Document thumbnail
Personal Info
ID: KCI1011
Name
ឈ្មោះ
Maing Kok Heng
ម៉ាំង កុកហេង
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02501
លេខយោងឯកសារប្រវត្តិរូប
អាយ០២៥០១
Source Interview
KCI1011 20040221, Boeng Deng village, Prek Kakk sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea. Notes: Meang Kokk Heng is alive. Interviewed with Meang Kokk Heng, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ១០១១ ២០០៤០២២១,ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ម៉ាំង កុកហេង នៅរស់។ ជួបសម្ភាសជាមួយ ម៉ាំង កុកហេង ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Present age 54 years old]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ៥៤ឆ្នាំ»
Home Village
03150902, Kampong Cham, Stung Trang, Prek Bakk, Pr
ទីកន្លែងកំណើត
០៣១៥០៩០២ ខេត្ដកំពង់ចាម, ស្រុកស្ទឹងត្រង់, ឃុំព្រែកប
Join KR
19700504
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
19700504
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ដើម្បីគេចផុតពីស្លាប់។
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
កងពល៣១០, អង្គភាពកងចល័ត, ធ្វើព្រលានយន្ដហោះកំពង់ឆ្នាំង
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
១៩៧៤ អ្នកកាន់វិទ្យុទាក់ទង, ១៩៧៧ ធ្វើស្រែនៅអន្លង់ក្ងាន, ១៩៧៨ ជាកម្មករនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈឹម, ភ្នំពេញ។ ភូមិភាគបស្ចឹម, ខេត្ដកំពង់ឆ្នាំង។
Superior
អ្នកដឹកនាំ
សឿង ជាប្រធានក្រុម, វឿន អនុប្រធានកងពល, អឿន ប្រធាន កងពល៣១០, ស្ម័គ្រ ជាប្រធានអនុសេនាធំលេខ១៧។
Associates
Son Yek, wife, is alive ages 46 years old.
អ្នកពាក់ព័ន្ធដទៃទៀត
សុន យេក, ប្រពន្ធ នៅរស់ អាយុ ៤៦ ឆ្នាំ។
សេចក្ដីសង្ខេបបទសម្ភាស៏
ម៉ាំង កុកហេង ភេទប្រុស អាយុ៥៤ឆ្នាំ ជាគ្រូបង្រៀន រស់នៅ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ប្រពន្ធ របស់ហេងឈ្មោះ សុន យេក អាយុ៤៦ឆ្នាំ និងមានកូន២នាក់ ស្រីមួយ ប្រុសមួយ។ ឪពុកឈ្មោះ ទឹក ម៉ាំង និងម្ដាយចេង ធាន ហើយមាន បងប្អូន១២នាក់ ហើយហេង ជាកូនទី៤។ ហេង រៀនបានថ្នាក់ទី៣ ឪចាស់ឱ ហើយលួចទៅប្រឡង នៅឆ្នាំ១៩៧០ ហើយ នៅថៃ្ងទី២៨ ខែមិនា ឆ្នាំ១៩៧០ យុវជនដូចគ្នា គឺប្ដឹងយៀកកុង ចងហេង តាំងពីព្រែកកក់រហូតដល់ជិតភ្នំហាន់ជ័យ តែបានបងស្រី និងអ្នកភូមិទៅសុំយកមកវិញ។ ហេង ចូល បដិវត្ដន៍នៅថៃ្ងទី៤ ខែឧសភា ឆ្នាំ១៩៧០ បើសិនជាគាត់នៅក្នុងស្រុក ភូមិនឹងស្លាប់ព្រោះ អ្នកស្រុក ស្គាល់គាត់ច្បាស់ថាជាអ្នកចេះដឹង ដូចេ្នះដើម្បីគេចពី សេចក្ដីស្លាប់។ ហេង ចូលជាយុទ្ធជនអាយុ២០ឆ្នាំ ដែលមន្ទីររបស់ គេនៅក្នុងពៃ្រជ្រៅ ហើយគេស្រាវជ្រាវប្រវត្ដិដឹងថាអ្នកចេះដឹងគេឱ្យទៅធ្វើជាពេទ្យ ដោយទទួលការហ្វឹកហាត់ដោយចាក់ម្ជុលវិទ្យា សាស្រ្ដ និងប្រើថ្នាំធម្មតា។ ក្រោយមកទៅនៅស្ទោងបាន ២ឆ្នាំ នៅសមរភូមិគេខ្វះពេទ្យ ក៏ទៅធ្វើពេទ្យតាមទ័ពនៅកំពង់ធំ ដល់ពាក់ កណ្ដាលឆ្នាំ១៩៧៤បានគេ បញ្ជូនមកព្រែកក្ដាម នៅពេលនោះគឺគេ ខ្វះអ្នកកាន់តេអូ អនុប្រធានកងពលឈ្មោះគីម ក៏ដកហេងឱ្យទៅកាន់ តេអូ ឈប់ធ្វើពេទ្យ។ ដល់ដាច់ភ្នំពេញ ហេង ចូលទៅភ្នំពេញទៅ នៅផ្ទះមួយខាង កើតពេទ្យកាល់ម៉ែត្រ កាន់តេអូដដែល ខ្ញុំជា សមាជិក ហើយសឿង ជាប្រធាន។ ហេង ធ្លាប់ឃើញ គេប្រើមីន តោនកំទិចវិហារសាសនាកាតូលិក គេចំណាយពេល៣ខែទើបកំទិច វិហារហ្នឹងអស់ ព្រោះវិហារហ្នឹងចាក់បេតុងមិនមែនរៀបឥដ្ឋទេ។ ឆ្នាំ១៩៧៧ គេផ្លាស់ឱ្យហេង ទៅលត់ដំធ្វើស្រែ នៅអន្លង់ក្ងាន ខ្មួញ។ នៅខែ២ ឆ្នាំ១៩៧៧ គេចាប់ហេងយកទៅដាក់ផ្ទះមួយនៅ ក្បែរស្ពាន ជ្រោយចង្វារ តែសំណាងល្អគេចាប់អឿន ប្រធានកងពល ៣១០ និងវឿន អនុប្រធានកងពល ទៅមុនទើបគាត់អាចរួចពី សេចក្ដីស្លាប់។ ក្រោយមកមានអ្នកមកយកទៅដាក់ទួលគោក ពេលនោះគេបង្កើតអនុសេនាធំលេខ១៧ ប្រធានឈ្មោះ ស័្មគ្រ។ នៅអន្លង់ក្ងាន ហេង ធ្វើការក្នុងមួយថៃ្ង១៥ម៉ោង ក្រោយមកទោស រាងស្រាលគេបញ្ជូនមកធ្វើព្រលានយន្ដហោះកំពង់ឆ្នាំង នៅខែ មិថុនា ឆ្នាំ១៩៧៨ ពេលហ្នឹងធ្វើការក្នុងមួយថៃ្ង១៧ម៉ោង ធ្វើតែ រៀបថ្មនៅខាងក្រៅ និងបង្ហាប់ដី។ ពេលដែលវៀតណាមវ៉ៃចូលមក គឺគេកៀរអ្នកធើ្វព្រលានទាំងអស់ទៅឡើងភ្នំក្រវាញ ដល់ខែ១១១២ ទើបមកចូលសារភាពនៅមោងឫស្សី ហើយក៏ដើរត្រឡប់១១ ថៃ្ងទើបមកដល់ផ្ទះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា