Document thumbnail
Personal Info
ID: KCI0996
Name
ឈ្មោះ
Uon At Ny, Uon Neang
អួន អាត នី, អួន នាង
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
K00688
លេខយោងឯកសារប្រវត្តិរូប
អាយ០០៦៨៨
Source Interview
KCI0996 20040214, Sampong Chey village, Sampong Chey sub-district, Cheung Prey district, Kampong Cham province. Interviewed by Phann Sochea. Notes: Uon At is alive. Interviewed with Uon At, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០៩៩៦ ២០០៤០២១៤,ភូមិសំពងជ័យ ឃុំសំពង ជ័យ ស្រុកជើងពៃ្រ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ អួន អាត នៅរស់។ ជួបសម្ភាស ជាមួយ អួន អាត ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Date of Birth
[Present aged: 44. Born in the year of the Rat]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ ៤៤ ឆ្នាំ។ កើតឆ្នាំជូត»
Home Village
03030610, Kampong Cham, Cheung Prey, Sampong Chey,
ទីកន្លែងកំណើត
០៣០៣០៦១០ ខេត្ដកំពង់ចាម, ស្រុកជើងពៃ្រ, ឃុំសំពងជ័យ,
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
ក្រសួងពាណិជ្ជកម្ម
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ រៀបចំផ្ទះនៅក្បែរផ្សារថ្មី, បើកម្ហូប និងបើកបនែ្ល
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈឹម ភ្នំពេញ
Superior
អ្នកដឹកនាំ
ធុច, ប្រធានភូមិភាគ គ្រប់គ្រងនៅផ្សារថ្មី, ១៩៧៥???? គេសម្លាប់នៅឆ្នាំ១៩៧៦, ៧៧។ ផលប្រធានក្រុមនៅផ្សារថ្មី
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អួន អាត ហៅអួន នី, នី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ សំពងជ័យ ឃុំសំពងជ័យ ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។ នី កើត នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។ គ្រួសាររបស់នីឈ្មោះ ឈុន រ៉ា អាយុ៤៨ឆ្នាំ និងមានកូន៦ នាក់។ ឪពុករបស់នី ឈ្មោះ អួន ហួន និងម្ដាយឈ្មោះ យុ កា និង មានបងប្អូន៦នាក់។ នី រៀនបានត្រឹមថ្នាក់ទី១២ ឪចាស់ឱ ដោយ សារតែស្រុកមានសង្គ្រាមក៏ឈប់រៀនមកជួយធ្វើស្រែ ចំការឪពុក ម្ដាយ ហើយក៏ចូលចល័តតាមឃុំ ដែល តាយន់ ជាអ្នករើស។ គេ យកទៅកងស្នែង សែងប្រហែលកន្លះគីឡូ ដីមួយ សែងទៅក្រោយ ហ្នឹងនៅម្ដុំព្រែកព្នៅ ភ្នំឧត្ដុង្គ។ ក្រោយ មកទៅនៅផ្សារថ្មី ឱ្យបើក ម្ហូប បើកបនែ្លឱ្យតាមរោងចក្រ កាលហ្នឹង ទៅលេងផ្ទះបានម្ដង បាន ៣ថៃ្ង ឆ្នាំ១៩៧៦ សុំគេទៅលេង។ ប្រធានក្រុមឈ្មោះ ផល ហើយ ឈ្មោះធុច ប្រធានភូមិភាគ តែគេវ៉ៃ ចោលនៅឆ្នាំ១៩៧៧ ចោទថា ក្បត់ ចាប់ពីពេលហ្នឹងគឺចាប់បន្ដរហូត អ្នកដែលនៅក្រសួងពាណិជ្ជកម្មហ្នឹង ហើយក្នុងមួយយប់គេយកទៅ ៤នាក់ ចាប់ពីលើរហូត ដល់ក្រោម ហើយប្ដីរបស់គាត់ឈ្មោះអឿន ជាមេក្រុមក៏ចាប់ដែរ គឺចាប់នៅពេលយប់ ព្រឹកឡើងស្រាប់តែគេ បញ្ជូន នីឱ្យទៅលុតដំ នៅគីឡូលេខ៩ ប្រធានឈ្មោះរិន នៅហ្នឹងបានជិតមួយឆ្នាំ ដោយឱ្យបាយមាន់ បាយជ្រូក មិនសូវជាលំបាកទេ ក្រោយមកមិនដឹងថា ខុសអី បានជាគេយកទៅនៅ ពៃ្រស ដោយគេ ប្រាប់ថាយកទៅ ជួបជុំគ្នានៅពៃ្រសបាន១ឆ្នាំ។ នៅពៃ្រសគឺក្រោក តាំងពីម៉ោង៣ ដល់ម៉ោង១១ ទើបគេឱ្យហូបបបរម្នាក់មួយចាន សម្លរមួយចានគ្នា ៤នាក់។ ហើយយប់ឡើង គឺមានឡានគេមកដឹក យកទៅហើយ។ ពេលខ្លះមានចិន និងកូរ៉េ និងខែ្មរគេមកមើល យើងធើ្វការ។ ពេលខ្លះគេឱ្យទៅមេទ្ទិញនៅមុខវាំង គេឱ្យទៅទទួល តាប៉ែន នុត និងពួកចិនកូរ៉េ ហើយម្ដងទៀតមិន ស្គាល់គេ។ រហូតដល់ពេល វៀតណាមទើបរត់ទៅទន្ទឹមនឹងស្វាយដូនកែវ ប្រុងនឹងរត់ឡើងភ្នំតែបាន មីងគាត់ឃាត់មិនឱ្យទៅហើយនៅជាមួយ គាត់បានជិតមួយឆ្នាំ ទើបបងទៅយកមកផ្ទះវិញឆ្នាំ១៩៧៩។ ពៃ្រសគឺស្លាប់កូនព្រោះ តែទាស់អត់មានទឹកដោះឱ្យកូនបៅ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា