PROMOTING ACCOUNTABILITY
Phann Him
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0981
KCI0981
|
|
ឈ្មោះ :
|
ផាន់ ហ៊ីម
|
|
Last Name :
|
Phann
|
|
First Name :
|
Him
|
|
Other Name :
ឈ្មោះផ្សេង :
|
Thy
ធី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I04592
អាយ០៤៥៩២
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present: aged 48]
«បច្ចុប្បន្នអាយុ ៤៨ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03030203, Kampong Cham, Cheung Prey, Kok Rorvieng,
០៣០៣០២០៣, ខេត្ដកំពង់ចាម, ស្រុកជើងពៃ្រ, ឃុំគោករវៀង,
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
មូលហេតុចូល KR :
|
ចាត់តាំង។
|
|
អង្គភាព DK 75-79 :
|
អង្គភាពពាណិជ្ជកម្ម, គ្រូបង្រៀន
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Commercial section in charged of delivering foods for factory worker from 1975 to 1977. Teach childr
ខាងពាណិជ្ជកម្ម ជាអ្នកបើកស្បៀងឱ្យកម្មកររោងចក្រ, ១៩៧៥១៩៧៧, បង្រៀនកុមារ, ១៩៧៧១៩៧៨។
|
|
Superiors :
ថ្នាក់លើ :
|
Cheat, chief of regiment in charged of carrying injured soldiers in 197501??. Phy, chief of comercia
ជាតិ, ប្រធានវរសេនាធំ ខាងកងស្នែង, ១៩៧៥០១??ភី, ប្រធានពាណិជ្ជកម្ម ខាងបើកស្បៀងឱ្យកម្មកររោងចក្រ ជំនួស តំណ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Phann Saratt, husband, aged 51, married her in 1978. Sieng, villager, in 1973 was assigned to sell t
ផាន់ សារ៉ាត់, ប្ដី អាយុ ៥១ ឆ្នាំ រៀបការឆ្នាំ១៩៧៨????សៀង, អ្នកភូមិ, ១៩៧៣???? គណៈស្រុកឱ្យទៅលក់ទំនិញនៅព
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0981 20040214, Bakrorng village, Kok Rorvieng sub-district, Cheung Prey district, Kampong Cham province. Interviewed by Long Dany. Notes: Phann Him is alive. Interviewed with Phann Him, the biography owner.
ខេស៊ីអាយ០៩៨១ ២០០៤០២១៤, ភូមិបាគ្រង ឃុំគោក រវៀង ស្រុកជើងពៃ្រ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ផាន់ ហ៊ីម នៅរស់។ ជួបសម្ភាស ជាមួយ ផាន់ ហ៊ីម ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ផាន់ ហ៊ីម ហៅធី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។ គ្រួសាររបស់ ហ៊ីម ឈ្មោះ ផាន់ សារ៉ាត់ អាយុ៥១ឆ្នាំ និងមានកូន៦នាក់ ស្រី៣ ប្រុស៣។ ម្ដាយឈ្មោះ ញ៉ែម និងឪពុកឈ្មោះ ផាន់ ពួកគាត់ស្លាប់ទាំងពីរ។ ហ៊ីម មានបងប្អូន៨នាក់ ស្រី៣ ប្រុស៥។ ហ៊ីម រៀនដល់ថ្នាក់ទី១០ឪចាស់ឱ ដល់សម័យលន់ នល់ ក៏ឈប់រៀន មកជួយធ្វើ ការងារស្រែឪពុកម្ដាយ។ ដល់ជំនាន់ប៉ុល ពត ចូលមកដល់គណៈសង្កាត់គេមកហៅឱ្យហ៊ីម ទៅជួយលក់ពាណិជ្ជកម្មនៅឃុំឈូក ពេលដែលចប់លក់ទើបបញ្ជូនទៅស្រុក។ ពេលទៅមន្ទីរស្រុក សេះសរ ហ៊ីម គេឱ្យទៅបង្រៀនកុមារ ក្រោយមកគេរើសយោធាទៅសមរភូមិមុខ តែដោយសារ ហ៊ីម នៅរាងជំទើរគេឱ្យក៏ជួយសែងអ្នករបួសពីភ្នំអដ្ឋរស្ស, ភ្នំបាសិត និងកនែ្លងសមរភូមិ។ ពេលដែល ដាច់ភ្នំពេញ គេឱ្យហ៊ីម ទៅលក់ ពាណិជ្ជកម្មនៅផ្សៅថ្មី បើកម្ហូបឱ្យកម្មករោងចក្រ គ្រប់ក្រសួងមន្ទីរ មានដូចជាត្រីងៀត, ស្ការ, អង្ការ, ប្រហុក, អំបិល, បនែ្ល, សាច់ជ្រូក, សាច់គោ។ ក្រោយពីហ្នឹងគេ ដកទៅនៅមន្ទីរក១៩ នៅក្បែរ ស្ដាតអូឡាំពិចនៅធ្វើនំគ្រប់មុខ ដល់គេខ្វះអ្នកលក់ពាណិជ្ជគេដកទៅ លក់ទៀត ក្រោយមកគេចោទថាក្បត់ គេយកទៅលើកទំនប់ បិទប្រឡាយនៅពោធិ៍ចិនតុង។ មិនបានប៉ុន្មាន ក៏មានឡានមកដឹក មនុស្សថាយកទៅកំពង់កន្ទួត ខ្លះថាទៅសហករណ៍ជួបម៉ែឪ ហើយមាននីរសារមួយគេ លួចប្រាប់ថាយកទៅវ៉ៃចោលនៅកំពង់ កន្ទួត។ ឡានចេះតែមកដឹករាល់ថៃ្ងរហូតជិតអស់មនុស្ស តែសំណាង ល្អពេលដែលគេរៀបឱ្យពួកគាត់ឡានឡើង ចេះតែឡានពេញ ចាំលើក ក្រោយៗរហូតដល់ពេល គេចោទថាឧត្ដរក្បត់ ក៏ចាប់ពួកហ្នឹងយកទៅ អស់ទើបរួចជីវិត។ ក្រោយពីហ្នឹងគេបញ្ជូនទៅបង្រៀនកុមារ នៅ ឫស្សីកែវ តែពួកយោធាចេះតែអុកឡុកពេក ក៏ដកមកនៅ ទួលទំពូង។ ដល់ក្រោយមកទៀតឈប់ បង្រៀនកុមារក៏មកខាង ពាណិជ្ជកម្មទៀត តែលើកនេះគេសំរិតសំរាំងយកទៅក្រៅប្រទេស មានដូចជា ផែ្លក្រវ៉ាញ, ដង្គោ, ឆ្អឹងសត្វ, ឆ្អឹងដំរី, ឆ្អឹងខ្លា, សណែ្ដកដី, ល្ង។ ក្រោយមកទៀតគេរៀបឱ្យមាន គ្រួសារបានមួយខែក៏យួនចូល ហើយគេឱ្យទៅខាងពាយ័ព្យ។ ហ៊ីម និងគ្រួសាររត់រហូតដល់បឹងបេង និងចូលទៅជំរំថៃ រហូតដល់ឆ្នាំ៩២ ទើបត្រឡប់មកផ្ទះវិញ ពេលដែលស្រុកទេសស្រួលបួល។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Used to get political training with Nuon Chea in 1977????.
ធ្លាប់ចូលរួមប្រជុំរៀនសូត្រជាមួយ នូន ជា, ១៩៧៧????។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”