Document thumbnail
Personal Info
ID: KCI1070
Name
ឈ្មោះ
Chum Nim Pul
ជុំ នីម ពល់
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខួ្លន
CBIO ID
I02532
លេខយោងឯកសារប្រវត្តិរូប
អាយ០២៥៣២
Source Interview
KCI1070 20040324, Prek Rumdeng K village, Prek Rumdeng sub-district, Srey Santhor district, Kampong Cham province. Interviewed by Long Dany. Notes: Chum Nim disappeared. Interviewed with Ney Chann Thol, younger brother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ១០៧០ ២០០៤០៣២៤, ភូមិព្រែករំដេង ក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជុំ នីម បាត់ខ្លួន។ ជួបសម្ភាស ជាមួយ នៃ ចាន់ថុល ត្រូវជាប្អូនប្រុស។
Date of Birth
[Born in the year of the Monkey]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំវក»
Home Village
03141005, Kampong Cham, Srey Santhor, Prek Rumdeng
ទីកន្លែងកំណើត
០៣១៤១០០៥, ខេត្ដកំពង់ចាម ស្រុកស្រីសន្ធរ ឃុំព្រែករំដ
Join KR
19700401
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
19700401
Reason to Join KR
Voluntarily served the Khmer Rouge army.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដចូលធ្វើកងទ័ពខែ្មរក្រហម។
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធា
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈឹម(១២) ភ្នំពេញ
Superior
អ្នកដឹកនាំ
Associates
Song, came home with Nim during the Khmer Rouge regime.
អ្នកពាក់ព័ន្ធដទៃទៀត
សុង មកផ្ទះជាមួយ នីម នៅក្នុងសម័យខែ្មរក្រហម។
សេចក្ដីសង្ខេបបទសម្ភាស៏
ជុំ នីម ហៅពល់ ភេទប្រុស កើតឆ្នាំ១៩៤៣ នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម។ នីម បាត់ខ្លួន ជួបសម្ភាសន៍ជាមួយ នៃ ចាន់ថុល អាយុ៥៥ឆ្នាំ ជាប្អូនប្រុស។ ថុល និយាយថា នីម មានបងប្អូន៥នាក់ ស្រី២នាក់ ប្រុស៣នាក់ ហើយនីម ជាកូនទី២។ នីម រៀនដល់ ថ្នាក់ទី៧ ហើយបួសបាន២ វស្សានៅវត្ដស្រីសន្ធរ ហើយបន្ទាប់ពីសឹកគឺទៅជាជ័រកៅស៊ូ នៅចំការកៅស៊ូ បឹងកេត រហូតដល់ឆ្នាំ៧០ ពេលមានបាតុកម្ម ទើបឈប់។ នីម ចូលបដិវត្ដន៍នៅថៃ្ងទី១ ខែមេសា ឆ្នាំ១៩៧០ នៅស្រុកស្ទឹងត្រង់ តាមរយៈសុត នៅតំបន់សៀមរាប មកពីស្អប់ នយោបាយ បារាំង និងវណ្ណៈជិះជាន់។ ឆ្នាំ១៩៧៥ នីម ទៅ ភ្នំពេញធ្វើជាទ័ព បានតែ២៣ខែរត់មកផ្ទះវិញ ព្រោះនឹកផ្ទះ ហើយនីម ឧស្សាហ៍មកលេងផ្ទះ ដល់ចុងឆ្នាំ១៩៧៨ ដែលផេ្អីលថាយួនចូល គាត់ប្រាប់ ថាទៅប្រជុំ នៅលើ(មេមត់) ហើយក៏បាត់ដំណឹងរបស់នីម រហូតដល់សព្វថៃ្ង។ នៅក្នុងសម័យ ខែ្មរក្រហម ថុល គេឱ្យធ្វើកងចល័តភ្ជួររាស់ គឺភ្ជួរតាំងពីម៉ោង៤ ហើយម៉ោង១១១២ យកគោឱ្យទៅស៊ីសេ្មៅ ហើយ ឡើងហូប បបរ ហើយភ្ជួរបន្ដរហូតដល់យប់ បញ្ជាំងពិលភ្ជួរទៀតដល់ម៉ោង ៩ទើបសំរាក។ ថុល ប្រាប់ថាគេយកវត្ដអារាមធ្វើជាកនែ្លងចិញ្ចឹម ជ្រូក និងជាជម្រុកស្រូវ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា