| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1037
KTI1037
|
|
Name :
ឈ្មោះ :
|
គី
|
|
First Name :
នាមខ្លួន :
|
Ky
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07057
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 27. Present aged: 57]
«សម័ខែ្មរក្រហមអាយុ ២៧ឆ្នាំ បច្ចុប្បន្នអាយុ ៥៧ ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06010503, Kampong Thom, Baray, Chaeng Daeng, Trade
០៦០១០៥០៣ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំចើងដើង ភូមិត
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
អឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1037 20050228, Tradet village, Chaeng Daeng sub-district, Baray district, Kampong Thom province. Interviewed by Sarin Vrieak. Notes: Interviewed with Luk Ky, the biography owner.
ខេធីអាយ១០៣៧ ២០០៥០២២៨ ភូមិត្រាដែត ឃុំចើងដេុីង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈជួបជាមួយ គី ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
លុក គី ភេទស្រី អាយុ៥៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គី មានប្ដីឈ្មោះ ថាន់ សព្វថៃ្ងប្រកបរបរធ្វើ ស្រែចម្ការ រស់នៅភូមិតាដែត ឃុំចើងដើង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ គី មានឪពុកឈ្មោះលុក ម្ដាយឈ្មោះ សាយ មានបងប្អូនបីនាក់។ គី កាលពីតូចដល់ ធំមិនបានរៀនសូត្រទេ ពេលធំឡើងជួយ ធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ បន្ទាប់ កើតមានសង្គ្រាម មានខាងតំបន់រំដោះនិងខាងសាធារណរដ្ឋលោកលន់ នល់។ នៅឆ្នាំ១៩៧៣ ប្រធាន ឃុំឈ្មោះ វឿង ប្រកាសហៅទាំង យុវជននិងយុវនារីឱ្យចូលបម្រើចលនាបដិវត្ដន៍។ គី បានចូលទៅធ្វើ ជាយោធាស្រុក រួមបន្ដទៅតំបន់ទៅភូមិភាគនៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ គី អង្គការចាត់តាំងឱ្យនៅខាង សេដ្ឋកិច្ចជាអ្នករកស្បៀងនិងដាំបាយឱ្យយោធានៅសមរភូមិមុខ។ នៅថៃ្ងទី ១៧មេសា ឆ្នាំ១៩៧៥ យោធាខែ្មរក្រហមបាន វាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះប្រជាជនត្រូវ អង្គការ ជម្លៀសចេញមួយរយៈពេលខ្លីតាមពិតជម្លៀសគ្មានបានវិលមក
ផ្ទះវិញទេ។ គី អង្គការចាត់ តាំងឱ្យស្នាក់នៅម្ដុំទួលគោក នៅក្នុងកងពល៣១០ តាអឿន ជាប្រធាន។ នៅរបបខែ្មរក្រហម ឡើង កាន់អំណាចទាំងស្រុង យោធាភាគច្រើនអង្គការចាត់តាំង ឱ្យធ្វើស្រែនៅចឹងសំយ៉ាប កប់ស្រូវនិងតំបន់ ជាយៗក្រុង។ ក្រោយមកទៀត គី បានឡើងជាប្រធានសេដ្ឋកិច្ចនៅក្នុងកង វរសេនាតូច ជាអ្នកដាំ បាយឱ្យយោធារាប់រយនាក់ដែលបាន ចុះធ្វើស្រែ។ នៅឆ្នាំ១៩៧៦ អង្គការបានរៀបការប្ដីឱ្យឈ្មោះ ស៊ឹម ដោយចាប់ដៃគ្នាឡើងបេ្ដជ្ញាចិត្ដ កាលនោះមានចំនួន១៧គូរ អត់មានស្គាល់គ្នាមុនទេ សេ្រចតែ អង្គការរៀបចំឱ្យ ពេលរៀប ការហើយនៅជុំគ្នាបានតែបីថៃ្ងទេ អង្គការចាប់បំបែកវិញហើយ យូរបាន ជួបគ្នាម្ដង។ នៅឆ្នាំ១៩៧៧ កម្មាភិបាលមួយចំនួនអង្គការ ចាប់ខ្លួនជាបន្ដបន្ទាប់មិនដឹងជាយកទៅណាទេ មិនដែលឃើញ ត្រឡប់មកវិញ។ គី មានប្ដីឈ្មោះ ស៊ឹម មានដំណឹងថា ឈឺ ក្រោយមកអង្គការយក ទៅលុតនៅពៃ្រស បន្ទាប់មកស្លាប់មិន ហ៊ានសុំអង្គការទៅមើលផង។ បន្ទាប់មកទៀត គី អង្គការផ្លាស់ មកនៅម្ដុំមន្ទីរពេទ្យកាលម្រ៉ែត នៅខាងសេដ្ឋកិច្ចដដែលនិងមាន តួនាទីចឹពាឹ្ចមជ្រូកបនែ្ថមទៀត។ នៅឆ្នាំ ១៩៧៨ អង្គការបញ្ជូនទៅ ខេត្ដកំពង់ចាម នៅស្រុកសួងជាកនែ្លងមន្ទីរពេទ្យកងពល ប្រធានកងពល ឈ្មោះ ញ៉ មកពីភូមិភាគនិរតី ភូមិភាគឧត្ដរ ភូមិភាគកណ្ដាល ភូមិភាគបូព៌ា អង្គការលែងទុក្ខចិត្ដអស់ ទៅហើយ មានតែថៃ្ងបាត់ខ្លួន។ គី នៅមន្ទីរពេទ្យសួងនៅខាងសេដ្ឋកិច្ចដដែល ហើយជាអ្នកដាំបាយឱ្យ ខាងមន្ទីរពេទ្យ គី បានឃើញយោធា ខែ្មរក្រហមរបួសរាប់រយនាក់ និងមានមនុស្សស្លាប់ដឹកក្នុងមួយថៃ្ង មួយឡាន ដោយសារធ្វើសង្គ្រាមជាមួយប្រទេស វៀតណាមនៅក្នុងឆ្នាំ១៩៧៨ដល់៧៩។ នៅឆ្នាំ១៩ ៧៩ គី និងមិត្ដនារីមួយចំនួនទៀតនាំគ្នារត់ចូលពៃ្រកាត់តាមភូមិ ខ្លះទៅរត់បន្ដទៅព្រំដែនថៃ គី បានរត់ ចូលមកស្រុកកំណើតវិញ បានជួបឪពុកម្ដាយបងប្អូនវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”