Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0810
Name :
ឈ្មោះ :
ឯក សឿន
Last Name :
នាមត្រកូល :
Ek
First Name :
នាមខ្លួន :
Soeun
Other Name :
ឈ្មោះផ្សេង :
Rann, Sot Soeun
រ៉ាន់, សុត សឿន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06347
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 51]
«បច្ចុប្បន្នអាយុ ៥១ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03151204, Kampong Cham, Stung Trang, Saupheas, Pap
០៣១៥១២០៤, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier.
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពល ឈ្មោះ អឿន ឈ្មោះ ញ៉។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ភាព ឈ្មោះ ឃ្លោក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0810 20040123, Paprak village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Ek Soeun is alive. Interviewed with Ek Soeun, the biography owner.
ខេស៊ីអាយ០៨១០ ២០០៤០១២៣, ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ឯក សឿន ហៅរ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំត្រូវ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឯក សឿន ហៅ រ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិ រូប។ សឿន មានឪពុកឈ្មោះ សុត ម្ដាយឈ្មោះ ឯក ក្រាញ់ មានបងប្អូនបង្កើត៤នាក់ ស្រី១ប្រុស៣ មានស្រុក កំណើតនៅ ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ សឿន កាលពីតូចរៀននៅសាលា បឋមសិក្សាវត្ដប៉ប្រកបានត្រឹម ថ្នាក់ទី១១ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩ ៧០មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាម រយៈឈ្មោះ កេ្រន ជាប្រធានភូមិ។ ចូលដំបូងនៅត្រឹមឃុំសូភាស ហាត់រៀនក្បួនយោធា រៀនយុត្ដិសាស្រ្ដសង្គ្រាមបានរយៈបួនខែ អង្គការបញ្ជូនទៅដល់ស្រុកស្ទឹងត្រង់។ កាលនោះប្រធាន យោធា ស្រុកឈ្មោះ ហាក់ ឈ្មោះ សាក នៅយោធាស្រុកបានបីខែទៀត អង្គការបញ្ជូនចូលទៅសមរ ភូមិនៅត្រឹមដីក្រហមវាយជាមួយ ទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ វាយនៅផ្លូវជាតិលេខ៧ និងនៅ តាំងគោកដោយសារឃើញវាយគ្នាសាហាវពេកមាន មនុស្សងាប់រាល់ថៃ្ងនៅក្នុងចិត្ដភ័យខ្លាចក៏មានចិត្ដរត់ មកផ្ទះវិញបានតែ៧ថៃ្ង ឈ្មោះ សយ ហៅទៅវិញទៀត។ ពេលទៅវិញចូល សមរភូមិវាយនៅម្ដុំ ព្រែកក្ដាម នៅកងពល៣១០ ប្រធានកង ពលឈ្មោះ អឿន ប្រធានវរៈឈ្មោះ ហ៊ាន ប្រធានអនុ សេនាតូច ឈ្មោះ យ៉ុត។ នៅឆ្នាំ១៩៧៤ យោធាខែ្មរក្រហមកាន់តែមាន បេ្រÃៈបជាងទាហាន លន់ នល់ រហូតបានទទួលជ័យជម្នះនៅឆ្នាំ១៩ ៧៥ កាលនោះមានបីកងពល មានកងពលទី១ កងពលទី២ និងកងពលទី៣។ ពេលនោះប្រជាជននៅទីក្រុងភ្នំពេញ ត្រូវអង្គការឱ្យ ជម្លៀសចេញឱ្យទៅរស់នៅតាម ស្រុកស្រែចម្ការមួយរយៈសិន ព្រោះអង្គការត្រូវបោសសម្អាតក្រុង ឡើងវិញ ខ្លាចមានទាហាន លន់ នល់ លាក់ខ្លួន។ សឿន ស្នាក់នៅអង្គភាពកងពល៣១០ជិត វត្ដភ្នំ បានមួយខែកន្លះ អង្គការបញ្ជូនឱ្យ ទៅធ្វើស្រែនៅស្រុកជើង ពៃ្រ ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៦ អង្គភាពកងពល៣១០ត្រូវ ត្រឡប់មក ភ្នំពេញវិញ អង្គការបានបញ្ជូនឱ្យទៅលើកទំនប់ ជីកប្រឡាយនៅបែកចានតាមផ្លូវជាតិលេខ៤ ចេញពី បែកចានទៅធ្វើស្រែនៅអន្លង់ក្ងាន បឹងប្រយ៉ាប កប់ស្រូវ ចល័តសេ្ទីរគ្រប់កនែ្លង។ នៅឆ្នាំ១៩៧៧ មានព្រឹត្ដិការណ៍ កើតឡើងថា ប្រធានកងពលឈ្មោះ អឿន ក្បត់ត្រូវអង្គការ ចាប់ខ្លួនយកទៅបាត់ហើយ ព្រមទាំងកម្មាភិបាលខែ្មរក្រហម មួយចំនួនទៀតត្រូវចាប់ខ្លួនដែរ។ សឿន សំណាងល្អ ជាយុទ្ធជន គ្មាន ឋានៈអង្គការគ្រាន់តែយកទៅលុតដំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ ពេលធ្វើការព្រលានយន្ដ ហោះ មានកម្លាំងយោធា រាប់ពាន់នាក់ដែលត្រូវអង្គការយកទៅលុតដុំឱ្យវាយថ្ម គាស់គល់ គ្មានអាហារ ហូបគ្រប់គ្រាន់ និងមានមួយចំនួនទៀតត្រូវអង្គការចាប់ ខ្លួន ជាពិសេសកងពលនៅខាងបូព៌ា។ សឿន បានឃើញនិងដឹងថា មានជំនាញការជាជនជាតិចិនរាប់រយនាក់មកធ្វើព្រលានយន្ដហោះនៅខេត្ដកំពង់ ឆ្នាំង។ នៅចុងឆ្នាំ១៩៧៧៧៨ អង្គកាត្រូវការ កម្លាំងយោធាលែងប្រកាន់និន្នាការនយោបាយហើយ ព្រោះត្រូវ ការកម្លាំងយោធាដើម្បីវាយជាមួយទាហានវៀតណាម ដូចនេះដក កម្លាំងយោធានៅព្រលាន យន្ដហោះរាប់ពាន់នាក់មកធ្វើសង្គ្រាម។ សឿន លែងនៅកងពល៣១០ទៀតហើយ ដូរនៅកងពលថ្មី វិញ ប្រធានកងពលឈ្មោះ ញ៉ អង្គការបញ្ជូនដល់ជាប់ព្រំដែនវៀតណាម ស្ថិតនៅស្រុកមេមុត ខេត្ដ កំពង់ចាម។ នៅឆ្នាំ១៩៧៩ យោធា ខែ្មរក្រហមធ្វើសង្គ្រាមចាញ់កងទ័ពវៀតណាមរត់ភាសខ្លួនទៅ ជាយដែនថៃ ខ្លះរត់ទៅរកស្រុកកំណើតវិញ សឿន ក៏រត់មករក ស្រុកកំណើតវិញ បានជួបជុំបងបប្អូន វិញ និងបានរៀបការប្រពន្ធ ឈ្មោះ ភាព មានកូន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅបាត់ មែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា