបានរៀបការគ្រួសារឈ្មោះ អំ មានកូនចំនួន៧នាក់ ប្រកប របរធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”