Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0086
KTI0086
ឈ្មោះ :
យីន រឿន
Last Name :
Yin
First Name :
Roeun
Other Name :
ឈ្មោះផ្សេង :
Yin Nuon, Yin Sopheak
យិន នួន, យិន សុភ័ក្រ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I03185
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
អាយុ៤១ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06031001, Kampong Thom, Stung Sen, Srayauv, Rokar
០៦០៣១០០១ ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន ឃុំស្រយ៉ូវ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1977????
១៩៧៧????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Center Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Sakk, Chief of Mobile Work Brigade
សាក់, ប្រធានកងចល័ត
Associates :
អ្នកពាក់ព័ន្ធ :
Neuy, Len, Khea.
ណើយ, ឡេន ឃៀ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0086 20021203 Rokar village, Srayauv sub-district, Stung Sen district, Kampong Thom province. Interviewed by Dara. P Vanthan. Interviewed with Ying Roeun, biography owner.
ខេធីអាយ០០៨៦ ២០០២១២០៣ ភូមិរកា ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជា មួយម្ចាស់ ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
យីន រឿន ហៅ នួន ភេទស្រី អាយុ៤១ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ រឿន មានប្ដីឈ្មោះ ផេង ថុន មាន កូន៦នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិរកា ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ រឿន មានឪពុកឈ្មោះ យិន ញុក ម្ដាយឈ្មោះ ហង់ ណឹង មានបងប្អូន៤នាក់ស្រី២ប្រុស២។ រឿន កាលពីតូចមិនបានចូលរៀនសាលាទេ ព្រោះពេលវ័យចូលរៀនប្រទេសជាតិកើតមានសង្គ្រាមនៅផ្ទះ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ កាលនោះកម្លាំងខែ្មរក្រហមបានជម្លៀសប្រជាជនម្ដងទៅភូមិនេះម្ដង ទៅភូមិនោះមិនឱ្យរស់នៅជាមួយទាហានលន់ នល់ទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាចបានត្រឡប់មករស់នៅក្នុងភូមិវិញ។ អង្គការបានបែងចែកការងារនៅតាមវ័យចាស់កេ្មងនិងហូប បាយរួមតាមសហករណ៍។ រឿន អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅក្នុងចល័តស្រុកស្ទឹងសែន លើក ទំនប់ជីកប្រឡាយតាមតែអង្គការនែនាំ គ្មានអាហារហូបចុកគ្រប់គ្រាន់ ប្រធានកងចល័តឈ្មោះ សាក់។ នៅឆ្នាំ១៩៧៧ អង្គការបានមកជ្រើសរើសនារីមួយចំនួនធំឱ្យទៅធ្វើការងារនៅភ្នំពេញ ពេលទៅជិះ ឡានច្រើន មានគ្នារាប់រយនាក់ជួបជុំគ្នាទៅខេត្ដកំពង់ធំ រួចបន្ដដំណើរទៅខេត្ដកំពង់ចាមសម្រាកបានបីថៃ្ង បានចេញដំណើរបន្ដទៅភ្នំពេញ។ រឿន ទៅដល់ភ្នំពេញដំបូងនៅពេលយប់សម្រាកហូបបាយរួចព្រឹក ឡើងអង្គការចាត់តាំងឱ្យទៅធ្វើជាកម្មកររោងចក្រកាត់ដេរ បន្ទាប់មកទៀងអង្គការចាត់តាំងឱ្យធ្វើការងារ នៅក្រសួងសង្គមកិច្ចនៅមន្ទីរពេទ្យព១ ពេទ្យកាល់ម៉ែត្រ។ រឿន គ្មានចេះអក្សរមួយតួទេ អង្គការឱ្យ រៀនអក្សរផងនិងរៀនចាក់ថ្នាំបណ្ដើរ រៀនមួយអាទិត្យចប់ អង្គការបែកចែកជាក្រុម មានក្រុមឆ្មប មានក្រុមពេទ្យចំណេះទូទៅ ខ្លះទៅពេទ្យកងទ័ព ខ្លះទៅពេទ្យផ្នែកសេង្គ្រាះកុមារ។ រឿន ធ្វើការងារនៅ ក្នុងមន្ទីរពេទ្យសេង្គ្រាះកុមារ ឃើញតែកុមារឈឺហើមរាគរូសស្លាប់ជាហូរហែរ។ នៅឆ្នាំ១៩៧៩ ពេល វៀតណាមចូលមកដល់ទាំងកម្មករនិងកម្មាភិបាលទៅ ភ្នំពេញនាំគ្នារត់ចូលពៃ្រសំដៅទៅខាងព្រំដែនថៃ ខ្លះ រត់បែកបាក់ប្ដីប្រពន្ធស្លាប់តាមពៃ្រ រឿន បានរត់ទៅដល់ខេត្ដកំពតមួយរយៈក៏រកផ្លូវត្រឡប់មកស្រុក កំណើតវិញ ឪពុកម្ដាយបានរៀនការឱ្យនៅឆ្នាំ១៩៨៤។
សកម្មភាពដែលបានឃើញ :
ដឹងថា មានកុមារស្លាប់ច្រើននៅក្នុងមន្ទីរពេទ្យ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា