Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0998
KCI0998
ឈ្មោះ :
ហង សេង
Last Name :
Hang
First Name :
Seng
Other Name :
ឈ្មោះផ្សេង :
Say
សាយ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03375
អាយ០៣៣៧៥
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present: aged 48]
«បច្ចុប្បន្នអាយុ ៤៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03030303, Kampong Cham, Cheung Prey, Phdao Chum, C
០៣០៣០៣០៣ ខេត្ដកំពង់ចាម, ស្រុកជើងពៃ្រ, ឃុំផេ្ដៅជុំ,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពយោធាពិការ
តំបន់ DK 75-79 :
មជ្ឈឹម, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ជនពិការ។
ថ្នាក់លើ :
យ៉ាន់ ប្រធានសង្កាត់ចំនៀង, តាសាវ៉ាន់ ប្រធានយោធានៅជើងពៃ្រ, តាអឿន ប្រធានកងពល។
Associates :
អ្នកពាក់ព័ន្ធ :
Sokh Yut and Seng
សុខ យុត និង សេង
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0998 20040213, Chheuteal Phdao Chum sub-district, Cheung Prey district, Kampong Cham province. Interviewed by Long Dany. Notes: Hang Seng is alive. Interviewed with Hang Seng, the biography owner.
ខេស៊ីអាយ០៩៩៨ ២០០៤០២១៣, ភូមិឈើទាល ឃុំផេ្តៅជុំ ស្រុកជើងពៃ្រ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ហង សេង នៅរស់។ ជួបសម្ភាសជាមួយ ហង សេង ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
ហង់ សេង ហៅសាយ ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប រស់នៅភូមិឈើទាល ឃុំផេ្ដៅជុំ ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។ ប្រពន្ធរបស់សេង ឈ្មោះសុខ យុត អាយុ៤៥ឆ្នាំ មានកូន៧នាក់ ស្រី៣ ប្រុស៤។ បងប្អូន៦នាក់ ប្រុស៣ ស្រី៣។ សេង រៀនដល់ ថ្នាក់ទី១១ឪចាស់ឱ ដោយសារ ស្រុកមានសង្គ្រាមក៏ឈប់រៀននៅ ឆ្នាំ១៩៧០។ សេង ចេះតែរត់តាមពៃ្រជាមួយបងស្រីដែល មេម៉ាយព្រោះគេចាប់ប្ដីថាធ្វើមេខែ្មរក្រហម។ ដល់ឆ្នាំ១៩៧៤ យ៉ាន់ ប្រធានសង្កាត់ចំនៀង រើសឱ្យធ្វើទ័ពមួយសារហ្នឹងមានគ្នា ១៧នាក់។ ដោយប្រកែកមិនបានក៏ចូលធ្វើទ័ព ដែលប្រធានឈ្មោះ តាសាវ៉ាន់ នៅកងពលតាអឿន គេបញ្ចូលឱ្យធ្វើទ័ពនៅជើងពៃ្រ ដែលរៀននៅទីនោះកន្លះខែ ហើយមានគ្នា៤០០នាក់។ ក្រោយមក គេបែងចែកខ្លះទៅវ៉ៃនៅសៀមរាប ហើយសេងគេឱ្យទៅវ៉ៃនៅ ព្រែកអញ្ចាញ នៅក្នុងកងពល៨០២។ ក្រោយពីវ៉ៃនៅព្រែក អញ្ចាញហើយ គេបញ្ជូនឱ្យទៅបន្ទាយហើយបានគេឱ្យទៅវ៉ៃនៅ សាលាលេខ៥ រហូតដល់ព្រែកព្នៅ ក៏ត្រូវរបួសដេក សំរាកនៅឧត្ដុងរយៈពេល៣ខែ ទើបបពាូ្ជូនទៅតាប្រុកនៅចម្ការលើរយៈពេល កន្លះឆ្នាំ គេបញ្ជូនទៅវត្ដគុក គេឱ្យធ្វើសេះតែធ្វើមិនកើត ទើបគេបពាូ្ជូនទៅបឹងសំយ៉ាប ហៅពិការក៥ នៅចុងឆ្នាំ១៩៧៦ ដោយធ្វើ ស្រែ។ កាលហ្នឹងគេចោទកងពល៣១០ ភូមិភាគឧត្ដរ ចាប់ដោយ ពួកនីរតី ចោទថាសេអ៊ីអា។ តែប្រធានភូមិភាគ តាពក គេមិនចាប់ ទេ។ ដល់ខែ១២ ឆ្នាំ១៩៧៧មានយួនចូលគេក៏យកអ្នកពិការ យកទៅស្រែថ្លុង មេមត់ ទៅសំរាកមួយខែ បានគេឱ្យវ៉ៃចាមួយយួន រហូតដល់ខែ៨ ឆ្នាំ១៩៧៨ សេង ត្រូវរបួសក្បាលក៏គេបពាូ្ជូនមក សំរាកដេកពេទ្យរ៉ូស៊ី លឺគេហៅប្រធានពេទ្យឈ្មោះ ជួន ជឿន។ រហូតដល់ដាច់៧ មករា ១៩៧៩ ក៏គេបញ្ជូនសេង ទៅរទេះភ្លើង ថ្មគោល ទៅបវិល ហើយទៅសំឡូត តែទៅដល់ស្រែអណ្ដូង ក៏បកត្រឡប់មកផ្ទះវិញ មិនដល់មួយឆ្នាំទេ។ សេង រៀបការនៅ ឆ្នាំ១៩៨១ នៅស្រុកកំណើត ហើយ សេង សប្បាយចិត្ដដែលមាន ការកាត់ទោសមេដឹកនាំខែ្មរក្រហម ព្រោះកាលនៅក្នុងជំនាន់ហ្នឹង គាត់យល់ថា សម័យហ្នឹងល្អ មហាអស្ចារ្យ មហាលោតផ្លោះ តែពេល មកផ្ទះឪពុក បងស្រីស្លាប់ដោយសារអត់បាយ ទើបគាត់យល់ថាវា មិនប្រាកដថាល្អទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា