PROMOTING ACCOUNTABILITY
Tes Ol
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI1006
KCI1006
|
|
ឈ្មោះ :
|
ទេស អុល
|
|
Last Name :
|
Tes
|
|
First Name :
|
Ol
|
|
Other Name :
ឈ្មោះផ្សេង :
|
Pheak, Tes Trich
ភ័ក្ត, ទេស ទ្រិច
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02659
អាយ០២៦៥៩
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age 58 years old]
«បច្ចុប្បន្នអាយុ៥៨ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03150505, Kampong Cham, Stung Trang, Mesa Chrey, T
០៣១៥០៥០៥, ខេត្ដកំពង់ចាម, ស្រុកស្ទឹងត្រង់, ឃុំមេសជៃ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
19730101
19730101
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Forced
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Preah Katomealea Hospital
មន្ទីរពេទ្យព្រះកេតុមាលា។
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម, ភ្នំពេញ។ ភូមិភាគបស្ចឹម តំបន់៣១។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ពេទ្យនៅមន្ទីរពេទ្យកេតុមាលា ,ធ្វើព្រលានយន្ដហោះកំពង់ឆ្នាំង,ពេទ្យកងទ័ព វរសេនាតូចលេខ៣១។
|
|
ថ្នាក់លើ :
|
ហូរ, ប្រធានពេទ្យស្រុកចំការលើ, សំណាង និងទេព, ពេទ្យភូមិភាគកណ្ដាល, យាត អនុប្រធានពេទ្យព្រះកេតុមាលា, ផែន
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sokh Leang, wife. Vuth, villager, served the army with Ol in 1973. Phea, medical staff of Chamkar Le
សុខ លាង, ប្រពន្ធ~វុធ, អ្នកភូមិ, ១៩៧៣???? ចូលធ្វើទ័ពជាមួយ អុល។ ~ភា, ពេទ្យស្រុកចំការលើ, ១៩៧៣???? ជាមិត
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI1006 20040123, Trapeang Chhouk village, Mesa Chrey sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea and Ly Sokheang. Notes: Teas Ol is alive. Interviewed with Tes Ol, the biography owner.
ខេស៊ីអាយ១០០៦ ២០០៤០១២៣, ភូមិត្រពាំងឈូក ឃុំ មេសជៃ្រ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សំគាល់ៈ ទេស អុល នៅ រស់។ ជួបសម្ភាសជាមួយ ទេស អុល ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
សេចក្ដីសង្ខេប :
|
ទេស អុល ហៅភ័ក្ដ ហៅទេស ទ្រិច ភេទប្រុស អាយុ៤៨ឆ្នាំ ជា ម្ចាស់ប្រវត្ដិរូប រស់នៅភូមិត្រពាំងឈូក ឃុំមេសជៃ្រ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ប្រពន្ធរបស់ទ្រិច ឈ្មោះ សុខ លាង អាយុ៤៨ឆ្នាំ។ ឪពុកឈ្មោះ ទេស នួន និងម្ដាយឈ្មោះគឹម និងមាន បងប្អូនប្រុស១នាក់។ កាលពីមុនទ្រិច រៀនបានថ្នាក់ទី៧ នៅសាលា កំចាយមារ ខេត្ដពៃ្រវែង ព្រោះជីតាធើ្វទាហានសង្គមចាស់ ដល់ឆ្នាំ ១៩៧០ជីតាធ្វើបាតុកម្មក៏ឈប់រៀនរត់មកកំពង់ចាមវិញ។ ថៃ្ងទី១ ខែមករា ឆ្នាំ១៩៧៣ គេចាប់ធើ្វទ័ព តាមរយៈ ណា ប្រធានពេទ្យ សេនាធិការភូមិភាគឧត្ដរ។ ពេលចូលធ្វើជាទ័ពក៏ទៅវ៉ៃនៅ កំពង់ចាម ហើយបន្ដទៅភ្នំពេញ ដល់បាក់ទ័ពរត់មកស្រុកវិញគេ ចាប់ចូល ធើ្វទ័ពម្ដងទៀត ក៏ទៅទាក់ទងជាមួយពេទ្យឈ្មោះភា ដែល ជាមិត្ដភក្ដិ ហូ ជាប្រធានពេទ្យនៅស្រុកចំការលើ ហើយគេក៏យកធ្វើ ជាពេទ្យជាមួយគេដោយសារចេះអក្សរបារាំង ពេលនោះធើ្វជាពេទ្យ ស្រុក ពីពាក់កណ្ដាលឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៤ ក៏ផ្លាស់ទៅធ្វើជា ពេទ្យភូមិភាគឧត្ដរ រួចទៅចាក់ថ្នាំនៅព្រែកក្ដាម, បាក់ខែង និង ព្រែកលៀប។ ដល់គេវ៉ៃដាច់ភ្នំពេញ ក៏ផ្លាស់ទៅសមរភូមិ និងពេទ្យ ភូមិភាគកណ្ដាល (៣០៤) ដែលមានសំណាង និងទេព។ កាលនោះ គឺដេរ និងរុំរបួសឱ្យអ្នកជំងឺភ្លាមៗ ប្រធានពេទ្យខាងវះកាត់ឈ្មោះ ផែន។ កាលហ្នឹងមានចិន ដែលជាអ្នកបចេ្ចកទេសមកជួយ ហើយមាន កូរ៉េដែរ និងមានអៀង ធារិទ្ធី និងជួន ជឿន ជាអ្នកមកមើលបុគ្គលិក ពេទ្យ។ ថៃ្ង២៨ ខែធ្នូ ឆ្នាំ១៩៧៦ គេចោទប្រធានថាក្បត់ ចាប់ទាំង ខ្ញុំដែរ ទាំងកងពល៣១០ ដែលអឿន ជាប្រធាន។ ឈ្មោះយាត អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលា។ ពេលនោះ យាត ជាអ្នកទៅ ដោះពីគុកទួលសែ្លង ហើយគេបញ្ជូន ទ្រិច ទៅព្រលានកំពង់ឆ្នាំង ដើម្បីលុតដំ នៅឆ្នាំ១៩៧៧ ហើយក៏គេចាប់យាត។ នៅព្រលាន យន្ដហោះនោះគេឱ្យជីកដី រំលាយភ្នំដោយដាក់គ្រាប់ផ្ទុះដែលធ្វើឱ្យ មនុស្សស្លាប់ច្រើនណាស់ក្នុង១ថៃ្ងៗ និងធ្វើការៗបាត់ខ្លួន។ អ្នក ដែលទៅធ្វើការទីនោះមានមកពីភូមិភាគបូព៌ា, ភូមិភាគកណ្ដាល។ ប្រធាននៅហ្នឹងមកពីនីរតី តែមិនស្គាល់ឈ្មោះ និងមានចិនជាអ្នក ចង្អុលយើងឱ្យធ្វើនេះធ្វើនោះ។ នៅខែ២ ឆ្នាំ១៩៧៨ គេដកមកធើ្វ ពេទ្យវិញព្រោះពេលហ្នឹងយួនវ៉ៃមកហើយ គេថាមិត្ដឯងកសាងខ្លួនបានហើយ បញ្ជូនមកកងពល៣១០ វរសេនាតូច៣១ ដែលឈ្មោះ ចឹក ជាប្រធាន។ គេបញ្ជូនមកសួងមេមត់ ចដនៃ្យពេលកំពុងរុំរបួសឱ្យទ័ពស្រាប់តែគ្រាប់ផ្លោងមកចំ អំបែងចំឆ្អឹងជំនីក្បាល ពេលនោះគេ បញ្ជូនឱ្យទៅព្យាបាលនៅសួងជាំព្រីងបានកន្លះខែ គេបញ្ជូនបន្ដ ទៅ ភ្នំពេញ ពេទ្យទាហាន។ ព្យាបាលមិនទាន់ជាផង ស្រាប់តែគេថា យួនវ៉ៃដល់ស្វាយរៀង អីចឹងអ្នកសំរាក ពេទ្យទាំងអស់រៀបចំខ្លួនធ្វើ ដំណើរចេញទៅបាត់ដំបង តាមរថភ្លើង ដល់យូរទៅរថភ្លើងក៏ទៅ មិនរួចក៏នាំ គ្នាដើរ ដោលផង ចែវផង តោងពៃ្រភ្នំ ដល់មើលសភាព ខ្លួនឯងទៅមិនរួចក៏សំរាកនៅផ្ទះប្រជាជនបើ យួនអារក ក៏អារចុះ ហើយប្រជាជនប្រាប់ថាក្មួយឯងមិនទៅណាទេ។ ខ្ញុំក៏ត្រឡប់មកភូមិ វិញនៅឆ្នាំ១៩៧៩ មកដល់១ខែក៏រៀបការ ហើយឥឡូវមានកូន ៣នាក់ ស្រី២នាក់ ប្រុស១នាក់។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Ieng Thirith, Minister of Social Affairs, visited Preah Katomealea in 1976.
អៀង ធីរិទ្ធិ, រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច ចុះទៅទស្សនកិច្ចនៅ មន្ទីរពេទ្យ ព្រះកេតុមាលា ក្នុងឆ្នាំ១៩៧៦។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”