Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0816
Name :
ឈ្មោះ :
ទិត ឈឿន
Last Name :
នាមត្រកូល :
Tit
First Name :
នាមខ្លួន :
Chhoeun
Other Name :
ឈ្មោះផ្សេង :
Khoeun
ខឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09340, K03979
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 49. Born in the year of the Goat]
«បច្ចុប្បន្នអាយុ ៤៩ ឆ្នាំ, កើតឆ្នាំមមែ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03151202, Kampong Cham, Stung Trang, Saupheas, Ang
០៣១៥១២០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0816 20040121, Angkao village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. NOtes: Tit Chhoeun disappeared. Interviewed with Tit Chhoeung, older brother.
ខេស៊ីអាយ០៨១៦ ២០០៤០១២១, ភូមិអង្គោរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ទិត ឈឿន ហៅខឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ទិត ឈឿង អាយុ៥១ឆ្នាំ ត្រូវជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
ទិត ឈឿន ហៅ ខឿន ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយ ឈ្មោះ ទិត ឈឿន អាយុ៥១ឆ្នាំត្រូវជាបងប្រុស។ ឈឿន ឪពុក ឈ្មោះ ចែត ម្ដាយឈ្មោះ វ៉ែន មានបងប្អូនបង្កើត៤នាក់ ប្រុស១ ស្រី៤ មានស្រុកកំណើតនៅភូមិអង្គោរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ឈឿន កាលពីតូចសាលាបឋមសិក្សាសូភាស ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅ ឆ្នាំ១៩៧០មកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូល ធ្វើជា យោធាខែ្មរ ក្រហម គិតថាជាអ្នកសេ្នហាប្រទេសជាតិ ព្រោះមាន យុវជនជាច្រើីនបានចូលតាមរយៈការឃោសនា តាមរយៈ ប្រធាន ភូមិ ប្រធានឃុំនិងតាមការអំពាវនាវរបស់សមេ្ដចសីហនុ។ ពេល ចេញទៅមិនដឹងថា ចូលទៅសមរភូមិណាខ្លះទេ កាលនោះសង្គ្រាម ខែ្មរក្រហមជាមួយទាហានខែ្មរខាង លន់ នល់។ នៅឆ្នាំ ១៩៧៥ ឈឿន បានត្រឡប់មកលេងផ្ទះបានមួយម្ដង ប្រាប់ថា ពេលវាយគ្នា ជាមួយទាហាប លន់ នល់ ត្រូវរបួសចំក្បាលពោះអំបែងត្រូវពោះ វៀននិងបាក់ជំនីអស់ពីរ ទោះបីត្រូវរបួសក៏អង្គការមិនអនុ ញ្ញាតិឱ្យរស់នៅស្រុកកំណើតវិញដែរ ត្រូវតែត្រឡប់ទៅភ្នំពេញវិញ។ ពេលដែលប្អូន ឈ្មោះ ឈឿន ត្រឡប់ទៅភ្នំពេញ មិនដែលឃើញ ត្រឡប់មកវិញឬទទួលដំណឹងអីទេ បាត់ខ្លួនឈឹងរហូតដល់ពេល នេះ។ បើតាមប្រវត្ដិរូប ឈឿន ជាយោធាខែ្មរក្រហមនៅកងពល ៣១០ ភ្នំពេញ។ ឈឿន ត្រូវបានចាប់ ខ្លួននៅកងពល៣១០ ថៃ្ងទី១១ ខែមករា ឆ្នាំ១៩៧៧ យកដាក់គុកទួលសែ្លង។ ចំណែក ឈ្មោះ ឈឿង ត្រូវជាបងប្រុសជំនាន់ខែ្មរក្រហមពីឆ្នាំ១៩ ៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើការនៅខាង សិប្បកម្ម រោងជាង ការហូបចុកនៅជំនាន់ខែ្មរក្រហមគ្មានគ្រប់គ្រាន់ទេ បបរលាយត្រកួន ការរស់នៅ មិនបានជួបជុំគ្រួសារទេ។ នៅឆ្នាំ១៩៧៧ ក្រហមឃើញយោធាហៅប្រជាជនឱ្យទៅរស់នៅភូមិថ្មី ដឹក ទាំងឡានៗមិនដែលឃើញប្រជាជនទាំង នោះត្រឡប់មកវិញទេ ឃើញតែខោអាវត្រឡប់មកវិញ អ្នក ដែលយកទៅនៅពេលនោះទី១ជាប្រជាជនដែលជាប់និន្នាការជាទាហាន លន់ នល់ ជាមន្រ្ដីរាជការ ទី២ ជាប្រជាជនថ្មីដែល ជម្លៀសមកពីភ្នំពេញ ទី៣ ប្រជាជនដែលជម្លៀសមកពីភូមិភាគ បូព៌ា។ នៅឆ្នាំ១៩ ៧៩ ប្រជាជនបានរួចផុតពីការសម្លាប់និង អត់អាហារ បានរស់នៅជួបជុំគ្រួសារឡើងវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញ ខែ្មរក្រហមដឹកប្រជាជនទាំងឡានៗយកទៅភូមិថ្មី តែពេលឡានត្រឡប់មកឃើញតែខាអាវ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា