PROMOTING ACCOUNTABILITY
Mae Let
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0813
|
|
Name :
ឈ្មោះ :
|
ម៉ើ ឡេត
|
|
Last Name :
នាមត្រកូល :
|
Mae
|
|
First Name :
នាមខ្លួន :
|
Let
|
|
Other Name :
ឈ្មោះផ្សេង :
|
Les, It Les
ឡេស, អ៊ិត ឡេស
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03757
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Aged 51. Born in the year of the Snake]
«អាយុ ៥១ ឆ្នាំ។ កើតឆ្នាំម្សាញ់»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03150902, Kampong Cham, Stung Trang, Prek Bakk, Pr
០៣១៥០៩០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រែង ឃុំព្រែកបា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, chief of division 310
អឿន, ប្រធានកងពល៣១០
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Yan.
ឈ្មោះ យ៉ាន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0813 20040126, Prek Bakk village, Prek Bakk sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Mae Let is alive. Interviewed with It Les, the biography owner.
ខេស៊ីអាយ០៨១៣ ២០០៤០១២៦, ភូមិព្រែកបាក់ ឃុំព្រែក
បាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយឡុង ដានី។ កំណត់សំគាល់ៈ ម៉ើ ឡេតហៅ ឡេស អាយុ៥១ឆ្នាំត្រូវ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។ |
|
Summary :
សេចក្ដីសង្ខេប :
|
ម៉ើ ឡេត ហៅ ឡេស ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ ឡេត មានឪពុកឈ្មោះ អ៊ីត ម្ដាយឈ្មោះ ម៉ើ យ៉ុម ជាខែ្មរឥស្លាម មានបងប្អូន៥នាក់ ប្រុស៤ស្រី១ មានស្រុកកំណើត នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ឡេត កាលពីតូច មានបានរៀនទេ ព្រោះក្រុមគ្រួសារមានជីវភាព ក្រលំបាករកតែខោអាវល្អសេ្លÃៈកពាក់មិនបានផង។ ពេលធំដឹងក្ដី តែងតែជួយរកត្រីតាមដងទនេ្លដើម្បីចឹញ្ចឹមគ្រួសារ។ នៅឆ្នាំ១៩ ៧៤ ប្រធានភូមិឈ្មោះ អែល បានបង្ខំឱ្យចូលធ្វើជាយោធាខែ្មរ ក្រហម ទោះប្រកែកក៏មិនឈ្នះ ឪពុកម្ដាយនាំគ្នាយំមិនចង់ឱ្យទៅ ចូលដំបូលនៅត្រឹមស្រុកជើងពៃ្របានបីយប់សម្រាកក្នុងគុម្ពឫស្សី នៅក្នុងត្រង់សេមិនទាន់បានបាញ់គ្នាជា មួយទាហាន លន់ នល់ ទេ ដល់បានរយៈពេល៧ថៃ្ងក្រោយមកបានចូលទៅក្នុងសមរភូមិកេ្ដៅ នៅក្នុងកង ពល៣១០ ប្រធានកងពលឈ្មោះ អឿន ឡើងវាយ រហូតដល់ជាយក្រុងភ្នំពេញ។ នៅពេលធ្វើ សង្គ្រាមយោធាខែ្មរ ក្រហមស្លាប់ច្រើនពេកក៏មានចិត្ដភ័យខ្លាចហើយបាននាំបងប្អូន ចាមចំនួន៥នាក់ មាន ឈ្មោះ យ៉ាន ហាំសាស ម៉ាត់ នាង និង ឡេត ត្រឡប់មកផ្ទះវិញ ឆ្លងមកត្រូវខែ្មរក្រហមចាប់ត្រឹម ក្រែក្ដាមហើយ បញ្ជូនទៅសមរភូមិវិញ។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមទទួលជ័យ ជម្នះ ឡេត ត្រូវអង្គ ការចាត់តាំងឱ្យយាមនៅវត្ដភ្នំ ម្ដុំពេទ្យកាល ម៉ែត កាលនោះ ឡេត បានចូលទៅខាងភ័ស្ដផ្នែកយោធា បានមួយ រយៈ ក្រោយមកអង្គការឱ្យយោធាជាច្រើនទៅធ្វើស្រែនៅបឹង ប្រយ៉ាប កប់ស្រូវ។ នៅឆ្នាំ ១៩៧៦ ឡេត អង្គការចាត់តាំងឱ្យនៅខាងនេសាទត្រីវិញ កាលនោះមានគ្នាប្រហែលជា២០នាក់ ប្រធានមកពីភូមិភាគនិរតីឈ្មោះ ណា កាលនោះត្រីមានច្រើនណាស់ រកតែ២០នាក់អាចដោះស្រាយ អង្គភាពយោធាបានមួយចំនួនធំ ថ្វីត្បិតតែត្រី បង្កាងមានច្រើនមែន តែអង្គការមិនឱ្យយើងហូប សេរីទេ សុទ្ធតែមានអ្នកតាមដានរហូត។ នៅឆ្នាំ១៩៧៧ អង្គការ
បានបញ្ជូនយោធាផ្នែកនេសាទត្រីចំនួន២០ឱ្យ ទៅខាងបឹងទនេ្លសាប វិញ ដើម្បីរកត្រីឱ្យបានច្រើនសម្រាប់ធ្វើងៀតបញ្ជូនទៅក្រៅ ប្រទេសទៀត។ នៅក្នុងឆ្នាំ១៩៧៧ ដដែលប្រធានកងពលឈ្មោះ អឿន ត្រូវបានចាប់ខ្លួននិងយោធាជាច្រើននាក់ទៀត ក៏ត្រូវ ចាប់ខ្លួនដែរ នៅសេសល់តែយុវជនតូចតាមអាចមានវាសនា បានរួចខ្លួនខ្លះ។ សំណាងល្អដែរ ឡេត មានជំនាញខាងនេសាទត្រី អង្គការឱ្យរកត្រីរហូតមិនសូវដឹងរឿងរ៉ាវអ្នករស់នៅក្នុងក្រុងទេ ឡេត រស់នៅតែក្នុងទឹកទាំងយប់ទាំងថៃ្ង។ ជំនាន់ខែ្មរក្រហមអង្គការឱ្យធ្វើប្រវត្ដិរូបជាច្រើនលើក សួរស្រុក កំណើតឪពុកម្ដាយបងប្អូន ជាដើម។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ចង់ រកមកផ្ទះ ដែលតែមិនដឹងជារត់ទៅផ្លូវណាខ្លះ ដូចនេះមានតែរត់ តាមគេឯងតែម្ដងទៅ កាលនោះរត់ចូលពៃ្រឡើង ភ្នំ ពេលចុះ មកវិញត្រូវកងទ័ពបាញ់រត់បន្ដទៀត ក្រោយមកទៀតចេះតែនាំគ្នា រកផ្លូវមកផ្ទះវិញបាន នៅឆ្នាំ១៩៧៩ ដដែល មកនៅផ្ទះបាន ប្រហែលជាមួយឆ្នាំបានរៀបការប្រពន្ធឈ្មោះ បាកាស ជាខែ្មរ ឥស្លាមដែរ សព្វថៃ្ងមានកូនចំនួន៧នាក់ ប្រកបរបរធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សពិតមែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”